អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ ទោះបី​កូរ៉េខាងជើង​ខឹង​យ៉ាងណាក៏ដោយ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ ទោះបី​កូរ៉េខាងជើង​ខឹង​យ៉ាងណាក៏ដោយ​

ថ្ងៃទី 22 សីហា 2017, 11:19:AM

អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​កូរ៉េខាងត្បូង បានចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ​យោធា​ប្រចាំឆ្នាំ​របស់ខ្លួន ដូច​ការ​ព្រាងទុក បើទោះបីជា​មានការ​ប​ញ្ឍ​ប់​សម​យុ​ទ្ឋ​នេះ​ពី​ទី​ប្រទេស​កូរ៉េខាងជើង​យ៉ាងណាក៏ដោយ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែសីហា​នេះ​។​

​កូរ៉េខាងជើង​បានធ្វើកា​រ​ថ្កោលទោស​ចំពោះ​ការធ្វើ​សម​យុ​ទ្ឋ​យោធា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង និង​បាន​ហៅ​សម​យុ​ទ្ឋ​នោះ​ថា ជាការ​ត្រៀមខ្លួន​ដើម្បី​ឈ្លានពាន​ទីក្រុង​ព្យុងយ៉ាង​។ របប​កុ​ម្មុនិ​ស្ត​នេះ​បាន​ហៅ​សម​យុ​ទ្ឋ​នេះ​ថា ជាការ​ចាក់​ប្រេង​បន្ថែម​លើ​ភ្លើង​។​

​កាលពី​ខែកក្កដា កន្លងទៅ ប្រទេស​ចិន និង​រុស្សី បានស្នើ​ឲ្យ​អា​មេ​រិច​ប​ញ្ឍ​ប់​ការធ្វើ​សម​យុ​ទ្ឋ​ជាមួយនឹង​កូរ៉េខាងត្បូង ដើម្បី​ជា​ថ្នូរ​ទៅនឹង​ការឈប់​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ប៉ុន្តែ​មន្ត្រី​អាមេរិក បាន​និយាយ​កាលពី​អាទិត្យ​មុន​ថា សម​យុ​ទ្ឋ​របស់ខ្លួន​មិន​នៅលើ​តុ​សំរាប់​ចរចារ​នោះទេ ហើយ សម​យុ​ទ្ឋ​ដែលមាន​ឈ្មោះថា Ulchi-Freedom Guardian នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​។​

​សម​យុ​ទ្ឋ​នេះ​មានការ​ចូលរួម​ដោយ​ទាហាន​អាមេរិក​ចំនួន ១៧.៥០០​នាក់ ហើយ​នឹងមាន​រយៈពេល ១០​ថ្ងៃ​៕​

ដំណឹងក្នុងតំបន់ផ្សេងទៀត

​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​អភិវឌ្ឍន៍ កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​ (ថ្ងៃទី 2 កញ្ញា 2017)

​បម្រាម​អាមេរិក ដែល​ហាម​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ទៅ​កូរ៉េខាងជើង ចូល​ជា​ធរមាន (ថ្ងៃទី 2 កញ្ញា 2017)

ការប៉ះទង្គិចហិង្សា សម្លាប់៩៦នាក់ នៅមី​យ៉ាន់​ម៉ា​ ហើយមនុស្ស រាប់ពាន់នាក់ រត់ចេញពីអំពើហិង្សា (ថ្ងៃទី 28 សីហា 2017)

អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ ទោះបី​កូរ៉េខាងជើង​ខឹង​យ៉ាងណាក៏ដោយ​ (ថ្ងៃទី 22 សីហា 2017)

ម៉ូ​ន ជេ​អ៊ី​ន ព្រមាន​កូរ៉េខាងជើង កុំ​ឲ្យ​យក​សម​យុ​ទ្ឋ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​បង្ករឿង​ឲ្យ​កាន់តែ​ធំ​ (ថ្ងៃទី 22 សីហា 2017)

​សកម្មជន​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ជិត ៣​ឆ្នាំ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត​ប្រវត្តិ​របស់​ស្តេច​ថៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​ (ថ្ងៃទី 16 សីហា 2017)

​រកឃើញ​ផ្នូរ​បុរាណ ៣ អាយុកាល ២០០០​ឆ្នាំ នៅ​អេ​ហ្សី​ប​ (ថ្ងៃទី 16 សីហា 2017)

​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា​នឹង​មិនមាន​វិធានការ​យោធា ណាមួយ នៅ​ឧបទ្វីប​កូរ៉េ​នោះទេ (ថ្ងៃទី 15 សីហា 2017)

​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង ត្រូវការ​ពេល​យូរ​ទៀត ដើម្បី​សម្រេច​បច្ចេកវិទ្យា បំពាក់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​ (ថ្ងៃទី 14 សីហា 2017)

​វាយប្រហារ​ភេរវកម្ម នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ក្នុងប្រទេស​បូ​គី​ណា ហ្វា​ស សម្លាប់​មនុស្ស​ជិត ២០​នាក់​ (ថ្ងៃទី 14 សីហា 2017)