តារា K-pop កូរ៉េ​បដិសេធថា​មិនបាន​ចាប់រំលោភ​នារី ៣ នាក់​នោះទេ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

តារា K-pop កូរ៉េ​បដិសេធថា​មិនបាន​ចាប់រំលោភ​នារី ៣ នាក់​នោះទេ​

ថ្ងៃទី 26 មិថុនា 2012, 10:09:AM

Give our kids a better deal
តារា​ច្រៀង​ប៉ុប​កូរ៉េខាងត្បូង លោក កូ យ៉ាំង វុ​គ

 
​ជនរងគ្រោះ​ពីរ​នាក់​ថែមទៀត​បាន​ចោទប្រកាន់​តារា​ច្រៀង​ប៉ុប​កូរ៉េខាងត្បូង លោក កូ យ៉ាំង វុ​គ ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​ករណី​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​លើ​នារី​វ័យ​ជំទង់​ម្នាក់ ។ ការចោទប្រកាន់​ថ្មីៗ​ទាំងនេះ​ត្រូវ​បានដាក់​ប្តឹង​កាលពី​សប្តាហ៍​មុន ។ 

​លោក​កូ អតីត​សមាជិក​ក្រុម​ចម្រៀង Roo'Ra របស់ K-pop មុននេះ​បាន​បដិសេធ​ការចោទប្រកាន់ថា​គាត់​បានធ្វើ​ឲ្យ​នារី​កំដរ​អាយុ ១៨ ឆ្នាំ​ម្នាក់​ស្រវឹងស្រា​ដើម្បី​រួមភេទ​ជាមួយ​នាង​នៅផ្ទះ​របស់ខ្លួន ។ ការស៊ើបអង្កេត​បានសម្រេច​ជា​ផ្លូវការ​ថា លោ​កកូ​បាន​ល្បួង​ជនរងគ្រោះ​ដោយ​ទូរស័ព្ទ​ប្រាប់​នាង​ថា​លោក​នឹង​ជួយ​ឲ្យ​នាង​ក្លាយជា​តារា ។ បន្ទាប់មក​លោក​ក៏បាន​ដឹក​នាង​នៅក្នុង​ឡាន​របស់លោក​រួច​បើក​សំដៅ​ទៅផ្ទះ​របស់លោក ហើយក៏​លួងលោម​នាង​ឲ្យ​ផឹកស្រា រួចហើយ​រួមភេទ​ជាមួយ​នាង​តែម្តង ។​

​លោ​កកូ​បាន​សារភាពថា​បាន​ដេក​ជាមួយ​នារី​នោះ​ពិតមែន ប៉ុន្តែ​បាន​និយាយថា​វា​គឺជា​ការ​ព្រមព្រៀងគ្នា ហើយ​លោក​ក៏​មិនបាន​ដឹងថា​នាង​ជា​អនីតិជន​នោះដែរ ។ យោងតាម​ប៉ូលិស​នៅ​ក្រុង​យ៉ុង​សាន តារាចម្រៀង​វ័យ ៣៦ ឆ្នាំ​រូបនេះ​ត្រូវ​តុលាការ​កោះហៅ​ម្តងទៀត​នៅ​ថ្ងៃ​អង្គារ​ដើម្បី​រៀបរាប់​ពី​អង្គហេតុ​ស្តីពី​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ដោយ​នារី​ពីរ​នាក់​ផ្សេងទៀត ម្នាក់​ក្នុងនោះ​គឺជា​ក្មេងស្រី​សិស្សសាលា​អាយុ ១៤ ឆ្នាំ ។​

​បន្ទាប់ពី​ប៉ូលិស​សាកសួរ​គាត់​អស់​ជាង ១០ ម៉ោង​រួចមក លោ​កកូ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប៉ូលិស​សម្រាប់​ការស៊ើបអង្កេត​បន្ថែមទៀត​" ៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

តារាចម្រៀង​ស្រី ត្រូវ​ពស់វែក​ចឹក​ស្លាប់ ពេល​កំពុង​សំដែង​នៅលើ​វេទិកា​ (ថ្ងៃទី 2 ឧសភា 2016)

ខ្សែជីវិត​របស់​តារាចម្រៀង​ល្បី Whitney Houston នឹងត្រូវ​បាន​ថត​ជា​ខ្សែភាពយន្ដ​ (ថ្ងៃទី 30 មេសា 2016)

Mariah Carey ចំណាយ​៧០​លាន​ដុល្លារ ដើម្បី​ទិញ​ធានារ៉ាប់រង ជើង​ទាំង​គូ និង​បំពង់​សម្លេង​ (ថ្ងៃទី 11 មេសា 2016)

រឿងរ៉ាវប្រឡាក់ប្រឡូសរបស់តារាល្បីៗទ្វីបអាស៊ី (ថ្ងៃទី 28 មីនា 2016)

រឿងរ៉ាវប្រឡាក់ប្រឡូស​របស់តារា ​ល្បីៗ​ទ្វីបអាស៊ី (ថ្ងៃទី 26 មីនា 2016)

រឿងរ៉ាវ​ប្រឡាក់ប្រឡូស​របស់​តារា​ល្បីៗ​ទ្វីបអាស៊ី​ (ថ្ងៃទី 24 មីនា 2016)

ប្រ៊ី​ត​នី ស្ពៀ បង្អួត​រាងកាយ​ដ៏​ស្រ​ឡូ​ន ដោយ​សម្លៀកបំពាក់ ប៊ី​គី​នី​ (ថ្ងៃទី 23 មីនា 2016)

កូនស្រី​របស់ Will Smith ត្រូវបាន​ជ្រើសរើស​ធ្វើជា​តំណាងអោយ​ក្រុមហ៊ុន Chanel (ថ្ងៃទី 14 មីនា 2016)

តួឯក​ស្រី ស៊ា​វ​ឡុង​នី បាន​ជូនពរ​ថ្ងៃ​ខួបកំណើត លោក គីម​យុង អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​នៃ​រឿង ទេព​ឥន្ទ្រី​មហា​បុរស គំរប់​វ័យ​៩២​ឆ្នាំ​ (ថ្ងៃទី 14 មីនា 2016)

អតីត​បវរកញ្ញា​អូស្ត្រាលី Felicia Djamirze រង​ការ​រលាក​ខ្លាំង​ដោយសារ​ការបោកគ្រាប់បែក​ (ថ្ងៃទី 20 កុម្ភៈ 2016)