ប័ណ្ណ​បើកបរ​របស់ នី​ច​ឃុន សមាជិក​ក្រុម 2PM ត្រូវបាន​ដកហូត​ហើយ​កម្មវិធី​ទូរទស្សន៍​ត្រូវបាន​ផ្អាក​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

ប័ណ្ណ​បើកបរ​របស់ នី​ច​ឃុន សមាជិក​ក្រុម 2PM ត្រូវបាន​ដកហូត​ហើយ​កម្មវិធី​ទូរទស្សន៍​ត្រូវបាន​ផ្អាក​

ថ្ងៃទី 30 កក្កដា 2012, 06:20:PM

Give our kids a better deal
នី​ច​ឃុន សមាជិក​ក្រុម 2PM

 

ក្រោយពី​ការចាប់ខ្លួន​ដោយសារ​ការបើកបរ​ស្រវឹង​របស់ នី​ច​ឃុន ក្រុមហ៊ុន​ទូរទស្សន៍ NHK បាន​ផ្អាក​ការផ្សាយ​កម្មវិធី​ភាសា​កូរ៉េ​របស់​ក្រុម 2PM នៅក្នុង​ប្រទេស​ជប៉ុន​។​
​ 
​ផលិតកម្ម JYP បាន​អះអាង​ថា បណ្តាញ​ទូរទស្សន៍​ជប៉ុន​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ថា "​កម្មវិធី One-Point Korean របស់​ក្រុម 2PM" នឹងត្រូវ​បាន​ផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​។​
​ 
​ស្របគ្នា​នេះដែរ​សួន​ទឹក​កម្សាន្ត Caribbean Bay បាន​លុបចោល​ការផ្សាយពាណិជ្ជកម្ម​មួយ​ដែល​ថតរូប​គាត់​និង​សមាជិក​ក្រុម​របស់គាត់​ជាមួយ​នាង ស៊ូ​ហ្ស៊ី របស់​ក្រុម Miss A ។​
​ 
បណ្តាញ​មួយ​ដែល​បាន​ជួយ​គាំទ្រ​គាត់​គឺ​បណ្តាញ​ទូរទស្សន៍ MBC ហើយ​កម្មវិធី Idol Star Olympics ដែលជា​កម្មវិធី​ពិសេស​មួយ​ថត​ដោយ​សមាជិក​ក្រុម​ល្បីៗ ដែល​ធ្វើការ​ប្រកួតប្រជែង​ជាមួយគ្នា ត្រូវបាន​សម្រេចចិត្ត​ផ្សាយ​​តាម​ការគ្រោងទុក​។​
​ 
​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ឡាន​របស់​តារាចម្រៀង​ជនជាតិ​ថៃ​កាត់​អាមេរិក​រូបនេះ​បាន​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​។​

​​តាម​សេចក្តីរាយការណ៍​លោក នី​ច​ឃុន បាន​ប្រាប់​ប៉ូលីស​ថា គាត់​បាន​ផឹកស្រា​បៀរ​អស់ពីរ​កំប៉ុង ហើយ​ជាតិ​អាល់កុល​ក្នុង​ឈាម​របស់គាត់​ត្រូវបាន​កត់ត្រា​នៅ​កម្រិត​០,០៥៦ ដែល​ត្រូវបាន​ដាក់ពិន័យ​ដោយ​ការដកហូត​ប័ណ្ណ​បើកបរ​របស់គាត់​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

តារាចម្រៀង​ស្រី ត្រូវ​ពស់វែក​ចឹក​ស្លាប់ ពេល​កំពុង​សំដែង​នៅលើ​វេទិកា​ (ថ្ងៃទី 2 ឧសភា 2016)

ខ្សែជីវិត​របស់​តារាចម្រៀង​ល្បី Whitney Houston នឹងត្រូវ​បាន​ថត​ជា​ខ្សែភាពយន្ដ​ (ថ្ងៃទី 30 មេសា 2016)

Mariah Carey ចំណាយ​៧០​លាន​ដុល្លារ ដើម្បី​ទិញ​ធានារ៉ាប់រង ជើង​ទាំង​គូ និង​បំពង់​សម្លេង​ (ថ្ងៃទី 11 មេសា 2016)

រឿងរ៉ាវប្រឡាក់ប្រឡូសរបស់តារាល្បីៗទ្វីបអាស៊ី (ថ្ងៃទី 28 មីនា 2016)

រឿងរ៉ាវប្រឡាក់ប្រឡូស​របស់តារា ​ល្បីៗ​ទ្វីបអាស៊ី (ថ្ងៃទី 26 មីនា 2016)

រឿងរ៉ាវ​ប្រឡាក់ប្រឡូស​របស់​តារា​ល្បីៗ​ទ្វីបអាស៊ី​ (ថ្ងៃទី 24 មីនា 2016)

ប្រ៊ី​ត​នី ស្ពៀ បង្អួត​រាងកាយ​ដ៏​ស្រ​ឡូ​ន ដោយ​សម្លៀកបំពាក់ ប៊ី​គី​នី​ (ថ្ងៃទី 23 មីនា 2016)

កូនស្រី​របស់ Will Smith ត្រូវបាន​ជ្រើសរើស​ធ្វើជា​តំណាងអោយ​ក្រុមហ៊ុន Chanel (ថ្ងៃទី 14 មីនា 2016)

តួឯក​ស្រី ស៊ា​វ​ឡុង​នី បាន​ជូនពរ​ថ្ងៃ​ខួបកំណើត លោក គីម​យុង អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​នៃ​រឿង ទេព​ឥន្ទ្រី​មហា​បុរស គំរប់​វ័យ​៩២​ឆ្នាំ​ (ថ្ងៃទី 14 មីនា 2016)

អតីត​បវរកញ្ញា​អូស្ត្រាលី Felicia Djamirze រង​ការ​រលាក​ខ្លាំង​ដោយសារ​ការបោកគ្រាប់បែក​ (ថ្ងៃទី 20 កុម្ភៈ 2016)