ម៉ា​ជី ជឿ​ង ពេលនេះ​នៅ​ខ្លួន​ទំនេរ ហើយ​សង្សារ​ជនជាតិ​អាល្លឺម៉ង់ ក្លាយ​ជា​មិត្ត​ល្អ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

ម៉ា​ជី ជឿ​ង ពេលនេះ​នៅ​ខ្លួន​ទំនេរ ហើយ​សង្សារ​ជនជាតិ​អាល្លឺម៉ង់ ក្លាយ​ជា​មិត្ត​ល្អ​

ថ្ងៃទី 9 មិថុនា 2012, 10:38:AM

Give our kids a better deal
​ម៉ា​ជី ជឿ​ង ហក់លោត​ចុះឡើង​អាយុ​ជិត​៥០​ឆ្នាំ​នៅ​មិនទាន់​មានប្តី​

 

សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា តួ​សម្តែង​ស្រី​ហុងកុង នាង ម៉ា​ជី ជឿ​ង បាន​បង្ហើប​ឲ្យដឹង នៅ​អំឡុង​ព្រឹត្តិការណ៍​ឃោសនា ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​សុក្រ ថា នាង​បាន​បែកបាក់​ជាមួយ​មិត្ត​ប្រុស ដែល​ជា​ស្ថាបត្យករ​ជនជាតិ​អាល្លឺម៉ង់ លោក អូ​ឡេ ស្គីរ៉េន ដែល​ក្មេង​ជាង​នាង​ប្រាំពីរ​ឆ្នាំ​នោះ​ហើយ​។​

​នាង ជឿ​ង ដែល​បាន​ណាត់​ជួប​ទាក់ទង​ជាមួយ​លោក ស្គីរ៉េន កាល​ពី​ប្រាំ​ឆ្នាំមុន បាន​និយាយថា "​ថ្មីៗ​នេះ ខ្ញុំ​នៅ​ខ្លួន​ទំនេរ​។ ការបែកបាក់​ពី​គាត់ បាន​កើត​មាន​ប្រហែល​មួយ​ខែ​កន្លង​ទៅ​ហើយ​"​។​

"​យើង​ទាំង​ពីរ​នាក់​កំពុង​ចរចា​ពី​ការ​បែកផ្លូវ​គ្នា និង​ធ្វើ​នូវ​រឿង​ផ្ទាល់ខ្លួន​។ យើង​ទាំង​ពីរ​មាន​រឿង​ជាច្រើន​ដែល​ពួក​យើង​ចង់​ធ្វើ​។ ពេល​នេះ​ពួកយើង​ជា​មិត្ត​ល្អ​នឹង​គ្នា​"​។​

​នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ តួ​ស្រី​វ័យ​៤៧​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហាញ​ប្រាប់ថា នាង​មាន​បំណង​បន្ត​សម្តែង​ភាពយន្ត ហើយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​នឹង​កំពុង​មើល​អត្ថបទ​ភាពយន្ត ប៉ុន្តែ​នៅ​មិន​ទាន់​រក​បាន​អ្នក​ដែល​នាង​ចូល​ចិត្ត​នៅឡើយ​ទេ​។​

​នាង​បាន​និយាយថា "​អត្ថបទ​ភាពយន្ត​ទាំងអស់​ដែល​ខ្ញុំ​បាន​ឃើញ​ជា​ចុងក្រោយ មាន​ផ្ទៃរឿង​ដ៏​ខ្លោចផ្សារ និង​គ្រាំគ្រា​ចិត្ត​"៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

លោក Kennedy Tim ទាហាន​ពិសេស​មួក​បៃតង ត្រូវ​ជ្រើសរើស​ជា Brand Ambassador នៃ​ម៉ាក 5.11 Tactical ជា​ផ្លូវការ (ថ្ងៃទី 14 កក្កដា 2017)

ខ្សែភាពយន្ត​ទាំង ៥ ដែល​កំពុង​និយម​ក្នុង​សប្តាហ៍​នេះ​ (ថ្ងៃទី 7 កក្កដា 2017)

ភាពយន្ត​១៥​រឿង​របស់​Hollywood​ដែល​រកចំណូលបាន​ច្រើន​បំផុត​ត្រឹម​១​សប្តាហ៍​ដំបូង​ (ថ្ងៃទី 22 មេសា 2017)

តារា​ស្រី​Rachel True​មាន​វ័យ៥០​ឆ្នាំ​ហើយ ​ប៉ុន្តែ​សម្រស់​វិញ​គឺ​ពិតជា​ស្រស់​ ​ស្អាត​មែនទែន​ (ថ្ងៃទី 21 មេសា 2017)

នាង Christina El Moussa​ត្រូវគេ​ប្រទះឃើញ​នាង​ស្លៀក​ឈុត​ប៊ី​គី​នី​នៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ​ហា​វ៉ៃ (ថ្ងៃទី 20 មេសា 2017)

ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា​La La និង Caromelo Anthony​បាន​បែកបាក់​គ្នា​ហើយ​ (ថ្ងៃទី 20 មេសា 2017)

Beyonce​បាន​បង្ហោះ​វី​ឌី​អូ​ពី​សកម្មភាព​ក្នុង​គ្រួសារ​របស់​នាង​ដែល​មើលទៅ​គឺ​ពិតជា​ ​មាន​សុភមង្គល​ខ្លាំង​មែនទែន​ (ថ្ងៃទី 6 មេសា 2017)

Beyonce និង​Jay Z​បាន​ច្រៀង​ចម្រៀង​ពី​ប្រវត្តិ​ស្នេហា​របស់​ពួកគេ​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​ (ថ្ងៃទី 5 មេសា 2017)

Jennifer Lopez​កាន់​ដៃ​បណ្តើរគ្នា​ដើរលេង​នៅក្នុង​ទីក្រុង​ជាមួយនឹង​មិត្ត​ប្រុស​ Alex Rodriguez និង​ម្តាយ​របស់​នាង​ (ថ្ងៃទី 4 មេសា 2017)

លោកស្រី​ Anna Wintour ​ទើបតែ​ទទួលបាន​ចៅស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ (ថ្ងៃទី 3 មេសា 2017)