Girls' Generation របស់​កូរ៉េ​ខាងជើង​សម្រាប់​លើក​ទឹកចិត្ត​កងទ័ព​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

Girls' Generation របស់​កូរ៉េ​ខាងជើង​សម្រាប់​លើក​ទឹកចិត្ត​កងទ័ព​

ថ្ងៃទី 24 មិថុនា 2012, 09:47:AM

Give our kids a better deal
​កាសែត​របស់​កូរ៉េខាងជើង Chosun Ilbo បាន​រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងជើង​មាន​ក្រុម​សម្តែង​សិល្បៈ​ស្រី​សម្រាប់​លើក​ទឹកចិត្ត​ដោយ​បទ​ចម្រៀង​និង​សង្វាក់រាំ​

Give our kids a better deal
គេ​ប្រដូច​ក្រុម​"​សិល្បៈ​កងទ័ព​ប្រជាជន​នេះ​" ទៅ​នឹង​ក្រុម Girls' Generation ដ៏​មាន​ប្រជាប្រិយភាព​របស់​កូរ៉េខាងត្បូង​

Give our kids a better deal
​ក្រុម​សម្តែង​សិល្បៈ​នេះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​កាលពី​សប្តាហ៍​មុន​

Give our kids a better deal
ក្រុម "​ធម្មតា​" សម្តែង​សម្រាប់​ក្រុម​ទាហាន​សាមញ្ញ ដោយ​បាន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ធម្មតា ដោយ​មិន​តុបតែង​មុខមាត់​

Give our kids a better deal
​ក្រុម "​ពិសេស​" ដែល​បាន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ស្រស់ស្អាត ដោយ​តុបតែង​មុខមាត់​សម្រាប់​ឆាក​អន្តរជាតិ​

 

យើង​ធ្លាប់តែ​ឮ​ក្រុម​តន្ត្រី​ស្ត្រី​Girls' Generation​របស់​កូរ៉េ​ខាងត្បូង​តែ​ពេល​នោះ​កងទ័ព​កូរ៉េ​ខាងជើង​មាន​ក្រុម​សម្តែង​សិល្បៈ​ស្រី​Girls' Generation​សម្រាប់​លើក​ទឹកចិត្ត​ផ្ទាល់​របស់​គេ​។​

​វេបសាយ Koreabang បាន​ប្រមូល​យក​របាយការណ៍ និង​បាន​បង្ហោះ​វា​ជាមួយនឹង​រូបភាព​ស្តីពី Girls' Generation​កូរ៉េខាងជើង​។​

​ពួក​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណេត បាន​អះអាង​ថា អត្ថបទ​នេះ​ផ្តល់​ការគាំទ្រ​ដល់​យោធា​កូរ៉េខាងជើង និង​ថា​ក្រុម​សម្តែង​សិល្បៈ​ស្រី​ទាំងនេះ គ្មាន​អ្វី​ដែល​អាច​ប្រៀបធៀប​ជាមួយ​ក្រុម Girls' Generation​កូរ៉េខាងត្បូង​បាន​ទេ​។​

​របាយការណ៍​មួយ​ផ្សេងទៀត​បាន​និយាយថា ក្រុម​ទាហាន​កូរ៉េខាងជើង ជ្រើសរើស​របប​អាហា​រសាច់ និង​ស្រា សម្រាប់​ការសម្តែង​ដោយ​ក្រុម​សិល្បករ​ស្រី​នេះ​។ នេះ​គឺជា​ប្រតិកម្ម​ខុសប្លែក​ទាំងស្រុង​មួយ​ចំពោះ​ការ​សប្បាយ​និង​សេចក្តី​រីករាយ ដែល​សម​ភាគី​កូរ៉េខាងត្បូង​របស់​ពួកគេ​មាន នៅពេល​ដែល​ក្រុម Girls' Generation​កូរ៉េខាងត្បូង បាន​ចុះ​សួរសុខទុក្ខ​ពលទាហាន​ដ៏​ភ្ញាក់ផ្អើល​មួយ​។​

