ឡេឌី ហ្កា​ហ្កា ជួ​បញ្ហា​ជា​ថ្មី​ដោយសារ​ការប្រគំ​តន្ត្រី​នៅ​បាងកក​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

ឡេឌី ហ្កា​ហ្កា ជួ​បញ្ហា​ជា​ថ្មី​ដោយសារ​ការប្រគំ​តន្ត្រី​នៅ​បាងកក​

ថ្ងៃទី 15 មិថុនា 2012, 08:08:PM

Give our kids a better deal
​អ្នកគាំទ្រ​រង់ចាំ​ឡេឌី ហ្កា​ហ្កា​នៅ​អាកាសយានដ្ឋាន​ដន​មឿង​កាលពី​ថ្ងៃ​២៣​ឧសភា​

Give our kids a better deal
ពូល​តារាចម្រៀង​ប៉ុប​របស់​សហរដ្ឋអាមេរិក នាង ឡេឌី ហ្កា​ហ្កា កំពុង​សម្តែង​លើ​ឆាក​នៅឯ​កីឡាដ្ឋាន​មួយ ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១២

 

​ជាដំបូង​នាង​បាន​និយាយ​ពាក្យ​លេងសើច​អំពី​ការទឹញ​នាឡិកាដៃ​រ៉ូ​ឡិច​ក្លែងក្លាយ​មួយ​។ ពេល​នេះ​ក្រសួង​វប្បធម៌​របស់​ប្រទេស​ថៃ បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលីស ប្រឆាំងនឹង ឡេឌី ហ្កា​ហ្កា ដោយសារ​ការប្រើប្រាស់​ទង់​ជាតិថៃ​ខុស នៅ​អំឡុង​ការសម្តែង​របស់​នាង កាលពី​ខែ​មុន​។​

​ក្រសួង​នេះ​បាន​និយាយថា ផ្នែក​នៃ​ការសម្តែង​របស់ ឡេឌី ហ្កា​ហ្កា នៅពេលដែល​នាង​បាន​ពាក់​ប្រដាប់​គ្រប​ក្បាល​ប្រពៃណី ហើយ​បាន​អង្គុយ​នៅលើ​ម៉ូតូ​មួយ ដោយ​ស្លៀក​សំលៀក​បំពាក់​វាល​សាច់ ជាមួយនឹង​ទង់ជាតិ​ថៃ​មួយ​ដែល​ស្ថិតនៅ​ពីក្រោយ គឺ​មិន​ស័ក្តិសម និង​ធ្វើឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​របស់​ប្រជាជន​ថៃ​។​

​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ម្នាក់ ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​តាម​ទូរ​សព្ទ​ថា "​យើង​មិនមែន​កំពុង​ស្នើសុំ​ឲ្យ​ប៉ូលីស​ចោទប្រកាន់​នាង​នោះទេ ប៉ុន្តែ​វា​គឺជា​នីតិវិធី​ធម្មតា​របស់​យើង​ដែល​ត្រូវ​ដាក់​ពាក្យបណ្តឹង ដើម្បី​បង្ក​ក្តីបារម្ភ​ដល់​ក្រុម​ភ្នាក់ងារ​នៅ​ពេល​ដែល​យើង​ទទួល​ពួកគេ​"​។​

​ក្រសួង​នេះ​បាន​កត់សម្គាល់​ថា ទង់ជាតិ​ថៃ​មាន​ពណ៌​ចំនួន​បី ៖ ពណ៌​ក្រហម​តំណាង​ឲ្យ​ជាតិ ពណ៌​ខៀវ​តំណាងឲ្យ​រាជាធិបតេយ្យ​ជាទីគោរព និង​ពណ៌​ស​តំណាង​ឲ្យ​សាសនា​។​

​មាន​មនុស្ស​ប្រហែល​៥០.០០០​នាក់ បាន​ចូលរួម​ទស្សនា​ការសម្តែង​តន្ត្រី​របស់​នាង នៅក្នុង​ទីក្រុង​បាងកក ដែល​ជា​ផ្នែក​នៃ​តន្ត្រី​ទេសចរណ៍​ចំនួន​បួន ដែល​បាន​បង្ក​ឲ្យមាន​ការប្រឆាំង​តវ៉ា​ពី​ពួក​អ្នក​កាន់​សាសនានិយម​ជ្រុល នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​កូរ៉េខាងត្បូង​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

ហ្វា​ន ពីង​ពីង នឹង ឃោសនា​រឿង​ថ្មី បី​រឿង​ជាប់ៗ​គ្នា​ (ថ្ងៃទី 2 កក្កដា 2015)

តារា​ហុងកុង បើកហាង​ស្រា​តាម​អន​ឡាញ​ (ថ្ងៃទី 24 មិថុនា 2015)

សេ​លី​ណា ហ្គោ​មេស ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​ (ថ្ងៃទី 22 មិថុនា 2015)

ប្រកួត​រោមក្លៀក​ដើម្បី​លើក​កំពស់​សិទ្ធិ​ស្ត្រី​ (ថ្ងៃទី 19 មិថុនា 2015)

ហ្វា​ន ពីង​ពីង​ល្បី​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ (ថ្ងៃទី 18 មិថុនា 2015)

មីយូលី វូ បដិសេធគម្រោងរៀបអាពាហ៍ពិពាហ៍នៅខែ ធ្នូ (ថ្ងៃទី 17 មិថុនា 2015)

សេ​ស៊ី​លៀ ឈើ​ង បដិសេធថា នាង​មាន​ផ្ទៃពោះ​ (ថ្ងៃទី 13 មិថុនា 2015)

ចាវ វៃ រង​បណ្តឹង​ពី​បុរស​មួយរូប​ (ថ្ងៃទី 11 មិថុនា 2015)

ខេ​ត​ធី ភ័​រី​"katy Perry" កំពុងតែ​តាម​ប្រជែង នឹង តៃ​ល័ ស្វី​ហ្វ​"Taylor Swift" (ថ្ងៃទី 9 មិថុនា 2015)

ហ្វា​ន ពីង​ពីង បង្ហាញមុខ​ម្ចាស់​ស្នេហ៍​ (ថ្ងៃទី 6 មិថុនា 2015)