តារាចម្រៀង​របស់​ក្រុម Bee Gees លោក រ៉ូ​ប៊ី​ន ជីប ស្លាប់​នៅ​អាយុ​៦២​ឆ្នាំ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

តារាចម្រៀង​របស់​ក្រុម Bee Gees លោក រ៉ូ​ប៊ី​ន ជីប ស្លាប់​នៅ​អាយុ​៦២​ឆ្នាំ​

ថ្ងៃទី 21 ឧសភា 2012, 10:13:AM

Give our kids a better deal
រ៉ូ​ប៊ី​ន ជីប អ្នកចម្រៀង​នៅក្នុង​ក្រុម Bee Gees ដ៏​ល្បីល្បាញ​របស់​អង់គ្លេស បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ

 

គ្រួសារ​របស់គាត់​បាន​និយាយនៅថ្ងៃចន្ទនេះថា លោក រ៉ូ​ប៊ី​ន ជីប អ្នកចម្រៀង​នៅក្នុង​ក្រុមBee Gees ដ៏​ល្បីល្បាញ​របស់​អង់គ្លេស បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ ក្នុង​អាយុ​៦២​ឆ្នាំ បន្ទាប់ពី​ការតស៊ូ​អស់​ពេល​ជា​យូរ​ប្រឆាំងនឹង​ជម្ងឺមហារីក​។​

​​សេចក្តីថ្លែងការណ៍​មួយ​របស់​គ្រួសារ​គាត់​បាន​និយាយថា "​គ្រួសារ​របស់លោក រ៉ូ​ប៊ី​ន ជីប នៃ​ក្រុម Bee Gees បានប្រកាស​ដោយ​ទុក្ខសោក​ដ៏​មហា​ក្រៀមក្រំ​ថា រ៉ូ​ប៊ី​ន បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការតស៊ូ​អស់​ពេល​ជា​យូរ​របស់គាត់​ប្រឆាំងនឹង​ជម្ងឺមហារីក និង​ការវះកាត់​ពោះវៀន​"​។​

​​លោក បា​រ៉ី លោក ម័​រ​រ៉ា​យ និង​លោក រ៉ូ​ប៊ី​ន ជីប បាន​ឈានឡើង​កម្រិត​កំពូល​នៃ​ពិភព​តន្ត្រី​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៧០ ជាមួយនឹង​ចម្រៀង​ឌី​ស្កូ​ដ៏​ពេញនិយម​បំផុត ដែល​រួមមាន​បទ How Deep Is Your Love បទ Stayin' Alive និង​បទ Night Fever ។ ក្រុម​នេះ​សម្រេចបាន​ការលក់​ឌីសក្នុងតម្លៃឯក​ទគ្គ​កម្ម​ជាង​២០០​លាន​ដុល្លារ ចាប់តាំងពី​ចេញ​បទ​ចម្រៀង​ដ៏​ជោគជ័យ​បំផុត​របស់​ពួកគេ នៅក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

George Clooney លុត​ជង្គង់កន្លះ​ម៉ោង​ដើម្បី​សុំ​រៀបការ​ (ថ្ងៃទី 6 កុម្ភៈ 2016)

កំពូល​តារា​ហូលីវូត​ល្បី អ្នកនាង អេន​ជេ​លីណា ជូ​លី ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ (ថ្ងៃទី 2 កុម្ភៈ 2016)

​នាង Beyonce និង​លោក Jay Z អាច​ឈាន​ដល់​ដំណាក់កាល​លែងលះ​គ្នា​បន្ទាប់​ពី​ពរ​ពោះ​កូន​ទី 2? (ថ្ងៃទី 25 មករា 2016)

ស្ថានភាពទុក្ខសោកជាទីបំផុត ក្រោយពីការស្លាប់ របស់តារាភាពយន្តលោក ប៉រ ត្រីស:ឌី (ថ្ងៃទី 19 មករា 2016)

ពិធី​បុណ្យសព ប្តី​របស់ Celine Dion បាន​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅក្នុង​សាសនា​ចក្រ​ជា​កន្លែង​ដែល​លោក​បាន​រៀបការ​ជាមួយ '​ស្នេហា​បំផុត​នៃ​ជីវិត​របស់​ទ្រង់ " (ថ្ងៃទី 16 មករា 2016)

ក្រឡេកទៅមើលសម្រស់ Miss Tiffany Universe ភេទ​ទី​៣ ឆ្នាំ​2016 របស់​ថៃ ធានា​ថា​ស្រស់​ស្អាត មិន​ចាញ់​ស្រី​ពិត​នោះទេ​ (ថ្ងៃទី 16 មករា 2016)

លោក charlie Puth ត្រៀមចេញអាល់ប៊ុមបទថ្មី (ថ្ងៃទី 16 មករា 2016)

បែបធ្លាយរូបថតស្រាតរបស់តារាល្បីទាំង ៥ ដួង (ថ្ងៃទី 14 មករា 2016)

រ៉ូ​ប​មើល "​ធ្លុះ​" ដល់​ក្នុង​សាហាវ​បំផុត​ឆ្នាំ​២០១៥ (ថ្ងៃទី 23 ធ្នូ 2015)

បែកធ្លាយ​រឿង​បវរកញ្ញា​ចក្រ​វា​ឡ​៖ គ្មាន​បេ​ក្ខ​នារី​ណា​បោះឆ្នោត​ជ្រើសរើស​បវរកញ្ញា​ហ្វីលីពីន​ទេ​ (ថ្ងៃទី 23 ធ្នូ 2015)