​ជាតិ​សាសន៍និង អាយុ ក្លាយជា​បញ្ហា​សំរាប់​បវរកញ្ញា​ហ្វីជី | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

​ជាតិ​សាសន៍និង អាយុ ក្លាយជា​បញ្ហា​សំរាប់​បវរកញ្ញា​ហ្វីជី

ថ្ងៃទី 16 ឧសភា 2012, 07:10:PM

Give our kids a better deal
នាងTorika Watters អាយុ​១៦​ឆ្នាំ​រូប​នេះ ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​របស់​“Miss World Fiji” កាលពី​ខែ​មុន

Give our kids a better deal
នាងTorika Watters

 

​វា​ជា​លើកទីមួយ​ហើយ​ដែល​មាន​ការតវ៉ា​ថា នាង​ Torika Watters ដែល​ជា​អ្នកឈ្នះ​​ការប្រកួត​បវរកញ្ញា​ហ្វីជីពិភ​ពលោក ​“Miss World Fiji” ​នេះ ហាក់ដូចជា​មាន​ចរិត​លក្ខណៈ​បែប​បស្ចិមប្រទេស​ខ្លាំង​ពេក​រហូត​ដល់​មិន​អាច​តំណាង​អោយ​ប្រទេស​ហ្វី​ជី​របស់​នាង​បាន​នោះទេ ហើយ អាយុ​របស់នាង បាន​ស្ថិតនៅ​ក្រោម​ការពិនិត្យ​មើល​ឡើងវិញ​។​

​ចៅក្រម​ម្នាក់​បាន​និយាយថា ឥឡូវនេះ មកុដ​ដែល​តំណាងអោយ​ជ័យជម្នះ​របស់​នាង Torika Watters  បាន​បាត់បង់​ទៅវិញ ហើយ​ថា​ការប្រកួត​បវរកញ្ញា​នេះ​បាន​ចាប់ផ្តើម​មាន​បញ្ហា​តាំងពី​ការចាប់ផ្តើម​ដំបូង​មក​។​

​ការប្រកួត​បវរកញ្ញា​នេះ​បាន​ក្លាយ​ជា​ភាពអាម៉ាស់​ដ៏​អាប់​មុខមាត់​របស់​ប្រទេស​ហ្វី​ជី​ដែល​ស្ថិត​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​មួយនេះ​។​

​នាង Torika Watters អាយុ​១៦​ឆ្នាំ​រូប​នេះ ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​របស់ ​“Miss World Fiji” កាលពី​ខែ​មុន ដោយ​​ក្រុម​ចៅក្រម​អន្តរជាតិ​។​

​ប៉ុន្តែ ក្រោយម​ក ក្រុមអ្នកតវ៉ា​រាប់សិប​នាក់​បាន​សរសេរ​សារ​តវ៉ា​នៅ​ទំព័រ ​Facebook​ របស់ ​“Miss World Fiji”​ នេះ  ដោយ​បាន​ចោទ​ជា​សំនួរ​​ថា នាង Torika Watter ដែល​មាន​ជាតិ​សាសន៍​ចម្រុះ និង មាន​ចរិត​លក្ខណៈ​បែប​បស្ចិម​ប្រទេស​បែបនេះ អាច​តំណាង​អោយ​​ប្រទេស​ហ្វី​ជី ឬ​បវរកញ្ញា​ហ្វី​ជី​បាន​ដែរឬទេ ឬ​មួយ​ក៏​គ្រាន់តែ​តំណាងអោយ​ទស្សនៈ​និង​ជាតិ​សាសន៍​បស្ចិមប្រទេស​។​

​ការប្រកួត​បវរកញ្ញា​អន្តរជាតិ​នេះ​គឺ​តម្រូវ​អោយ​បេក្ខជន​មាន​អាយុ​យ៉ាងតិចណាស់​ចំនួន​១៧​ឆ្នាំ ប៉ុន្តែនាង Torika Watter ដែល​មាន​អាយុ​​ត្រឹមតែ​១៦​ឆ្នាំ​រូប​នេះ បាន​និយាយថា លោក Andhy Blake នាយក​គ្រប់គ្រង ​“Miss World Fiji” ​នេះ បាន​ធានា​ចំពោះ​នាង​ថា “ វា​មិន​មាន​បញ្ហា​អ្វី​ទេ​​ពីព្រោះ​នាង​បាន​ទទួល​ការយល់ព្រម​រួច​ហើយ​ពី​ក្រុម​អ្នករៀបចំ​ការប្រកួត​ប​វរ​កញ្ញា​អន្តរជាតិ​នេះ​ដែល​ថា​នាង​អាច​ចូល​ប្រកួត​បាន​នោះ​៕ R

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

Diane និង​Reedus​ត្រូវបាន​គេ​ប្រទះឃើញ​ពួកគេ​ទាំងពីរ​ថើប​គ្នា​នៅ​កន្លែង​មួយ​ ​នៅក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​ (ថ្ងៃទី 25 មីនា 2017)

លោក​David Cross និង​Amber Tamblyn​បាន​បង្ហោះ​រូបភាព​កូនស្រី​ ​របស់​ពួកគេ​មួយ​សន្លឹក​ ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​មែនទែន​ (ថ្ងៃទី 23 មីនា 2017)

តារា​សម្តែង​ហុងកុង លោក Andy Lau ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ធ្លាក់​ពីលើ​សេះ បាក់​ឆ្អឹ​ក​ត្រគាក​ (ថ្ងៃទី 10 មីនា 2017)

Emma Watson​ ពិតជា​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល​ចំពោះ​ការតុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​របស់​នាង​ (ថ្ងៃទី 4 មីនា 2017)

Patrick Stewart ថា​លោក​លាលែង​ពី​តួ​សម្តែង​ក្នុង​រឿង​X-Men ហើយ​គាត់​ក៏បាន​បញ្ចប់​កិច្ចការ​នេះ​រួចរាល់​ដែរ​ (ថ្ងៃទី 28 កុម្ភៈ 2017)

Paris Hilton ស្លៀក​រ៉ូ​ប​តម្លៃ​រាប់លាន​ដុល្លារ​មក​ទទួលពាន Hollywood Beauty Awards (ថ្ងៃទី 24 កុម្ភៈ 2017)

Tom Holland នឹង​បង្ហាញខ្លួន​ក្នុង​ខ្សែរ​ភាពយន្ត​ថ្មី​ ​គឺ​រឿង Avengers: Infinity War (ថ្ងៃទី 20 កុម្ភៈ 2017)

Disney ថា Guardians of the Galaxy 2 នឹងត្រូវ​ដាក់​​បញ្ចាំង​នា​ខែឧសភា​ខាងមុខនេះ​ (ថ្ងៃទី 18 កុម្ភៈ 2017)

លោក Ben Affleck ​បាន​ឈប់​សម្តែង​ជា​តួអង្គ ​Batman ហើយ​ នេះ​គឺជា​ហេតុ​ ​ដែល​ធ្វើ​ឲ្យ​ខ្វះ​តួ​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​DC Superhero (ថ្ងៃទី 17 កុម្ភៈ 2017)

ហេតុអ្វី​បានជា​អ្នកគាំទ្រ​របស់ ​Sophie Tunner​នៅក្នុង​កម្មវិធី​BAFTAS ​យល់ឃើញថា​នាង​មិនអាច​យកឈ្នះ​នៅក្នុង​កម្មវិធី “Game of Thrones”​នេះ​បានទេ​? (ថ្ងៃទី 16 កុម្ភៈ 2017)