​បម្រាម​អាមេរិក ដែល​ហាម​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ទៅ​កូរ៉េខាងជើង ចូល​ជា​ធរមាន | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

​បម្រាម​អាមេរិក ដែល​ហាម​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ទៅ​កូរ៉េខាងជើង ចូល​ជា​ធរមាន

ថ្ងៃទី 2 កញ្ញា 2017, 11:39:AM

បម្រាម​របស់​អាមេរិក ដែល​ហាមប្រាម មិន​ឲ្យ​ប្រជាជន​របស់ខ្លួន ធ្វើដំណើរ​ទៅ ទេសចរណ៍ នៅ​ប្រទេស​កូរ៉េខាងជើង បាន​ចូល​ជា​ធរមាន​ហើយ ក្រោយពេល​មាន ភាព​តានតឹង ដោយសារតែ ការបាញ់​មី​ស៊ី​ល របស់​កូរ៉េខាងជើង​។ នេះ​បើតាម​ការចេញផ្សាយ របស់ BBC កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ​។​

​អាមេរិក បានប្រកាស​ពី​បំរាម​នេះ ក្រោយពេល​និស្សិត​អាមេរិក​ម្នាក់ ឈ្មោះ Otto Warmbier បាន​ស្លាប់ បន្ទាប់ពី​លោក ត្រូវបាន​ដោះលែង ពី​ពន្ធនាគារ ក្នុងប្រទេស​កូរ៉េខាងជើង ហើយ​បំរាម​នៃ​ការធ្វើដំណើរ ទៅ​កូរ៉េខាងជើង​នេះ ទើបតែ​ចូល​ជា​ធរមាន​។​

​ប្រជាពលរដ្ឋ​អាមេរិក​ណា ដែល​ល្មើស​ទៅនឹង​បំរាម​នេះ អាច​នឹង​ប្រឈម​ទោសឧក្រិដ្ឋ ហើយនឹង​ត្រូវ​អាជ្ញាធរ ដក​លិខិតឆ្លងដែន​ទុក​។​

​ក្រសួងការបរទេស អាមេរិក បាន​និយាយថា បំរាម​នេះ គឺ​វា​មាន​ភាពចាំបាច់ ដោយសារតែ ប្រជាពលរដ្ឋ​អាមេរិក អាច​ប្រឈម​ខ្លាំង​ទៅនឹង​ការឃុំខ្លួន របស់​កូរ៉េខាងជើង​។​

​ក្រសួង​នេះ អាច​អនុញ្ញាត​ឲ្យ ពលរដ្ឋ​អាមេរិក ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង តែ​ក្នុង​កាលៈទេសៈ កំរិត​មួយ​ប៉ុណ្ណោះ ដូចជា​ការ​ទៅ​កូរ៉េខាងជើង តាមរយៈ សារព័ត៌មាន ឬ​សកម្មភាព​មនុស្សធម៌​ប៉ុណ្ណោះ​។​

​ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍ បាន​ឲ្យ​ដឹងថា ប្រជាជន​អាមេរិក រហូតដល់ ១០០០ នាក់ បានធ្វើ​ដំណើរ​ទស្សនកិច្ច ទៅ​កូរ៉េខាងជើង ជា​រៀងរាល់ឆ្នាំ​។ ភ្ញៀវ​ទេសចរណ៍ ដែល​ទៅលេង​កូរ៉េខាងជើង ច្រើនជាងគេ គឺ​ចិន ៕N​/S


ដំណឹងក្នុងតំបន់ផ្សេងទៀត

​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​អភិវឌ្ឍន៍ កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​ (ថ្ងៃទី 2 កញ្ញា 2017)

​បម្រាម​អាមេរិក ដែល​ហាម​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ទៅ​កូរ៉េខាងជើង ចូល​ជា​ធរមាន (ថ្ងៃទី 2 កញ្ញា 2017)

ការប៉ះទង្គិចហិង្សា សម្លាប់៩៦នាក់ នៅមី​យ៉ាន់​ម៉ា​ ហើយមនុស្ស រាប់ពាន់នាក់ រត់ចេញពីអំពើហិង្សា (ថ្ងៃទី 28 សីហា 2017)

អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ ទោះបី​កូរ៉េខាងជើង​ខឹង​យ៉ាងណាក៏ដោយ​ (ថ្ងៃទី 22 សីហា 2017)

ម៉ូ​ន ជេ​អ៊ី​ន ព្រមាន​កូរ៉េខាងជើង កុំ​ឲ្យ​យក​សម​យុ​ទ្ឋ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​បង្ករឿង​ឲ្យ​កាន់តែ​ធំ​ (ថ្ងៃទី 22 សីហា 2017)

​សកម្មជន​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ជិត ៣​ឆ្នាំ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត​ប្រវត្តិ​របស់​ស្តេច​ថៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​ (ថ្ងៃទី 16 សីហា 2017)

​រកឃើញ​ផ្នូរ​បុរាណ ៣ អាយុកាល ២០០០​ឆ្នាំ នៅ​អេ​ហ្សី​ប​ (ថ្ងៃទី 16 សីហា 2017)

​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា​នឹង​មិនមាន​វិធានការ​យោធា ណាមួយ នៅ​ឧបទ្វីប​កូរ៉េ​នោះទេ (ថ្ងៃទី 15 សីហា 2017)

​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង ត្រូវការ​ពេល​យូរ​ទៀត ដើម្បី​សម្រេច​បច្ចេកវិទ្យា បំពាក់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​ (ថ្ងៃទី 14 សីហា 2017)

​វាយប្រហារ​ភេរវកម្ម នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ក្នុងប្រទេស​បូ​គី​ណា ហ្វា​ស សម្លាប់​មនុស្ស​ជិត ២០​នាក់​ (ថ្ងៃទី 14 សីហា 2017)