តារាចម្រៀង​រ៉ុ​ក ផេ​ត ដូ​ហ៊ើ​ទី ត្រូវបាន​បង្ខំ​ឲ្យ​ចេញពី​គ្លីនិក​ព្យាបាល​ការ​ញៀន​ថ្នាំ​របស់​ថៃ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

តារាចម្រៀង​រ៉ុ​ក ផេ​ត ដូ​ហ៊ើ​ទី ត្រូវបាន​បង្ខំ​ឲ្យ​ចេញពី​គ្លីនិក​ព្យាបាល​ការ​ញៀន​ថ្នាំ​របស់​ថៃ​

ថ្ងៃទី 21 កក្កដា 2012, 10:22:AM

Give our kids a better deal
​ដូ​ហ៊ើ​ទី បាន​លុបចោល​ការសម្តែង​តន្ត្រី​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ទស្ស​និក​យ៉ាងច្រើន​នានា ដើម្បី​ទទួល​ការព្យាបាល​ការ​ញៀន​ថ្នាំ​របស់​គ្លីនិក The Cabin

 
​​គ្លីនិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តារាចម្រៀង​រ៉ុ​ក​ដែលមាន​បញ្ហា​របស់​ប្រទេស​អង់គ្លេស លោក ផេ​ត ដូ​ហ៊ើ​ទី (Pete Doherty)​ត្រូវបាន​បង្ខំ​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​ការ​ញៀន​ថ្នាំ​លំដាប់​ពិ​សេសមួយ​នៅក្នុង​ប្រទេស​ថៃ ដោយសារ​ការដែល​មិនអាច​បង្ហាញថា​គាត់​ត្រៀមខ្លួន​ដើម្បី​បោះបង់​ទម្លាប់​ប្រើ​ថ្នាំ​ហេ​រ៉ូ​អ៊ី​ន​បាន​។​
​    
​អតីត​ប្រធាន​ក្រុម​ចម្រៀង​រ៉ុ​ក Libertines ដែល​កាលពីមុន​បាន​ណាត់​ទាក់ទង​កំពូល​តារា​បង្ហាញ​ម៉ូត កេ​ត មូស ត្រូវបាន​ស្នើឲ្យ​ចាក​ចេញពី​មជ្ឈមណ្ឌល The Cabin ដែលមាន​ថ្លៃ​សេវា​១២.០០០​ក្នុង​មួយខែ នៅ​ភាគ​ខាងជើង​ទីក្រុង​ឈាង​ម៉ៃ បន្ទាប់ពី​ការព្យាបាល​អស់​រយៈពេល​បី​សប្តាហ៍​។​
​    
​របាយការណ៍​សារព័ត៌មាន​អង់គ្លេស​បាន​និយាយថា លោក ដូ​ហ៊ើ​ទី ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​អាកប្បកិរិយា​ប​ង្ក​បញ្ហា ដោយ​គ្លីនិក​​បាន​និយាយថា គាត់​មិនបាន​ត្រៀមខ្លួន​តាម​ផែនការ​ដើម្បី​បំពេញ​ការព្យាបាល ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​កាលពី​ថ្ងៃ​អង្គារ​។​
​    
​លោក អា​ឡា​ស្ទែរ ម័​រ​ដេ​យ សមាជិក​នៃ​ក្រុមប្រឹក្សា​របស់​មជ្ឈមណ្ឌល The Cabin បាន​និយាយថា "​វា​សំខាន់​ណាស់​ក្នុង​ការរក្សា​វិន័យ​ខ្ជាប់ខ្ជួន​នៃ​កម្មវិធី​ព្យាបាល​សម្រាប់​ក្រុម​អតិថិជន​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​មានឱកាស​ជាសះស្បើយ​ឡើងវិញ​មួយ​"​។​
​    
​"​លោក ផេ​ត យល់​អំពី​រឿងនេះ ដូច្នេះហើយ​គឺជា​ហេតុផល​ដែល​ស្ថិតនៅ​ពីក្រោយ​ថា​ហេតុអ្វី​ទើបបានជា​យើង​ត្រូវ​ស្នើឲ្យ​គាត់​ចាញ​ចេញ​"​។​
​    
​"​ថ្វីបើ​យើង​បែក​ចេញពី ផេ​ត ប្រកបដោយ​សេចក្តី​រាក់ទាក់​ក៏ដោយ ប៉ុន្តែ​តាមពិតទៅ​យើង​មានការ​ខកចិត្ត​ណាស់​ដែល​ឃើញ​គាត់​ចាក​ចេញទៅ​។ យើង​សង្ឃឹមថា​រឿង​មួយចំនួន​ដែល​គាត់​បាន​រៀនសូត្រ​នៅទីនេះ នឹង​ជួយ​ដល់​គាត់​ក្នុងពេល​អនាគត ហើយ​យើង​នឹង​រង់ចាំ​ថ្ងៃ​ខាងមុខ​ពេលដែល ផេ​ត សម្រេចចិត្ត​ពិចារណា​លើ​ការ​ជាសះស្បើយ​ឡើងវិញ​ម្តងទៀត​"​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