​ក្រុម​សម្តែង​សិល្បៈ​កូរ៉េខាងជើង​នេះ ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម ៖ "​ធម្មតា​" និង "​ពិសេស​"​។ ក្រុម​សម្តែង​សិល្បៈ "​ធម្មតា​" ដែល​ស្លៀកពាក់​យ៉ាង​រៀបរយ សម្តែង​សម្រាប់​កងទ័ព ខណៈ​ដែល​ក្រុម​សម្តែង​សិល្បៈ "​ពិសេស​" ដែល​មើលទៅ​ស្រស់ស្អាត សម្តែង​សម្រាប់​ព្រឹត្តិការណ៍ និង​ភ្ញៀវ​អន្តរជាតិ​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

នាង​ម៉ា​ដូ​ណា​រអិលដួល​ធ្លាក់​ពីលើ​ឆាក​ក្នុង​កម្មវិធី Brit Awards 2015 (ថ្ងៃទី 26 កុម្ភៈ 2015)

គាំទ្រ​ម៉ា​ដូ​ណា​ងប់​ពេក បុរស​ម្នាក់​បាន​ចំណាយលុយ​ជាង​១៧​ដុល្លារ​កែ​មុខ​ឲ្យ​ដូច​នាង​ហើយ​ឥឡូវ​ចង់​ពង្រីក​កំប៉េះគូទ​ឲ្យ​ដូច​នាង​ថែមទៀត​ (ថ្ងៃទី 25 កុម្ភៈ 2015)

សម្រស់​នៃ​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​ធំៗ​ជុំវិញ​ពិភពលោក​ (ថ្ងៃទី 23 កុម្ភៈ 2015)

ម្ចាស់​ក្លឹប Chelsea លោក​អា​ប្រា​ម៉ូ​វិក​យក​នាវា​កម្សាន្ត​តម្លៃ ២,៣ ពាន់​លាន​ដុល្លារ​ទៅ​កែកុន​ឲ្យ​ថ្មី​ឡើងវិញ​នៅ​អាល្លឺម៉ង់​ (ថ្ងៃទី 18 កុម្ភៈ 2015)

ស្ត្រី​គូទ​ធំ​បំផុត​លើ​លោក​និយាយថា "​បុរស​មិន​ចូលចិត្ត​ស្រី​ស្គម​ទេ ពួកគេ​ចូលចិត្ត​ស្រី​ម៉ាប់ៗ​" (ថ្ងៃទី 18 កុម្ភៈ 2015)

ពិធីបុណ្យ Carnival ក្នុង​ក្រុង​រី​យ៉ូ​របស់​ប្រេ​ស៊ី​ល​បង្កើត​ឈុត​ឆាក​ចម្រុះ​ពណ៌​មិនគួរ​ឲ្យ​ជឿ​ (ថ្ងៃទី 17 កុម្ភៈ 2015)

នាង Helena Bonham Carter ថត​ស្រាត​ជាមួយ​ត្រី​ធូ​ណាយ​ក្ស​ (ថ្ងៃទី 12 កុម្ភៈ 2015)

តារា​សម្តែង​ស្រី​អ៊ីរ៉ង់​ដែល​ត្រូវបាន​និរទេស​ខ្លួន​ចំពោះ​ការថត​បញ្ចេញ​សុដន់​បាន​បង្ក​កំហឹង​ជាថ្មី​ក្នុងស្រុក​របស់​នាង​ក្រោយពី​ថត​ស្រាត​ដាក់​ទស្សនា​វ​ដ្តី​បារាំង​ (ថ្ងៃទី 12 កុម្ភៈ 2015)

នាង Bobbi Kristina Brown "​កំពុង​តស៊ូ​ដើម្បី​ជីវិត​រស់​របស់​នាង​" ក្រោយពី​គេ​រកឃើញ​សន្លប់​ក្នុង​បន្ទប់ទឹក​ (ថ្ងៃទី 3 កុម្ភៈ 2015)

អ៊ែន​ជែ​លី​ណា ចូ​លី ជួប​ជនរងគ្រោះ ISIS នៅ​ជុំរុំ​ភៀសខ្លួន​មួយ​ក្នុង​អ៊ីរ៉ាក់​ខាងជើង និង​អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំងឡាយ​បញ្ចប់​ហិង្សា​ក្នុង​តំបន់​នេះ​ (ថ្ងៃទី 26 មករា 2015)