កូរ៉េខាងជើង ដោះលែង​បុព្វ​ជិត​សាសនា កាណាដា​ម្នាក់ ដែល​ជាប់ទោស​មួយជីវិត​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

កូរ៉េខាងជើង ដោះលែង​បុព្វ​ជិត​សាសនា កាណាដា​ម្នាក់ ដែល​ជាប់ទោស​មួយជីវិត​

ថ្ងៃទី 10 សីហា 2017, 12:54:PM

បុព្វ​ជិត​សាសនា​ជនជាតិ កាណាដា​ម្នាក់ ដែល​ត្រូវ​កូរ៉េខាងជើង កាត់ទោស​ឲ្យ​ជាប់គុក មួយជីវិត ក្នុង​ឆ្នាំ ២០១៥ ពីបទ​ឧ​ក្រ​ដិ្ឋ​កម្ម ប្រឆាំង​រដ្ឋ ត្រូវបាន​កូរ៉េខាងជើង ដោះលែង​ឲ្យ​មាន​សេរីភាព វិញ​ហើយ​។ នេះ​បើតាម​ការចេញផ្សាយ របស់ BBC នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា​នេះ​។​

​លោក Hyeon Soo Lim អាយុ ៦២​ឆ្នាំ ជា​ជនជាតិ​កាណាដា មាន​ដើមកំណើត កូរ៉េខាងត្បូង ត្រូវបាន​ដោះលែង តាម​គោលការណ៍ មនុស្សធម៌​។​

​កាលពី​ថ្ងៃ​អង្គា​រ៍ ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល កាណាដា បាន​បញ្ជាក់ថា គណៈប្រតិភូ​របស់ខ្លួន បានធ្វើ​ដំណើរ​ទៅកាន់ ទីក្រុង​ព្យុងយ៉ាង ដើម្បី​ពិភាក្សា​ពី​បញ្ហា របស់លោក Hyeon Soo Lim​។​

​ការដោះលែង​អ្នកទោស ដ៍​កំរ​របស់​កូរ៉េខាងជើង កើតឡើង​ក្រោយ​សង្គ្រាម ពាក្យសម្តី រវាង​អាមេរិក និង​ទីក្រុង​ព្យុងយ៉ាង កាន់តែ​ក្តៅ​ឡើង​។​

​ក្នុងពេល​កាត់ទោស ក្នុង​កូរ៉េខាងជើង លោក Hyeon Soo Lim បាន​សារភាព ជា​សាធារណៈ​ថា គាត់​បានរៀបចំ​ផែនការ ផ្តួលរំលំ​រដ្ឋាភិបាល កូរ៉េខាងជើង និង​បាន​បង្កើត​រដ្ឋ​សាសនា​មួយ​។​

​ក្រុមគ្រួសារ​របស់លោក Lim បាន​និយាយថា ពួកគេ​បានធ្វើ​ដំណើរ ទៅកាន់​ទីក្រុង​ព្យុងយ៉ាង កាលពី​ឆ្នាំ ២០១៥ ដើម្បី​កសាង​មណ្ឌល​ចាស់ជរា កន្លែង​មើល​ក្មេងៗ និង​ម​ណ្ឌ​ក​កុមារកំព្រា​។​

​ដោយសារតែ សកម្មភាព​ផ្សព្វផ្សាយ សាសនា ត្រូវបាន​គេ​ហាមឃាត់ នៅក្នុង​កូរ៉េខាងជើង អាជ្ញាធរ ក៍បាន​ចាប់ខ្លួន និង​ឃុំខ្លួន​ពួកគេ ពីបទ​ធ្វើ​សកម្មភាព​សាសនា​៕N​/S

ដំណឹងក្នុងតំបន់ផ្សេងទៀត

​សកម្មជន​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ជិត ៣​ឆ្នាំ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត​ប្រវត្តិ​របស់​ស្តេច​ថៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​ (ថ្ងៃទី 16 សីហា 2017)

​រកឃើញ​ផ្នូរ​បុរាណ ៣ អាយុកាល ២០០០​ឆ្នាំ នៅ​អេ​ហ្សី​ប​ (ថ្ងៃទី 16 សីហា 2017)

​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា​នឹង​មិនមាន​វិធានការ​យោធា ណាមួយ នៅ​ឧបទ្វីប​កូរ៉េ​នោះទេ (ថ្ងៃទី 15 សីហា 2017)

​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង ត្រូវការ​ពេល​យូរ​ទៀត ដើម្បី​សម្រេច​បច្ចេកវិទ្យា បំពាក់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​ (ថ្ងៃទី 14 សីហា 2017)

​វាយប្រហារ​ភេរវកម្ម នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ក្នុងប្រទេស​បូ​គី​ណា ហ្វា​ស សម្លាប់​មនុស្ស​ជិត ២០​នាក់​ (ថ្ងៃទី 14 សីហា 2017)

​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ទើបតែ​រៀន​ចប់​ថ្នាក់ បរិញ្ញាបត្រ​នៅ​អាយុ ៩១​ឆ្នាំ​ (ថ្ងៃទី 10 សីហា 2017)

កូរ៉េខាងជើង ដោះលែង​បុព្វ​ជិត​សាសនា កាណាដា​ម្នាក់ ដែល​ជាប់ទោស​មួយជីវិត​ (ថ្ងៃទី 10 សីហា 2017)

​កូរ៉េខាងជើង ព្រមាន​វាយប្រហារ មូលដ្ឋាន​យន្តហោះ ទម្លាក់​គ្រាប់បែក​អាមេរិក នៅលើ​កោះ Guam (ថ្ងៃទី 9 សីហា 2017)

​ឯកអគ្គរដ្ឋទូត​អាមេរិក ៖ ពួកយើង​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ធ្វើ​អ្វី​ចាំបាច់ ប្រឆាំង​កូរ៉េខាងជើង​ (ថ្ងៃទី 8 សីហា 2017)

កូរ៉េខាងជើង ប្តេជ្ញា​សងសឹក​អាមេរិក ដែល​ធ្វើ​ឲ្យ​មាន​ទណ្ឌ​កម្ម ប្រឆាំង​ខ្លួន​បន្ថែមទៀត​ (ថ្ងៃទី 8 សីហា 2017)