ម៉ូ​ន ជេ​អ៊ី​ន ព្រមាន​កូរ៉េខាងជើង កុំ​ឲ្យ​យក​សម​យុ​ទ្ឋ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​បង្ករឿង​ឲ្យ​កាន់តែ​ធំ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

ម៉ូ​ន ជេ​អ៊ី​ន ព្រមាន​កូរ៉េខាងជើង កុំ​ឲ្យ​យក​សម​យុ​ទ្ឋ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​បង្ករឿង​ឲ្យ​កាន់តែ​ធំ​

ថ្ងៃទី 22 សីហា 2017, 11:17:AM

ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន បានធ្វើការ​ព្រមាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដល់ កូរ៉េខាងជើង​កុំ​ឲ្យ​ប្រើប្រាស់​សមយុទ្ធ​យោធា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង ធ្វើជា​លេស​ដើម្បី​បង្ករឿង​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នៅក្នុង​តំបន់​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ប្រធានាធិបតី​ដែល​ទើបនឹង​ចូលកាន់​តំណែង​បាន​ជាង ១០០​ថ្ងៃ បាន​និយាយថា សមយុទ្ធ​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​គឺជា​ការបង្កើន​សមត្ថភាព​ការពារ​ខ្លួន​។​

​អា​មេ​រិច និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ នៅ​ឧបទ្វីប​កូរ៉េ​។ សមយុទ្ធ​នេះ​មានការ​ចូលរួម​ពី​ទាហាន​អា​មេ​រិ​ចំនួន ១៧.៥០០​នាក់ និង​មាន​រយៈពេល​១០​ថ្ងៃ​។

​កូរ៉េខាងជើង​បានចាត់ទុក​សម​យុ​ទ្ឋ​នោះ​ថា​ជាការ​ត្រៀមខ្លួន​ដើម្បី​ឈ្លានពាន​កូរ៉េខាងជើង​។​

​លោក​ម៉ូ​ន ថ្លែងថា "​សមយុទ្ធ Ulchi គឺជា​សមយុទ្ធ​សំរាប់​ការពារ​ខ្លួន​ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។ ពួកយើង​គ្មាន​បំណង​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង​នៅក្នុង​ឧបទ្វីប​កូរ៉េ​ទេ​។ សមយុទ្ធ​គឺមាន​គោលបំណង​ពិនិត្យមើល​ការត្រៀមខ្លួន​ការពារ ដើម្បី​ការពារ​ជីវិត និង​ទ្រព្យសម្បតិ្ត​របស់​ប្រជាជន​ពួកយើង​"​។​

​លោក​ម៉ូ​ន បន្ថែមទៀតថា កូរ៉េខាងជើង​មិនគួរ​ប្រើប្រាស់​សមយុទ្ធ​នេះ​ធ្វើជា​លេស​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ក្តៅ​នោះទេ​។​

​លោក​ម៉ូ​ន និយាយ​ប​ន្ថ​ទៀតថា "​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​អាច​ការពារ​មិន​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​ម្តងទៀត​ទេ និង​ការពារ​សន្តិភាព​។ រដ្ឋ​ភិ​បាល​នឹង​ខិតខំ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ប្រា​កថា ស្ថានភាព​បច្ចុប្បន្ន​នឹងមិន​រីកធំឡើង​ចូលក្នុង​វិបត្តិ​សង្គ្រាម​នោះទេ​"​។​

​លោក​ក៏៏​បាន​និយាយ​ផងដែរ​ថា ទ្វារ​សំរាប់​កិច្ចចរចារ​ជាមួយនឹង​កូរ៉េខាងជើង​នៅតែ​បើកចំហរ​ជានិច្ច​៕​

ដំណឹងក្នុងតំបន់ផ្សេងទៀត

​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​អភិវឌ្ឍន៍ កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​ (ថ្ងៃទី 2 កញ្ញា 2017)

​បម្រាម​អាមេរិក ដែល​ហាម​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ទៅ​កូរ៉េខាងជើង ចូល​ជា​ធរមាន (ថ្ងៃទី 2 កញ្ញា 2017)

ការប៉ះទង្គិចហិង្សា សម្លាប់៩៦នាក់ នៅមី​យ៉ាន់​ម៉ា​ ហើយមនុស្ស រាប់ពាន់នាក់ រត់ចេញពីអំពើហិង្សា (ថ្ងៃទី 28 សីហា 2017)

អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ ទោះបី​កូរ៉េខាងជើង​ខឹង​យ៉ាងណាក៏ដោយ​ (ថ្ងៃទី 22 សីហា 2017)

ម៉ូ​ន ជេ​អ៊ី​ន ព្រមាន​កូរ៉េខាងជើង កុំ​ឲ្យ​យក​សម​យុ​ទ្ឋ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​បង្ករឿង​ឲ្យ​កាន់តែ​ធំ​ (ថ្ងៃទី 22 សីហា 2017)

​សកម្មជន​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ជិត ៣​ឆ្នាំ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត​ប្រវត្តិ​របស់​ស្តេច​ថៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​ (ថ្ងៃទី 16 សីហា 2017)

​រកឃើញ​ផ្នូរ​បុរាណ ៣ អាយុកាល ២០០០​ឆ្នាំ នៅ​អេ​ហ្សី​ប​ (ថ្ងៃទី 16 សីហា 2017)

​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា​នឹង​មិនមាន​វិធានការ​យោធា ណាមួយ នៅ​ឧបទ្វីប​កូរ៉េ​នោះទេ (ថ្ងៃទី 15 សីហា 2017)

​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង ត្រូវការ​ពេល​យូរ​ទៀត ដើម្បី​សម្រេច​បច្ចេកវិទ្យា បំពាក់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​ (ថ្ងៃទី 14 សីហា 2017)

​វាយប្រហារ​ភេរវកម្ម នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ក្នុងប្រទេស​បូ​គី​ណា ហ្វា​ស សម្លាប់​មនុស្ស​ជិត ២០​នាក់​ (ថ្ងៃទី 14 សីហា 2017)