កំលាំង​ដឹកនាំ​អាមេរិក បាញ់​ទំលាក់​យន្តហោះ ចំបាំង​ស៊ី​រី ក្រោយពេល​ទំលាក់​គ្រាប់បែក ក្បែរ​មូលដ្ឋាន​ទាហាន ដែល​គាំទ្រ​ដោយ​អាមេរិក​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

កំលាំង​ដឹកនាំ​អាមេរិក បាញ់​ទំលាក់​យន្តហោះ ចំបាំង​ស៊ី​រី ក្រោយពេល​ទំលាក់​គ្រាប់បែក ក្បែរ​មូលដ្ឋាន​ទាហាន ដែល​គាំទ្រ​ដោយ​អាមេរិក​

ថ្ងៃទី 19 មិថុនា 2017, 10:59:AM

កងកំលាំង​ស​ម្ព័​ន្ឋ​មិត្ត ដែល​ដឹកនាំ​ដោយ​អាមេរិក បាន​បាញ់​ទំលាក់​យន្តហោះ យោធា​របស់​ប្រទេស​ស៊ី​រី នៅក្នុង​ខេត្ត Raqqa ប្រទេស​ស៊ី​រី ក្រោយពេល​មានការ​ទំលាក់ គ្រាប់បែក​ក្បែរ​ទាហាន ដែល​គាំទ្រ​ដោយ​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ របស់ BBC នៅ​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ​។​

​ទាហាន​របស់​ស៊ី​រី បាន​និយាយថា យន្តហោះ​ចំបាំង របស់ខ្លួន កំពុង​បំពេញ​បេសកម្ម ប្រឆាំង​ទៅនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) នៅពេល​វា​ត្រូវបាន​បាញ់​ឲ្យ​ឆេះ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​។​

​ប្រទេស​ស៊ី​រី និយាយថា ឧបទ្ទវហេតុ ដែល​បាន​កើតឡើង នឹងមាន​ភាពគ្រោះថ្នាក់ ក្នុង​កិច្ចប្រឹងប្រែង ប្រ​យុ​ទ្ឋ​ប្រឆាំង ជាមួយនឹង​អំពើ​ភ​វរ​កម្ម​។​

​ប៉ុន្តែ​អាមេរិក​និយាយថា សកម្មភាព​របស់ខ្លួន ធ្វើឡើង ដើម្បី​ការពារ​ខ្លួន ក្រោយពេល​យន្តហោះ​ចំបាំង របស់​ប្រទេស​ស៊ី​រី បាន​ទំលាក់​គ្រាប់បែក ក្បែរ​មូលដ្ឋាន​ទាហាន ដែល​គាំទ្រ​ដោយ​អាមេរិក​។​

​យោធា​អាមេរិក និយាយ​នៅក្នុង សេចក្តីថ្លែងការណ៍​រប​ស់​ខ្លួន ក្រោយ​ពេលធ្វើ​ការបាញ់ ទំលាក់​យន្តហោះ​ស៊ី​រី​ថា "​បើ​យោងទៅតាម​វិន័យ នៃ​ការ​ប្រ​យុ​ទ្ឋ និង​ការការពារ កងកំលាំង​សម្ព័ន្ធមិត្ត និង​យន្តហោះ ត្រូវបាន​បាញ់​ទំលាក់​ភ្លាមៗ​"​។​

​ការបាញ់​ទំលាក់​យន្តហោះ ចំបាំង​ស៊ី​រី បានកើត​ឡើង នៅក្នុង​ទីក្រុង Ja'Din ដែល​កាន់កាប់​ដោយ កងកំលាំង​ប្រជាធិបតេយ្យ​ស៊ី​រី​។​

​រហូតមកដល់​ពេលនេះ កំលាំង​ប្រជាធិបតេយ្យ​ស៊ី​រី ដែលមាន​ការ​គាំ​ត្រ​ដោយ កងកំលាំង​អាកាស ដែល​ដឹកនាំ​ដោយ​អាមេរិក បាន​កំពុង​ឡោម​ព័ន្ធ តំបន់​ដ៍​រឹងមាំ ដែល​គ្រប់គ្រង​ដោយ​ពួក IS នៅក្នុង​ខេត្ត Raqqa ៕N​/S

ដំណឹងក្នុងតំបន់ផ្សេងទៀត

​ទាហាន​ថៃ ៨​នាក់ រងរបួស ក្នុងការ​វាយប្រហារ ដោយ​គ្រាប់បែក នៅ​តំបន់​ភាគខាងត្បូង​ថៃ​ (ថ្ងៃទី 24 មិថុនា 2017)

​ក្រុង​យូ​លីន ប្រទេស​ចិន ប្រារព្វ​ពិធីបុណ្យ ញ៉ាំសាច់​ឆ្កែ​ (ថ្ងៃទី 22 មិថុនា 2017)

​យួរ​ក្មេងដាក់​ក្រៅ​បង្អួច ថតរូប​បង្ហោះ ដើម្បី​បាន Likes មានអី​ជាប់គុក ២​ឆ្នាំ​លេង​! (ថ្ងៃទី 21 មិថុនា 2017)

កំលាំង​ដឹកនាំ​អាមេរិក បាញ់​ទំលាក់​យន្តហោះ ចំបាំង​ស៊ី​រី ក្រោយពេល​ទំលាក់​គ្រាប់បែក ក្បែរ​មូលដ្ឋាន​ទាហាន ដែល​គាំទ្រ​ដោយ​អាមេរិក​ (ថ្ងៃទី 19 មិថុនា 2017)

​តុលាការ​ប៉ា​គី​ស្ថាន កាត់ទោស​ប្រហារជីវិត បុរស​ម្នាក់ ពីបទ​ប្រមាថ​ដល់​សាសនា​ (ថ្ងៃទី 16 មិថុនា 2017)

​កូរ៉េខាងជើង ដោះលែង​និស្សិត អាមេរិកាំង​ម្នាក់ បន្ទាប់ពី​កីឡាករ​បាល់បោះ ដែលជា​មិត្ត គីម ជុង​អ៊ុន បាន​ទៅ​កូរ៉េខាងជើង​ (ថ្ងៃទី 14 មិថុនា 2017)

​ពួក IS សម្លាប់​ជនជាតិ​ចិន ២ នាក់ នៅ​ប៉ា​គី​ស្ថាន​ (ថ្ងៃទី 9 មិថុនា 2017)

​កូរ៉េខាងត្បូង​ផ្អាក ការដាក់​ពង្រាយ​ខែល ការពារ​មី​ស៊ី​ល ដើម្បី​សិក្សា​ផលប៉ះពាល់ ដល់​បរិស្ថាន​ (ថ្ងៃទី 8 មិថុនា 2017)

​កូរ៉េខាងត្បូង ជំរុញ​ឲ្យ​កូរ៉េខាងជើង ទទួលយក​ក្រុម​ជំនួញ​របស់ខ្លួន ដើម្បី​បង្កើត​ទំនាក់ទំនង ល្អ​ឡើងវិញ​ (ថ្ងៃទី 8 មិថុនា 2017)

​ហ្វីលីពីន ហាម​ពលករ​របស់ខ្លួន ទៅធ្វើ​ការ នៅ​ប្រទេស​កាតា ដោយសារ​វិបត្តិ​ការទូត​ (ថ្ងៃទី 7 មិថុនា 2017)