ការប៉ះទង្គិចហិង្សា សម្លាប់៩៦នាក់ នៅមី​យ៉ាន់​ម៉ា​ ហើយមនុស្ស រាប់ពាន់នាក់ រត់ចេញពីអំពើហិង្សា | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

ការប៉ះទង្គិចហិង្សា សម្លាប់៩៦នាក់ នៅមី​យ៉ាន់​ម៉ា​ ហើយមនុស្ស រាប់ពាន់នាក់ រត់ចេញពីអំពើហិង្សា

ថ្ងៃទី 28 សីហា 2017, 02:31:PM

មនុស្សរាប់ពាន់នាក់ បានរត់ចេញពី លំដៅដ្ឋានរបស់ពួកគេ បន្ទាប់ពីផ្ទុះអំពើហិង្សា ២ថ្ងៃ កាលពីពេលថ្មីៗនេះ នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។

ការប៉ះទង្គិចដ៏ហិង្សា​ នៅប្រទេស​មី​យ៉ាន់​ម៉ា ភាគខាងលិច ដែលបានចាប់ផ្តើម កាល​សប្តាហ៍មុន នៅពេលដែល ក្រុមឧទ្ទាម​ បានវាយប្រហារ លើប៉ុស្តិ៍ត្រួតពិនិត្យរបស់ ប៉ូលិសជាច្រើនកន្លែងនោះ បានបន្តដល់ថ្ងៃអាទិត្យ ដោយក្រុមអ្នកគាំទ្រ នៃក្រុមជនជាតិភាគតិច អ៊ីស្លាមរ៉ូហ៊ីងយ៉ា និងក្រុមមន្ត្រីរដ្ឋាភិបាល និងបានចោទប្រកាន់ដាក់គ្នា អំពីការសម្លាប់ជនស៊ីវិល ដាក់បង្កប់គ្រាប់បែក និង ការដុតបំផ្លាញផ្ទះសម្បែង នៅ ដ្ឋរ៉ាឃីន(Rakhine) ជាទីដែល អំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ។

ចំនួនអ្នកស្លាប់ ពីអំពីហិង្សាដែលបានចាប់ផ្តើម កាលពីយប់ ថ្ងៃព្រហស្បតិ៍នោះ បានកើនឡើងដល់ ៩៦នាក់ ដោយភាគច្រើន គឺជាក្រុមអ្នកវាយប្រហារ រ៉ូហ៊ីងយ៉ា ប៉ុន្តែ​កងសន្តិសុខ ចំនួន១២នាក់ ក៏បានស្លាប់ ផងដែរ ហើយ ជនស៊ីវិល៦នាក់ បានស្លាប់ ។



ការវាយប្រយុទ្ធគ្នានេះ បានបណ្តាលឱ្យពួកអ្នកភូមិ រាប់ពាន់នាក់ រត់ភៀសខ្លួន ទៅរកន្លែងសុវត្ថិភាព ឬ ព្យាយាម រត់ឆ្លងព្រំដែន ចូលប្រទេសបង់ក្លាដែស។

កាលពីថ្ងៃអាទិត្យថា ក្រុមជនជាតិរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ បានព្យាយាមរត់ភៀសខ្លួន ចេញពីប្រទេសមីយ៉ាន់ ប៉ុន្តែ ពួកគេមិនអាចចេញបាន ។ កងសន្តិសុខព្រំដែន បង់ក្លាសដែស បាននិយាយថា ពួកគេបានរារាំង ក្រុមជនជាតិរ៉ូហ៊ីងយ៉ា ជិត១.០០០នាក់ បន្ទាប់ពីពួកគេ បានព្យាយាមឆ្លងព្រំដែន ចូលប្រទេសបង់ក្លាសដែស៕N

ដំណឹងក្នុងតំបន់ផ្សេងទៀត

​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​អភិវឌ្ឍន៍ កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​ (ថ្ងៃទី 2 កញ្ញា 2017)

​បម្រាម​អាមេរិក ដែល​ហាម​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ទៅ​កូរ៉េខាងជើង ចូល​ជា​ធរមាន (ថ្ងៃទី 2 កញ្ញា 2017)

ការប៉ះទង្គិចហិង្សា សម្លាប់៩៦នាក់ នៅមី​យ៉ាន់​ម៉ា​ ហើយមនុស្ស រាប់ពាន់នាក់ រត់ចេញពីអំពើហិង្សា (ថ្ងៃទី 28 សីហា 2017)

អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ ទោះបី​កូរ៉េខាងជើង​ខឹង​យ៉ាងណាក៏ដោយ​ (ថ្ងៃទី 22 សីហា 2017)

ម៉ូ​ន ជេ​អ៊ី​ន ព្រមាន​កូរ៉េខាងជើង កុំ​ឲ្យ​យក​សម​យុ​ទ្ឋ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​បង្ករឿង​ឲ្យ​កាន់តែ​ធំ​ (ថ្ងៃទី 22 សីហា 2017)

​សកម្មជន​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ជិត ៣​ឆ្នាំ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត​ប្រវត្តិ​របស់​ស្តេច​ថៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​ (ថ្ងៃទី 16 សីហា 2017)

​រកឃើញ​ផ្នូរ​បុរាណ ៣ អាយុកាល ២០០០​ឆ្នាំ នៅ​អេ​ហ្សី​ប​ (ថ្ងៃទី 16 សីហា 2017)

​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា​នឹង​មិនមាន​វិធានការ​យោធា ណាមួយ នៅ​ឧបទ្វីប​កូរ៉េ​នោះទេ (ថ្ងៃទី 15 សីហា 2017)

​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង ត្រូវការ​ពេល​យូរ​ទៀត ដើម្បី​សម្រេច​បច្ចេកវិទ្យា បំពាក់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​ (ថ្ងៃទី 14 សីហា 2017)

​វាយប្រហារ​ភេរវកម្ម នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ក្នុងប្រទេស​បូ​គី​ណា ហ្វា​ស សម្លាប់​មនុស្ស​ជិត ២០​នាក់​ (ថ្ងៃទី 14 សីហា 2017)