រឿងនិទាន​ឆ្លុះ​​បញ្ចាំង​ពីការវិវត្តអំពីទស្សនៈនៃជីវិត | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

រឿងនិទាន​ឆ្លុះ​​បញ្ចាំង​ពីការវិវត្តអំពីទស្សនៈនៃជីវិត

ថ្ងៃទី 28 សីហា 2017, 07:11:PM

បុរសពោះម៉ាយម្នាក់ជាអ្នកមាន សុខចិត្ត​ចិញ្ចឹម​បីបាច់​កូនប្រុសតែម្នាក់ឯង ក្រោយមកភរិយាស្លាប់ចោលទៅ។ ពេលកូនប្រុស​មានវ័យជំទង់​ គាត់គិតនាំកូនចៅ​​រស់នៅជនបទ​ក្រីក្រមួយក្នុងអំឡុង​វិស្សមកាល បំណងឲ្យវាយយល់ដឹងពីជីវភាពរ​បស់អ្នកក្រីក្រនាតំបន់ដាច់ស្រយាលដូចដែលគាត់ធ្លាប់បានឆ្លងកាត់ កាលពីអតីតាកល​មុនក្លាយជាអ្នកមាននៅទីក្រុងម្នាក់។

....ធ្មេចបើកៗ វេលាវិស្សមកាលនៅជនបទ​ ក៏បានបញ្ចប់ ។ ពួកគេវិលត្រលប់មកកាន់ទីក្រុងវិញ ។ សំរាកបាន១ថ្ងៃ ​បុរសជាឪពុកក៏ហៅកូនមកអង្គុយក្បែរ ហើយសួរថាៈ «កូនប្រុស អំឡុងពេលរស់នៅ​តំបន់ជនបទក្រីក្រពិតជាលំបាកណាស់មែនទេ?។ ទេ! ពុក! ​ពិតជាអស្ចារ្យណាស់!»។

​-​ ឥឡូវ កូនប្រហែលដឹងថា ជីវិតមនុស្សពិតជាមានអ្នកក្រីក្រលំបាកដល់កំរិតទេ?
- បាទ!
- កូនយល់យ៉ាងណាដែរ?

ឮសូរសំណួរនេះ ក្មេងប្រុស​បង្ហាញអារ​ម្មណ៍រំភើបច្រាស់ច្រាលខុសធម្មតា រួចឆ្លើយៈ «កូនសម្លឹងឃើញថា ក្នុងផ្ទះយើង​មានឆ្កែតែ១ក្បាលគត់ រីឯពួកគេមានតាំងពីឆ្កែ ជ្រូក មាន់.... ដោយឡែក សូម្បីតែឆ្កែក៏មានច្រើនក្បាលដែរ! ពិតជាសប្បាយមែន! ​។ ទន្ទឹមនោះ ​ផ្ទះយើងមានអាងហែលទឹកតូច១ ចំណែកពួកគេមានទឹកជ្រោះហូរធ្លាក់ ទន្លេដ៏ធំ ។ ពេលយប់ យើងត្រូវចំណាយលុយទិញយកពន្លឺ ខណៈពេលពួកគេមានផ្ទៃមេឃទាំងមូល ពោរពេញដោយដួងតារា និងព្រះចន្ទ ។ យ៉ផ្ទះរបស់យើងដើរបានតែ២-៣ ជំហាន ខណៈពួកគេវិញ ពិតជាឆ្ងាយសន្លឹមរហូតដល់...ជើងមេឃ!» ។ ឈប់បន្តិច វាបន្តទៀតៈ «យើងមានដី១ដុំតូច ដើម្បីសង់ផ្ទះរស់នៅ រីឯពួកគេមានវាលស្រែចម្ការធំល្វឹងល្វើយ.... ។ ​យើងត្រូវទិញបន្លែបន្លែបង្ការ ផ្លែឈើ ចំណែកពួកគេៗដាំពេញជុំវិញផ្ទះ ។ យើងត្រូវសង់របងខ្ពស់ៗ ដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិត ពួកគេមានអ្នកជិតខាងជួយការ​ពារគ្នា.... ។ ពិតជាអរគុណពុកណាស់! ពុកបានធ្វើឲ្យកូនដឹងថា ពួកយើងក្រីក្រមែនហ្នឹងណ៎ា!» ។

