លីន​សេ ឡូ​ហាន ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅក្នុង​សណ្ឋាគារ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

លីន​សេ ឡូ​ហាន ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅក្នុង​សណ្ឋាគារ​

ថ្ងៃទី 16 មិថុនា 2012, 09:35:AM

Give our kids a better deal
​បុគ្គលិក​ពេទ្យ​បាន​ប្រញាប់ប្រញាល់​ទៅ​បន្ទប់​សណ្ឋាគារ​ដើម្បី​ព្យាបាល​ការ​ហត់​ហេវ​និង​ខ្សោះ​ជាតិ​ទឹក តែ​អ្នកនាំពាក្យ​របស់​នាង​​និយាយថា​នាង​មិន​អី​ទេ​

 

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់​ត្រូវបាន​ហៅ បន្ទាប់ពី​នាង លីន​សេ ឡូ​ហាន ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅក្នុង​សណ្ឋាគារ​មួយ ក្បែរ​ទីក្រុង​ឡូ​ស អ៊ែន​ជេ​ឡេស កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ផ្នែក​សេវា​សង្គ្រោះបន្ទាន់​បាន​និយាយថា នាង​មិន​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​នោះទេ​។​

​នាយកដ្ឋាន​អគ្គិភ័យ​ទីក្រុង​ឡូ​ស អ៊ែន​ជេ​ឡេស  បាន​និយាយថា ក្រុម​ពេទ្យ​សង្គ្រោះបន្ទាន់​ត្រូវបាន​ហៅ​មក​កាន់​សណ្ឋាគារ Ritz-Carlton នៅក្នុង​តំបន់​មាត់សមុទ្រ Marina del Rey នា​ពេល​ព្រឹក បន្ទាប់ពី​មាន​ការហៅ​ទូរ​សព្ទ​ផ្តល់ដំណឹង​ស្តី​អំពី​មនុស្ស​សន្លប់​ម្នាក់ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា ជា​នាង ឡូ​ហាន នោះទេ​។​

​សាខា​ទូរទស្សន៍​ថ្នាក់​តំបន់ KABC របស់​ទូរទស្សន៍ ABC បាន​រាយការណ៍​ថា នាង ឡូ​ហាន ដែល​កាលពី​ពេល​ថ្មីៗ​នេះ កំពុង​ថត​ភាពយន្ត​ទូរទស្សន៍​មួយ និយាយ​អំពី​ទំនាក់ទំនង​ស្នេហា​ដែល​មាន​ការឈ្លោះប្រកែក​គ្នា ត្រូវបាន​ប្រទះឃើញ​ស្ថិតនៅ​ក្នុង​បន្ទប់​ល្វែង​ជាន់​លើ​នៃ​សណ្ឋាគារ​នេះ​។​

​សាខា​ទូរទស្សន៍​នេះ​បាន​និយាយថា នាង​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​នាយកដ្ឋាន​អគ្គិភ័យ​មិន​អាច​បញ្ជាក់​អំពី​របាយ​ការណ៍​នេះ​ទេ​។​

​ស្របគ្នា​នេះដែរ វេបសាយ​ព័ត៌មាន​សម្រា​ប់តា​រាល្បី TMZ បាន​រាយការណ៍​ថា នាង ឡូ​ហាន បាន​នឹង​កំពុង​បំពេញ​ការងារ​រយៈពេល​ពីរ​ថ្ងៃ​ឥត​សម្រាក ដែល​រួម​មាន​ការថត​ឈុត​នៃ​ភាពយន្ត​ក្បែរ​សណ្ឋាគារ​នេះ​។​

​វេបសាយ TMZ បាន​រាយការណ៍​ថា នាង​ត្រូវបាន​គេ​ប្រទះឃើញ​គ្មាន​កម្រើក​សោះ​។ ក្រុម​ពេទ្យ​សង្គ្រោះ​បាន​ចាប់ផ្តើម​ព្យាបាល​នាង ហើយ​បាន​កំណត់​ថា គ្មាន​អ្វី​ធ្ងន់ធ្ងរ​បាន​កើតឡើង​ចំពោះ​នាង លីន​សេ ឡូ​ហាន នោះទេ​។​

​កាលពី​សប្តាហ៍​មុន តារា​សម្តែង​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ចំណាយ​ពេល​ពីរ​ម៉ោង​ទទួល​ការ​ធ្វើ​តេស្ត៍​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​គ្រោះថ្នាក់​រថយន្ត​ដែល​តាម​សេចក្តីរាយការណ៍ នាង​បាន​នឹង​កំពុង​បើក​ទៅ​បុក​នឹង​រថយន្ត​កង់​១៨​ធំ​មួយ នៅលើ​ផ្លូវ​ហាយវ៉េ Pacific Coast ភាគ​ខាងលិច នៃ​ទីក្រុង​ឡូ​ស អ៊ែន​ជេ​ឡេស​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

​កំពូល​តារាភាពយន្ត​ឥណ្ឌា សាល​ម៉ាន ខាន់ រួច​ទោស ពី​ការចោទប្រកាន់ អំពី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ (ថ្ងៃទី 19 មករា 2017)

Rain តារាចម្រៀង​កូរ៉េ K-pop ប្រកាស​ភ្ជាប់ពាក្យ ជាមួយ​នាង Kim Tae-Hee តារា​សម្តែង​កូរ៉េ​ (ថ្ងៃទី 18 មករា 2017)

ប្អូនស្រី របស់អតីតស្តេចចម្រៀងប៉ុប Michael Jackson ឆ្លងទន្លេ​កូនដំបូង នៅវ័យ ៥០ឆ្នាំ (ថ្ងៃទី 4 មករា 2017)

Scarlett Johansson​បានក្លាយ​ជា​តួ​ស្រី​ដែលមាន​ចំណូល​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​២០១៦ (ថ្ងៃទី 29 ធ្នូ 2016)

លោក Conor McGregor រង​ភាពអាម៉ាស នៅលើ​ប្រព័ន្ធ Instagram (ថ្ងៃទី 16 ធ្នូ 2016)

ព្រះ​នាង​របស់​Disney​នាង​Emma Watson បោះបង់​ឳ​កាស​ជាមួយ​ក្រុមហ៊ុន Dior (ថ្ងៃទី 3 វិច្ឆិកា 2016)

​ប៉ា​គី​ស្ថាន ​ហាម​ការផ្សាយ​កម្មវិធី​សិ​ល្បៈ​ឥណ្ឌា នៅពេល​ភាព​តាន​តឹ​ត​កើនឡើង​រវាង​ប្រទេស​ទាំង​២ (ថ្ងៃទី 22 តុលា 2016)

​នាង Angelina Jolie លែងលះ លោក Brad Pitt (ថ្ងៃទី 21 កញ្ញា 2016)

Lady Gaga​ ត្រូវបាន​គេ​ប្រទះឃើញ​ ​បណ្តើរគ្នា​ជាមួយនឹង​បុរស​ថ្មី​ (ថ្ងៃទី 11 កញ្ញា 2016)

​លោក James Gunn ចង់​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ទៅលើ​រឿង Guardians of the Galaxy 2 (ថ្ងៃទី 9 កញ្ញា 2016)