អ៊ែន​ជែ​លី​ណា ចូ​លី ជួប​ជនរងគ្រោះ ISIS នៅ​ជុំរុំ​ភៀសខ្លួន​មួយ​ក្នុង​អ៊ីរ៉ាក់​ខាងជើង និង​អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំងឡាយ​បញ្ចប់​ហិង្សា​ក្នុង​តំបន់​នេះ​ (ថ្ងៃទី 26 មករា 2015)

Lee Min-ho ចង់​នៅ​តែ​រក្សា​“​មោទនភាព​” (ថ្ងៃទី 22 មករា 2015)

​បញ្ជី​ឈ្មោះ​តារា​ល្បីៗ​ចិន​និង​តម្លៃ​ខ្លួន​ត្រូវបាន​បញ្ចេញ​បង្ហាញ​ (ថ្ងៃទី 22 មករា 2015)

Jay Chou​និង​Hannah Quinlivan រៀបការ​នៅ​អង់គ្លេស ដោយ​ចំណាយ​ប្រាក់​អស់​ជិត​៨០០.០០០​ដុល្លារ​ (ថ្ងៃទី 20 មករា 2015)

បវរកញ្ញា​លី​បង់​ថតរូប​ជាមួយ​បវរកញ្ញា​អ៊ីស្រាអែល​, ឥឡូវ​ប្រឈម​នឹង​ការដកហូត​តំណែង​របស់​នាង​ (ថ្ងៃទី 19 មករា 2015)

Cristiano Ronaldo បែកបាក់​ពី​សង្សារ Irina Shayk ដោយសារ​ម្តាយ​ (ថ្ងៃទី 17 មករា 2015)

មេដឹកនាំ​ប្រឆាំង​ប៉ា​គី​ស្ថាន​រៀបការ​ជាមួយ​ពិធី​ការិនី​ទូរទស្សន៍ BBC (ថ្ងៃទី 10 មករា 2015)

កូនប្រុស​របស់ លោក ជែក​គី ចាន់ ជាប់គុក​៦​ខែ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន (ថ្ងៃទី 10 មករា 2015)

រឿង The Interview ល្បីល្បាញ​នៅ​ប្រព័ន្ធ​អន​ឡា​ញ (ថ្ងៃទី 7 មករា 2015)

បវរកញ្ញា​ស្អាតៗ​មកពី ៩០ ប្រទេស​បានមក​ដល់ទី​ក្រុង​ម៉ៃ​អា​មី​សម្រាប់​ការប្រកួត​បវរកញ្ញា​ច​ក្រ​វា​ឡ​ (ថ្ងៃទី 7 មករា 2015)