​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ទើបតែ​រៀន​ចប់​ថ្នាក់ បរិញ្ញាបត្រ​នៅ​អាយុ ៩១​ឆ្នាំ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ទើបតែ​រៀន​ចប់​ថ្នាក់ បរិញ្ញាបត្រ​នៅ​អាយុ ៩១​ឆ្នាំ​

ថ្ងៃទី 10 សីហា 2017, 12:56:PM

លោកយាយ ជនជាតិ​ថៃ​ម្នាក់ ទើបតែ​បានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ នៅ​វ័យ ៩១​ឆ្នាំ បន្ទាប់ពី​ចុះឈ្មោះ​រៀន នៅ​សកល​វិទ្យាល័យ អស់​រយៈពេល ១០ ឆ្នាំ​ជាង​។​

​បើតាម​ការរៀបរាប់ របស់​លោកយាយ ប្រាប់ BBC បាន​ឲ្យ​ដឹងថា លោកយាយ ដែលមាន​ឈ្មោះថា Kimlan Jinakul តែងតែមាន​បំណងប្រាថ្នា ចង់ទៅ​រៀន នៅ​សកល​វិទ្យាល័យ ប៉ុន្តែ​កាលពី​គាត់ នៅ​ក្មេង គាត់​មិនមាន​ឱកាស​។​

​ទោះបី​មាន​វ័យ​ចំណាស់ យ៉ាងណា​ក៍ដោយ ហើយ​នៅពេល​ឃើញ​កូនៗ របស់គាត់ សុទ្ធតែ​បាន​ចូលរៀន នៅ​សកល​វិទ្យាល័យ លោកយាយ ក៍បាន​សម្រេចចិត្ត ចុះឈ្មោះ​ចូលរៀន​នឹង​គេ ហើយ​ចុងបញ្ចប់​លោកយាយ អាច​សម្រេច​វា​បាន និង​ទទួលបាន​សញ្ញាប័ត្រ កាលពី​ថ្ងៃ​ពុធ ទី​៩ ខែសីហា ម្សិលមិញ​។​

​លោកយាយ គឺជា​ស្ត្រី​ដែល​ស្រឡាញ់ ការសិក្សា​ម្នាក់ ហើយ​គាត់​បាន​ខិតខំ ជួយ​ផ្គត់ផ្គង់​ឲ្យ​កូនៗ របស់គាត់ បាន​រៀន នៅ​សកល​វិទ្យាល័យ ទាំងអស់​។ កូនៗ​របស់​លោកយាយ សុទ្ធតែជា​អ្នករៀន បាន​ខ្ពស់​។​

​ក្នុងចំណោម​កូន​៥​នាក់ របស់​លោកយាយ មានកូន ៤​នាក់ រៀបចំ​អនុបណ្ឌិត និង​ម្នាក់ទៀត កំពុង​រៀន​ថ្នាក់បណ្ឌិត នៅ​សហរដ្ឋអាមេរិក​។​

​លោកយាយ បាន​និយាយថា វា​មិនដែល​យឺត​ពេល​ទេ ក្នុងការ​សិក្សា​។ លោកយាយ បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ ផ្នែក​បរិស្ថាន​មនុស្ស (Human Ecology) ៕N​/S



ដំណឹងក្នុងតំបន់ផ្សេងទៀត

​សកម្មជន​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ជិត ៣​ឆ្នាំ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត​ប្រវត្តិ​របស់​ស្តេច​ថៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​ (ថ្ងៃទី 16 សីហា 2017)

​រកឃើញ​ផ្នូរ​បុរាណ ៣ អាយុកាល ២០០០​ឆ្នាំ នៅ​អេ​ហ្សី​ប​ (ថ្ងៃទី 16 សីហា 2017)

​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា​នឹង​មិនមាន​វិធានការ​យោធា ណាមួយ នៅ​ឧបទ្វីប​កូរ៉េ​នោះទេ (ថ្ងៃទី 15 សីហា 2017)

​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង ត្រូវការ​ពេល​យូរ​ទៀត ដើម្បី​សម្រេច​បច្ចេកវិទ្យា បំពាក់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​ (ថ្ងៃទី 14 សីហា 2017)

​វាយប្រហារ​ភេរវកម្ម នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ក្នុងប្រទេស​បូ​គី​ណា ហ្វា​ស សម្លាប់​មនុស្ស​ជិត ២០​នាក់​ (ថ្ងៃទី 14 សីហា 2017)

​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ទើបតែ​រៀន​ចប់​ថ្នាក់ បរិញ្ញាបត្រ​នៅ​អាយុ ៩១​ឆ្នាំ​ (ថ្ងៃទី 10 សីហា 2017)

កូរ៉េខាងជើង ដោះលែង​បុព្វ​ជិត​សាសនា កាណាដា​ម្នាក់ ដែល​ជាប់ទោស​មួយជីវិត​ (ថ្ងៃទី 10 សីហា 2017)

​កូរ៉េខាងជើង ព្រមាន​វាយប្រហារ មូលដ្ឋាន​យន្តហោះ ទម្លាក់​គ្រាប់បែក​អាមេរិក នៅលើ​កោះ Guam (ថ្ងៃទី 9 សីហា 2017)

​ឯកអគ្គរដ្ឋទូត​អាមេរិក ៖ ពួកយើង​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ធ្វើ​អ្វី​ចាំបាច់ ប្រឆាំង​កូរ៉េខាងជើង​ (ថ្ងៃទី 8 សីហា 2017)

កូរ៉េខាងជើង ប្តេជ្ញា​សងសឹក​អាមេរិក ដែល​ធ្វើ​ឲ្យ​មាន​ទណ្ឌ​កម្ម ប្រឆាំង​ខ្លួន​បន្ថែមទៀត​ (ថ្ងៃទី 8 សីហា 2017)