​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ត្រូវបាន​វាយប្រហារ​ក្នុង​ភាព​វឹក​វរ​ជាថ្មី​នៅ​មី​យ៉ាន់​ម៉ា | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ត្រូវបាន​វាយប្រហារ​ក្នុង​ភាព​វឹក​វរ​ជាថ្មី​នៅ​មី​យ៉ាន់​ម៉ា

ថ្ងៃទី 1 ឧសភា 2013, 10:10:AM

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​និយាយថា ប៉ូលិស​នៅ​តំបន់​ភាគ​កណ្តាល​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បាន​បាញ់​ព្រមានដើម្បី​បំបែក​ហ្វូងមនុស្ស បន្ទាប់ពី​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ជាច្រើន​កន្លែង​ត្រូវបាន​វាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​ក្នុងអំឡុងពេល​មាន​ភាព​វឹក​វរ​ក្នុង​ជម្លោះសាសនា​ចុងក្រោយ​បំផុត​នៅក្នុង​ប្រទេស​នេះ​។​

​អំពើហិង្សា​ខាង​សាសនា​ដែល​នាំ​ឲ្យ​ការវាយប្រហារ​នេះបានកើត​ឡើង​នៅ​ទីប្រជុំជន​Oakkan​ ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពីទីក្រុង​យ៉ាង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា ។​

​ភាព​វឹក​វរ​ក្នុង​ជម្លោះសាសនា​ចុងក្រោយ​បំផុត​នេះ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​​ជា​បន្តបន្ទាប់​ទៅលើផ្ទះ​របស់​ក្រុម​ជន​អ៊ីស្លាម និង​ទៅលើ​ហាង​លក់ដូរ ព្រមទាំង​វិហារ​អ៊ីស្លាម ដោយ​ហ្វូងមនុស្ស​ដែលជា​ពុទ្ធសាសនិក​​កាលពី​ខែមីនា​។​

​លោក Ye Htut អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នេះ បាន​និយាយថា “ វិហារ​អ៊ីស្លាម​មួយ និងហាង​លក់ដូរ​ជាច្រើន​​ត្រូវបាន​បំផ្លាញក្នុង​អំពើហិង្សា​នេះ ”។

​លោក​បាន​និយាយថា ប៉ូលិសបាន​បាញ់​ព្រមាន​ដើម្បី​បំបែកហ្វូង​មនុស្ស​ទាំងនេះ ហើយ​ស្ថានការណ៍​នេះ​ត្រូវបាន​គ្រប់គ្រង​បាន​ឡើងវិញ​។​

​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ​ថា“ មិនមាន​សេចក្តីរាយការណ៍​អំពី​អ្នកស្លាប់​និង​របួស​ក្នុង​អំពី​ហិង្សា​​ចុងក្រោយ​បំផុត​នេះ​ទេ​៕ S

ដំណឹងក្នុងតំបន់ផ្សេងទៀត

ជប៉ុន​ជំរុញ​ចិន​កុំ​ឲ្យ​បង្កើន​ភាព​តានតឹង​បន្ទាប់ពី​នាវា​ចិន​១៤​គ្រឿង​ស្ថិតនៅ​ជិត​ប្រជុំ​កោះ​ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ (ថ្ងៃទី 8 សីហា 2016)

ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​ចិន ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​ពីបទ​ពុករលួយ​ជាង​១២​លាន​ដុល្លារ​ (ថ្ងៃទី 26 កក្កដា 2016)

​ក្រុម​ឧទ្ទាម ​សម្លាប់​ទាហាន​ឥណ្ឌា​១០​នាក់​ (ថ្ងៃទី 19 កក្កដា 2016)

​ប្រធាន​វិទ្យាស្ថាន​ព័ត៌មាន​ចិន រិះគន់​ការកាត់ក្តី​របស់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម ជា​បណ្តោះអាសន្ន គឺ​ខុសច្បាប់ និង​គ្មាន​ប្រសិទ្ធិភាព​ (ថ្ងៃទី 19 កក្កដា 2016)

រដ្ឋមន្ត្រីការបរទេស​ចិន​៖ តុលាការ​ម​ជ្ឈ​ត្ត​កម្ម បង្កើតឡើង ជា​បណ្តោះអាសន្ន ប៉ុនប៉ង​រំលោភ លើ​អធិបតេយ្យភាព ដែនសមុទ្រ​ចិន​ខាងត្បូង​ (ថ្ងៃទី 13 កក្កដា 2016)

មនុស្ស​២២​នាក់​ស្លាប់ និង ជាង​១៧០.០០០​នាក់ ត្រូវបាន​ជម្លៀសចេញ ពី​តំបន់​គ្រោះទឹកជំនន់​នៅ​ឥណ្ឌា​ (ថ្ងៃទី 11 កក្កដា 2016)

វៀតណាម​កាត់ទោស​ប្រហារជីវិត​អ្នកទោស​អូស្ត្រាលី​ពីបទ​ជួញដូរ​គ្រឿងញៀន​ (ថ្ងៃទី 30 មិថុនា 2016)

ចិន​បញ្ជូន​នាវា​ច្រើន​គ្រឿង​ទៅ​ជួយ​វៀតណាម​ដើម្បី​រក​យន្តហោះ​មួយទៀត​ដែល​បាត់​ (ថ្ងៃទី 17 មិថុនា 2016)

ការវាយប្រហារ​តាម​អាកាស​ធ្វើ​ឲ្យ​មេដឹកនាំ​ក្រុម​ISIS របួស​នៅ​អ៊ីរ៉ាក់​ (ថ្ងៃទី 11 មិថុនា 2016)

៧​នាក់​ត្រូវបាន​សម្លាប់​និង​ម្នាក់​រងរបួស​ក្នុងការ​ស្ទាក់​វាយប្រហារ​នៅ​ថ្ងៃ​បោះឆ្នោត​ហ្វីលីពីន​ (ថ្ងៃទី 9 ឧសភា 2016)