​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​អភិវឌ្ឍន៍ កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​អភិវឌ្ឍន៍ កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​

ថ្ងៃទី 2 កញ្ញា 2017, 01:08:PM

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ព្រមព្រៀង ជាមួយនឹង​មេដឹកនាំ កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន (Moon Jae-in) ក្នុងការ​ពិនិត្យឡើងវិញ នូវ​សន្ធិសញ្ញា​រួមគ្នា ដើម្បី​អភិវឌ្ឍន៍​មី​ស៊ី​ល​ផ្លោង របស់​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការបញ្ជាក់ របស់​ការិយាល័យ ប្រធានាធិបតី ម៉ូ​ន នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែកញ្ញា​នេះ​។​

​ការព្រមព្រៀង ក្នុងការ​អភិវឌ្ឍន៍ មី​ស៊ី​ល​របស់​កូរ៉េខាងត្បូង ធ្វើឡើង​ក្រោយពេល មានការ​ប្រឈម​ពី ការគំរាមកំហែង កម្ម​វី​ធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង ជាខ្លាំង​។​

​លោក​ត្រាំ ក៍​បានផ្តល់​ការយល់ព្រម ដល់​កូរ៉េខាងត្បូង ដែល​នឹង​ទិញ​កម្មវិធី (Hardware) របស់​យោធា​អាមេរិក ដែលមាន​តម្លៃ ជា​ទឹកប្រាក់ រាប់ពាន់​លាន​ដុល្លារ ផងដែរ​។​

​ប្រទេស​កូរ៉េខាងជើង ចង់​បង្កើន​ការអភិវឌ្ឍន៍ មី​ស៊ី​ល​របស់ខ្លួន ដើម្បី​បង្កើន​ការ​ទប់ទល់ ជាមួយនឹង​កូរ៉េខាងជើង ដែល​កំពុងតែ ផលិត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​បំពាន​ដល់ ការព្រមាន​របស់​អន្តរជាតិ និង​ទទឹងទិស ជាមួយនឹង​ទ័​ណ្ឌ​កម្ម របស់​អង្គការសហប្រជាជាតិ​។​

​ការិយាល័យ​ប្រធានាធិបតី កូរ៉េខាងត្បូង បាន​និយាយថា "​មេដឹកនាំ​ទាំងពីរ បាន​ព្រមព្រៀងគ្នា លើ​គោលការណ៍ នៃ​ការ​ពិនិត្យឡើងវិញ នូវ​កម្មវិធី​មី​ស៊ី​ល របស់​កូរ៉េខាងត្បូង ចែករំលែក​ទស្សនៈ​គ្នា ដែល​វា​មាន​ភាពចាំបាច់ ក្នុងការ​ពង្រឹងសមត្ថភាព ការពារ​របស់​កូរ៉េខាងត្បូង ក្នុងការ​ឆ្លើយតប ជាមួយនឹង​ការឈ្លានពាន និង​ការគំរាមកំហែង របស់​កូរ៉េខាងត្បូង​"​។​

​របប​កុម្មុយនីស្ត​ព្យុងយ៉ាង បានធ្វើ​ឲ្យ​មាន​ភាព​តានតឹង នៅក្នុង​តំបន់ កាន់តែខ្លាំង នៅ​សប្តាហ​ន៍​នេះ ដោយសារតែ​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​មី​ស៊ី​ល​ប្រភេទ Hwasong-2 ហោះ​កាត់​ប្រទេស​ជប៉ុន ៕N​/S

ដំណឹងក្នុងតំបន់ផ្សេងទៀត

​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​អភិវឌ្ឍន៍ កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​ (ថ្ងៃទី 2 កញ្ញា 2017)

​បម្រាម​អាមេរិក ដែល​ហាម​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ទៅ​កូរ៉េខាងជើង ចូល​ជា​ធរមាន (ថ្ងៃទី 2 កញ្ញា 2017)

ការប៉ះទង្គិចហិង្សា សម្លាប់៩៦នាក់ នៅមី​យ៉ាន់​ម៉ា​ ហើយមនុស្ស រាប់ពាន់នាក់ រត់ចេញពីអំពើហិង្សា (ថ្ងៃទី 28 សីហា 2017)

អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​ធ្វើ​សម​យុ​ទ្ឋ ទោះបី​កូរ៉េខាងជើង​ខឹង​យ៉ាងណាក៏ដោយ​ (ថ្ងៃទី 22 សីហា 2017)

ម៉ូ​ន ជេ​អ៊ី​ន ព្រមាន​កូរ៉េខាងជើង កុំ​ឲ្យ​យក​សម​យុ​ទ្ឋ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​បង្ករឿង​ឲ្យ​កាន់តែ​ធំ​ (ថ្ងៃទី 22 សីហា 2017)

​សកម្មជន​ថៃ​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ជិត ៣​ឆ្នាំ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត​ប្រវត្តិ​របស់​ស្តេច​ថៃ នៅលើ​ហ្វេ​ស​ប៊ុ​ក​ (ថ្ងៃទី 16 សីហា 2017)

​រកឃើញ​ផ្នូរ​បុរាណ ៣ អាយុកាល ២០០០​ឆ្នាំ នៅ​អេ​ហ្សី​ប​ (ថ្ងៃទី 16 សីហា 2017)

​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា​នឹង​មិនមាន​វិធានការ​យោធា ណាមួយ នៅ​ឧបទ្វីប​កូរ៉េ​នោះទេ (ថ្ងៃទី 15 សីហា 2017)

​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង ត្រូវការ​ពេល​យូរ​ទៀត ដើម្បី​សម្រេច​បច្ចេកវិទ្យា បំពាក់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​ (ថ្ងៃទី 14 សីហា 2017)

​វាយប្រហារ​ភេរវកម្ម នៅ​ភោ​ជនី​ដ្ឋា​ន​មួយ ក្នុងប្រទេស​បូ​គី​ណា ហ្វា​ស សម្លាប់​មនុស្ស​ជិត ២០​នាក់​ (ថ្ងៃទី 14 សីហា 2017)