កាង ស៊ូ​ជីន បង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​ម្តងទៀត​ ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

កាង ស៊ូ​ជីន បង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​ម្តងទៀត​ ​

ថ្ងៃទី 15 មិថុនា 2012, 09:46:AM

Give our kids a better deal
នាង កាង និង​ក្រុមហ៊ុន​របាំ​បាឡេ Stuttgart Ballet ស្ថិតនៅក្នុង​ទីក្រុង​សេ​អ៊ូ​ល

 

ចាប់តាំងពី​ដំណឹង​បាន​លេច​ចេញមក​ថា នាង កាង ស៊ូ​ជីន ដែលជា​នារី​របាំ​បា​ឡេជើងចាស់​របស់​ប្រទេស​កូរ៉េខាងត្បូង ជាមួយនឹង​ក្រុមហ៊ុន​របាំ​បាឡេ Stuttgart Ballet របស់​ប្រទេស​អាល្លឺម៉ង់ នឹងធ្វើ​ការសម្តែង​ស្នាដៃ​រួមគ្នានៃ​ប្រលោមលោក​រឿង "The Lady of the Camellias" ជា​លើកចុងក្រោយ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល មាន​មនុស្ស​ជាច្រើន​បាន​បង្កើតជា​សំណួរ​ធំៗ​ថា ៖ តើ​នាង​កំពុងតែ​ចូលនិវត្តន៍​ឬ​?

​​នារី​របាំ​បា​ឡេ​វ័យ​៤៤​ឆ្នាំ​ដែល​នៅតែ​សកម្ម​លើ​ឆាក​សម្តែង និង​ជា​អ្នក​ដែល​បាន​ឆ្លងកាត់​វ័យ​ចូលនិវត្តន៍​ធម្មតា​សម្រាប់​អ្នករបាំ​រួចមកហើយ បាន​ឆ្លើយតប​ចំពោះ​សំណួរ​នោះ​ថា ៖ "​ទេ ! មិនមែន​នៅពេល​ឆាប់ៗ​នេះ​ទេ​"​។​

​​នាង កាង បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​ច័ន្ទ​ថា "​នៅពេលដែល​ខ្ញុំ​ស្ថិតនៅ​វ័យ​៣០​ឆ្នាំ ខ្ញុំ​បាន​គិតថា​នឹង​ចូលនិវត្តន៍​នៅមុន​អាយុ​៤០​ឆ្នាំ​។ ប៉ុន្តែ​សូម្បី​នៅពេលដែល​ខ្ញុំ​បាន​ឆ្លងកាត់​វ័យ​៤០​ឆ្នាំ ខ្ញុំ​បាន​យល់ឃើញថា របាំ​បា​ឡេ​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​ពេលណា​ទាំងអស់​"​។​

​​បច្ចុប្បន្ននេះ នាង កាង និង​ក្រុមហ៊ុន​របាំ​បាឡេ Stuttgart Ballet ស្ថិតនៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​រៀបចំ​ឆាក​សម្តែង​របាំ​បា​ឡេ​នា​ចុង​សប្តាហ៍​នេះ នៅឯ​មជ្ឈមណ្ឌល​សិល្បៈ​សម្តែង​សេ​ចុង​។​

​​នារី​របាំ​បា​ឡេ​រូបនេះ​មិនដឹងថា ពេលណា​ដែល​នាង​នឹង​ចាក​ចេញពី​ឆាក​សម្តែង​ទេ ប៉ុន្តែ​បាន​និយាយថា ការចាកចេញ​នោះ​នឹងធ្វើ​ឡើង នៅពេលណា​ដែល​នាង​បាន​ឈានដល់​កម្រិត​កំពូល​នៃ​អាជីព​របស់​នាង​។​

​​ហេតុផល​ដែល​នាង​និយាយថា ការសម្តែង​នេះ​អាចជា​ការសម្តែង​ប្រលោមលោក​រឿង "The Lady of the Camellias" ជា​លើកចុងក្រោយ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល គឺថា នាង​អាច​នឹង​គិត​អំពី​ការធ្វើ​រឿង​ដូចគ្នានេះដែរ នៅក្នុង​រយៈពេល​១០​ឆ្នាំក្រោយ​។​

​​នាង កាង បាន​និយាយថា "​ខ្ញុំ​ប្រាកដថា ការសម្តែង​នេះ​អាចជា​លើកចុងក្រោយ​នៅក្នុង​ប្រទេស​កូរ៉េ​។ ហើយ​ចាប់តាំងពី​ពេលដែល​វា​ជាការ​សម្តែង​លើកចុងក្រោយ វា​មានន័យ​ច្រើនណាស់​ចំពោះ​ខ្ញុំ​"​។​

