លីន​សេ ឡូ​ហាន​ចេញ​ពី​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​គ្រោះថ្នាក់​រថយន្ត​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

លីន​សេ ឡូ​ហាន​ចេញ​ពី​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​គ្រោះថ្នាក់​រថយន្ត​

ថ្ងៃទី 9 មិថុនា 2012, 09:37:AM

Give our kids a better deal
​រថយន្ត​Porsche ដែល​ជួល​គេ​ជិះ​ត្រូវ​ឡូ​ហាន​បើ​កបំ​បុក​ខ្ទេច​ខាង​មុខ​តែ​សំណាង​មនុស្ស​ក្នុងរ​ថយន្ត​អត់​អី​

 

​តារាភាពយន្ត​ដ៏​សំបូរ​បញ្ហា​របស់​អាមេរិក​នាង លីន​សេ ឡូ​ហាន ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​ហើយ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​រថយន្ត​ដ៏​អាក្រក់​មួយ​ហើយ​នាង​បាន​​​វិល​ទៅ​ធ្វើការ​វិញ​។​

​របាយការណ៍​វេបសាយ​TMZ​បាន​និយាយថា​រថយន្ត​ទំនើប​ម៉ាក​Porsche ដែល​នាង​ជួល​គេ​ជិះ​បាន​បើក​បាន​បុក​រថយន្ត​កង់​១៨​មួយ​គ្រឿង​នៅ​លើ​ផ្លូវ​ហាយវេ​មួយ​​កាលពី​ថ្ងៃ​សុក្រ​។​រថយន្ត​ពណ៌​ខ្មៅ​នេះ​បាន​រួញ​កាបូ​មុខ​និង​បែក​ខ្ទេចខ្ទីរ​ផ្នែក​ខាង​មុខតែ​នាង​របួស​តិចតួច​ប៉ុណ្ណោះ​។​

​រថយន្ត​ពេទ្យ​ត្រូវបាន​គេ​ហៅ​មក​កាន់​កន្លែងកើតហេតុ​តែ​នាង​ត្រូវ​គេ​និយាយថា​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​មធ្យោបាយ​ផ្សេង​។​

​រូបភាព​បង្ហាញ​រថយន្ត​រួញ​ផ្នែក​ខាង​មុខ​និង​TMZ​បាន​និយាយថា​នាង​លីន​សេ​រង​របួសស្រាល​តែ​មាន​ចេញឈាម​។​ជំនួយការ​ម្នាក់​ក៏បាន​ស្ថិតនៅ​ក្នុង​រថយន្ត​ដែរ​ក្នុង​ពេល​កើតហេតុ​។​

​ប៉ូលីស​បាន​និយាយថា​មិន​មាន​សញ្ញា​ដែលថា​នាង​ឡូ​ហាន​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​ស្រវឹង​ឬ​ថ្នាំ​ញៀន​ទេ​ក្នុងពេល​បើក​បរជួប​ឧបទ្ទវហេតុ​​នេះ ដោយ​មិន​ដូច​កាលពី​ឆ្នាំ​២០០៧​នៅពេល​នាង​ត្រូវបាន​ចោទប្រកាន់ថា​បាន​បើកបរ​ក្នុង​ពេល​ផឹក​ស្រវឹង​និង​ថែម​ទាំង​ត្រូវបាន​គេ​ធ្វើ​​តេ​ស្តិ៍​រក​ឃើញ​ជាតិ​ថ្នាំញៀន​កូកាអ៊ីន​ទៀតផង​។​

​អ្នកនាំពាក្យ​ម្នាក់​របស់​នាង​បាន​និយាយ​ថា​តារា​វ័យ​២៦​ឆ្នាំ​នេះ​បាន​កំពុង​ធ្វើដំណើរ​ទៅ​ថត​ភាពយន្ត​នៅពេល​មាន​គ្រោះថ្នាក់​និង​នាង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​"​គ្រាន់តែ​ជា​ការបង្ការ​"​តែ​បាន​ចេញ​វិញ​បន្ទាប់ពី​បាន​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​អស់​ជាង​ពីរ​ម៉ោង​និង​នាង​មាន​សុខភាព​ល្អ​ទេ​។​

​បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ នាង​បាន​ធ្វើដំណើរ​ទៅ​កន្លែង​ថត​ភាពយន្ត​ចុងក្រោយ​របស់​នាង ជា​ភាពយន្ត​បញ្ចាំង​តាម​ទូរទស្សន៍​ដែល​និយាយ​អំពី​ជីវិត​នាង​អេ​លីហ្សា​បេ​ត ថៃល័​រ​និង​ស្នេហា​ដូច​រន្ទះ​របស់​នាង​ជាមួយ​សិល្បៈករ​រី​ឆាត​​ប៊ឺ​ថុន​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

តារាភាពយន្ត​អាមេរិក Tom Sizemore ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើ​អំពី​ហិង្សា (ថ្ងៃទី 21 កក្កដា 2016)

នាង Rihanna លុបចោល​ការប្រគំ​តន្ត្រីបន្ទាប់ពី​មានការ​វាយប្រហារ​នៅ​ទីក្រុង​Nice (ថ្ងៃទី 15 កក្កដា 2016)

វា​ពិតជា​ពិបាក​ជឿ​ណាស់​ថា​កញ្ញា Selena Gomez អាច​នឹង​ថតរូប​អាក្រក់ (ថ្ងៃទី 12 កក្កដា 2016)

​តារាចម្រៀង​អាមេរិក នាង Christina Grimmie ស្លាប់​បន្ទាប់ពី​ត្រូវបាន​បាញ់​នៅ​កន្លែង​ប្រគំ​តន្ត្រី​នៅ​រដ្ឋ​Florida (ថ្ងៃទី 11 មិថុនា 2016)

Dwayne Johnson បញ្ចេញ​រូបថត​ដំបូង​ក្នុង​រឿង Fast 8 និង​រូប​ដទៃទៀត (ថ្ងៃទី 1 មិថុនា 2016)

ខ្សែភាពយន្ត​កំពូល​វីរបុរស​ថ្មី មនុស្ស​កំណាច Wolverine3 និង​ខ្សែភាពយន្ត Thor 3 (ថ្ងៃទី 30 ឧសភា 2016)

រឿងរ៉ាវ​ខ្លះៗ​របស់​តារា​សម្ដែង​ក្នុង​រឿង X-Men: Apocalypse នាង Lana Condor (ថ្ងៃទី 28 ឧសភា 2016)

Michael Bay ផ្សព្វផ្សាយ​រូបភាព​ដំបូង​ពី​រឿង Transformers 5 (ថ្ងៃទី 27 ឧសភា 2016)

លោកស្រី Nancy Dow ម្តាយ​តារា​សម្តែង​Jennifer Aniston ទទួលមរណភាព​ក្នុង​វ័យ​៧៩​ឆ្នាំ​ (ថ្ងៃទី 27 ឧសភា 2016)

មនុស្ស​ម្នាក់​ត្រូវបាន​ស្លាប់​៣​នាក់ របួស​ក្នុង​អំពើ​បាញ់ប្រហារ​មួយ​មកលើ​តារាចម្រៀង Rap T.I ក្នុងការ​ប្រគុំ​តន្ដ្រី​របស់គាត់ នាទី​ក្រុង​ញ៉ូ​យក​ (ថ្ងៃទី 26 ឧសភា 2016)