តារា​ស្រី​Rachel True​មាន​វ័យ៥០​ឆ្នាំ​ហើយ ​ប៉ុន្តែ​សម្រស់​វិញ​គឺ​ពិតជា​ស្រស់​ ​ស្អាត​មែនទែន​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

តារា​ស្រី​Rachel True​មាន​វ័យ៥០​ឆ្នាំ​ហើយ ​ប៉ុន្តែ​សម្រស់​វិញ​គឺ​ពិតជា​ស្រស់​ ​ស្អាត​មែនទែន​

ថ្ងៃទី 21 មេសា 2017, 04:17:PM

តារា​ស្រី​ Rachel True ដែល​ត្រូវបាន​គេ​ស្គាល់​នាង​តាមរយៈ​ខ្សែរ​ភាពយន្ត​មួយ​ដែលមាន​ចំណង​ជើង​ថា​The Craft ដែល​នាង​បាន​សម្តែង​កាលពី​ឆ្នាំ​1996​មក​ម្លេះ ហើយ​វា​ក៏​ជា​ខ្សែភាពយន្ត​មួយ​ដែល​នា​​ង​បាន​ចូលរួម​សម្តែង​កាលពី​20​ឆ្នាំមុន​មកហើយ​។
​    ​

កាលពី​ថ្ងៃ​អង្គារ True​បាន​បង្ហោះ​រូបថត​របស់​នាង​នៅលើ​បណ្តាញ​Instagram​ដោយបាន​ប្រាប់​​ទៅកាន់​follower​របស់​នាង​ពី​ការបាត់​មុខ​នាង​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ជា​យូរ​មក​ហើ​​យ​។ ដោយ​ជាធម្មតា​នាង​តែងតែ​បង្ហោះ​សារ​ដែល​និយាយ​ពី​ការថែរក្សា​សុខភាព និង​ការថែរក្សា​រូបរាង​​ផងដែរ​។ នៅពេលដែល​នាង​បង្ហោះ​រូបនោះ​អ្នក​follower​ជាច្រើន​បាន​ចូលទៅ​comment​ថា​True មាន​វ័​​យ​50​ឆ្នាំ​ហើយ ហេតុអ្វី​ក៏នៅតែ មាន​សម្រស់​ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ​យ៉ាង​ដូច្នេះ​។​

True បាន​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​របស់​នាង​ពី​ការ​ថែ​សម្រស់ និង​ការ​ថែ​រូបរាង​ឲ្យ​នៅតែ​ស្អាត​​និង​ក្មេង​ជាង​វ័យ​នោះ​គឺ​នាង​តែងតែ​ញុំ​ា​បន្លែ​ឲ្យ​បាន​ច្រើន​។ នាង​ក៏បាន​ឆ្លើយតប​ទៅកាន់​អ្នកគាំទ្រ​របស់​​នាង​នៅលើ​ Tweet ​ដែលថា​នាង​មាន​វ័យ​50​ឆ្នាំ​ទៅហើយ តែ​សម្រស់​នាង​គឺ​នៅតែ​ក្មេង​និង​ស្រស់ស្អាត​​ខ្លាំង​មែនទែន​នោះ រីឯ​True​ក៏បាន​និយាយថា “​ហេតុអ្វី​បានជា​អ្នក​ទាំងអស់គ្នា​និយាយ​តែ​ពី​អាយុ​របស់​​ខ្ញុំ​អញ្ចឹង​? ដោយ​ការ​ញុំ​ា​របស់ខ្ញុំ​គឺ​ផ្តោត​សំខាន់​គឺ​ការ​ញុំ​ា​បន្លែ​ឲ្យ​បាន​ច្រើន​......​អាហារ​ដែល​គ្មាន​ជាតិ​ខ្លា​ញ់​, ជាពិសេស​នោះ​គឺ​មិន​ញុំា​សាច់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឆាប់​ចាស់​នោះទេ​។​”
​    ​
តារា​ស្រី​វ័យ​50​ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកគាំទ្រ​របស់​នាង​សរសើរ​មិន​ដាច់​ពី​មាត់​នោះទេ ថា​សម្រស់​​របស់​នាង​ពិតជា​ស្រស់ស្អាត​ខ្លាំង​មែនទែន​។


ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

លោក Kennedy Tim ទាហាន​ពិសេស​មួក​បៃតង ត្រូវ​ជ្រើសរើស​ជា Brand Ambassador នៃ​ម៉ាក 5.11 Tactical ជា​ផ្លូវការ (ថ្ងៃទី 14 កក្កដា 2017)

ខ្សែភាពយន្ត​ទាំង ៥ ដែល​កំពុង​និយម​ក្នុង​សប្តាហ៍​នេះ​ (ថ្ងៃទី 7 កក្កដា 2017)

ភាពយន្ត​១៥​រឿង​របស់​Hollywood​ដែល​រកចំណូលបាន​ច្រើន​បំផុត​ត្រឹម​១​សប្តាហ៍​ដំបូង​ (ថ្ងៃទី 22 មេសា 2017)

តារា​ស្រី​Rachel True​មាន​វ័យ៥០​ឆ្នាំ​ហើយ ​ប៉ុន្តែ​សម្រស់​វិញ​គឺ​ពិតជា​ស្រស់​ ​ស្អាត​មែនទែន​ (ថ្ងៃទី 21 មេសា 2017)

នាង Christina El Moussa​ត្រូវគេ​ប្រទះឃើញ​នាង​ស្លៀក​ឈុត​ប៊ី​គី​នី​នៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ​ហា​វ៉ៃ (ថ្ងៃទី 20 មេសា 2017)

ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា​La La និង Caromelo Anthony​បាន​បែកបាក់​គ្នា​ហើយ​ (ថ្ងៃទី 20 មេសា 2017)

Beyonce​បាន​បង្ហោះ​វី​ឌី​អូ​ពី​សកម្មភាព​ក្នុង​គ្រួសារ​របស់​នាង​ដែល​មើលទៅ​គឺ​ពិតជា​ ​មាន​សុភមង្គល​ខ្លាំង​មែនទែន​ (ថ្ងៃទី 6 មេសា 2017)

Beyonce និង​Jay Z​បាន​ច្រៀង​ចម្រៀង​ពី​ប្រវត្តិ​ស្នេហា​របស់​ពួកគេ​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​ (ថ្ងៃទី 5 មេសា 2017)

Jennifer Lopez​កាន់​ដៃ​បណ្តើរគ្នា​ដើរលេង​នៅក្នុង​ទីក្រុង​ជាមួយនឹង​មិត្ត​ប្រុស​ Alex Rodriguez និង​ម្តាយ​របស់​នាង​ (ថ្ងៃទី 4 មេសា 2017)

លោកស្រី​ Anna Wintour ​ទើបតែ​ទទួលបាន​ចៅស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ (ថ្ងៃទី 3 មេសា 2017)