​​ដោយ​ត្រូវបាន​សួរ​ពី​របៀប​ដែល​នាង​បន្ត​រក្សា​តំណែង​កំពូល​ក្នុងនាម​ជា​នារី​របាំ​បាឡេ ថ្វីបើ​អាយុ​នាង​លើស នាង​បាន​និយាយថា "​វា​គឺ​ព្រោះតែ​ខ្ញុំ​នៅតែមាន​សុខភាព​ល្អ​។ ហេតុផល​ដែល​ខ្ញុំ​អាច​រាំ​របាំ​នេះ​បានយូរ គឺ​ដោយសារតែ​ខ្ញុំ​រក្សា​សុខភាព​បានល្អ ទាំង​ខាង​ផ្លូវចិត្ត និង​ខាង​ផ្លូវកាយ​"​។​

​​នាង បាន​និយាយថា "​មានពេលខ្លះ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ល្អប្រសើរ​ជាង​ពេលដែល​ខ្ញុំ​ស្ថិតនៅក្នុង​វ័យ​២០​ឆ្នាំ​។ អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាចនិយាយបាន គឺ​សូម​អរគុណ​សម្រាប់​ការគាំទ្រ និង​ការស្រឡាញ់​របស់​អ្នក​"​។​

​​នាង កាង បាន​និយាយថា សូម្បី​នៅពេលដែល​នាង​ចូលនិវត្តន៍​ក៏ដោយ នាង​នឹងធ្វើ​អ្វីមួយ​សម្រាប់​ជំនាន់​ក្រោយ​នៃ​អ្នករបាំ​បា​ឡេ​កូរ៉េ​។​

​​នៅក្នុង​សន្និសីទកាសែត​ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល បាន​កកកុញ​ដោយ​ក្រុមអ្នកកាសែត និង​កាមេរ៉ា ដែលជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​ដែល​រក្សាបាន​យូរអង្វែង​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

ខ្សែភាពយន្ត​កំពូល​វីរបុរស​ថ្មី មនុស្ស​កំណាច Wolverine3 និង​ខ្សែភាពយន្ត Thor 3 (ថ្ងៃទី 30 ឧសភា 2016)

រឿងរ៉ាវ​ខ្លះៗ​របស់​តារា​សម្ដែង​ក្នុង​រឿង X-Men: Apocalypse នាង Lana Condor (ថ្ងៃទី 28 ឧសភា 2016)

Michael Bay ផ្សព្វផ្សាយ​រូបភាព​ដំបូង​ពី​រឿង Transformers 5 (ថ្ងៃទី 27 ឧសភា 2016)

លោកស្រី Nancy Dow ម្តាយ​តារា​សម្តែង​Jennifer Aniston ទទួលមរណភាព​ក្នុង​វ័យ​៧៩​ឆ្នាំ​ (ថ្ងៃទី 27 ឧសភា 2016)

មនុស្ស​ម្នាក់​ត្រូវបាន​ស្លាប់​៣​នាក់ របួស​ក្នុង​អំពើ​បាញ់ប្រហារ​មួយ​មកលើ​តារាចម្រៀង Rap T.I ក្នុងការ​ប្រគុំ​តន្ដ្រី​របស់គាត់ នាទី​ក្រុង​ញ៉ូ​យក​ (ថ្ងៃទី 26 ឧសភា 2016)

តារាចម្រៀង​ស្រី ត្រូវ​ពស់វែក​ចឹក​ស្លាប់ ពេល​កំពុង​សំដែង​នៅលើ​វេទិកា​ (ថ្ងៃទី 2 ឧសភា 2016)

ខ្សែជីវិត​របស់​តារាចម្រៀង​ល្បី Whitney Houston នឹងត្រូវ​បាន​ថត​ជា​ខ្សែភាពយន្ដ​ (ថ្ងៃទី 30 មេសា 2016)

Mariah Carey ចំណាយ​៧០​លាន​ដុល្លារ ដើម្បី​ទិញ​ធានារ៉ាប់រង ជើង​ទាំង​គូ និង​បំពង់​សម្លេង​ (ថ្ងៃទី 11 មេសា 2016)

រឿងរ៉ាវប្រឡាក់ប្រឡូសរបស់តារាល្បីៗទ្វីបអាស៊ី (ថ្ងៃទី 28 មីនា 2016)

រឿងរ៉ាវប្រឡាក់ប្រឡូស​របស់តារា ​ល្បីៗ​ទ្វីបអាស៊ី (ថ្ងៃទី 26 មីនា 2016)