ប្រិយមិត្ត អ្នកអានជាទីមេត្រី!  ជីវិតរបស់អ្នកទីក្រុងពិតជា​មមាញឹក ក្នុងការស្វែងរកលុយ! ហើយយកលុយទៅទិញអ្វីបំរើឲ្យការរស់នៅទៅមុខទៀត ។ ជីវិតអ្នកជនបទ វាក៏គ្រប់គ្រាន់ទៅតាមត្រូវការ​រ​បស់ពួកគេដែរ ។ ជីវិតនិយាយរួម មិនថាក្រ ឬ មាន ទីក្រុង ឬ ជនបទ រមែង​ស្មើភាពគ្នា ត្រង់ពេលវេលា....២៤ ម៉ោង ក្នុង១ថ្ងៃ ។

ការ​​វាយតម្លៃពីជីវិតពុំដូចគ្នាឡើយ! ជុំវិញខ្លួនមនុស្សម្នាក់ៗ មាននូវអ្វីៗជាច្រើន ដែលនោះជាសេដ្ឋីកំពូល ក៏ពុំមានលុយគ្រប់គ្រាន់សំរាប់ទិញដែរ ។ ពេលខ្លះ អ្នកភ័ន្តច្រឡំថាខ្លួនកំពុងមាន....គឺមានលុយ ដែលការពិតទៅគឺក្រសោះ -ក្រ ឬ «មិនមាន» នូវអ្វីៗដែលពុំអាចប្រើប្រាស់លុយដើម្បីទិញយកបាន ។

ជីវិតដូចវាសនានៃល្អងធូលីមួយ គ្រាកើតមក ហើយចាកចេញទៅ....នៅតែជាល្អងធូលីដដែល..... ៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

ត្បូង​ពេជ្រ "​ផ្ទុក​ពេញ​" អាង​ងូតទឹក Taylor Swift ក្នុងពេល​ថត MV ជា​របស់​ពិត មានតម្លៃ​រហូតដល់​... ១០ លាន​ដុល្លារ ណា៎​! (ថ្ងៃទី 4 កញ្ញា 2017)

រឿងនិទាន​ឆ្លុះ​​បញ្ចាំង​ពីការវិវត្តអំពីទស្សនៈនៃជីវិត (ថ្ងៃទី 28 សីហា 2017)

Costa Concordia: ពីនា​វាទេសចរណ៍​ដ៏ប្រណីត​លំដាប់ពិភពលោក​ បានក្លាយជានាវា....​ខ្មោច!​ (ថ្ងៃទី 28 សីហា 2017)

លោក Kennedy Tim ទាហាន​ពិសេស​មួក​បៃតង ត្រូវ​ជ្រើសរើស​ជា Brand Ambassador នៃ​ម៉ាក 5.11 Tactical ជា​ផ្លូវការ (ថ្ងៃទី 14 កក្កដា 2017)

ខ្សែភាពយន្ត​ទាំង ៥ ដែល​កំពុង​និយម​ក្នុង​សប្តាហ៍​នេះ​ (ថ្ងៃទី 7 កក្កដា 2017)

ភាពយន្ត​១៥​រឿង​របស់​Hollywood​ដែល​រកចំណូលបាន​ច្រើន​បំផុត​ត្រឹម​១​សប្តាហ៍​ដំបូង​ (ថ្ងៃទី 22 មេសា 2017)

តារា​ស្រី​Rachel True​មាន​វ័យ៥០​ឆ្នាំ​ហើយ ​ប៉ុន្តែ​សម្រស់​វិញ​គឺ​ពិតជា​ស្រស់​ ​ស្អាត​មែនទែន​ (ថ្ងៃទី 21 មេសា 2017)

នាង Christina El Moussa​ត្រូវគេ​ប្រទះឃើញ​នាង​ស្លៀក​ឈុត​ប៊ី​គី​នី​នៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ​ហា​វ៉ៃ (ថ្ងៃទី 20 មេសា 2017)

ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា​La La និង Caromelo Anthony​បាន​បែកបាក់​គ្នា​ហើយ​ (ថ្ងៃទី 20 មេសា 2017)

Beyonce​បាន​បង្ហោះ​វី​ឌី​អូ​ពី​សកម្មភាព​ក្នុង​គ្រួសារ​របស់​នាង​ដែល​មើលទៅ​គឺ​ពិតជា​ ​មាន​សុភមង្គល​ខ្លាំង​មែនទែន​ (ថ្ងៃទី 6 មេសា 2017)