ត្បូង​ពេជ្រ "​ផ្ទុក​ពេញ​" អាង​ងូតទឹក Taylor Swift ក្នុងពេល​ថត MV ជា​របស់​ពិត មានតម្លៃ​រហូតដល់​... ១០ លាន​ដុល្លារ ណា៎​! | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

ត្បូង​ពេជ្រ "​ផ្ទុក​ពេញ​" អាង​ងូតទឹក Taylor Swift ក្នុងពេល​ថត MV ជា​របស់​ពិត មានតម្លៃ​រហូតដល់​... ១០ លាន​ដុល្លារ ណា៎​!

ថ្ងៃទី 4 កញ្ញា 2017, 11:37:AM


ក្នុង MV ថ្មី​របស់ Taylor Swift អ្នកណាៗ​ក៏​ស្រវាំងភ្នែក​គ្រា​ដែល​កំពូល​តារាចម្រៀង​រូបនេះ "​ងូត​ពេជ្រ​" ក្នុង​អាង​ងូតទឹក ។ ទស្សនិកជន​ទាំងអស់​ដណ្តឹង​សួរថា ៖ តើ​ពេជ្រ​ទាំងនេះ​ជា​របស់​ពិត ?


​អស្ចារ្យ​ណាស់​ដែល​ចម្លើយ​ចុងក្រោយ​គឺ​វា​ជា​...​របស់​ពិត ! គេ​បាន​នាំយក​ពី Neil Lane ហាង​លក់​គ្រឿងអលង្ការ​បម្រើ​ឲ្យ​អតិថិជន​ដែលជា​ជន​ល្បីៗ ។​
​ប្រភពព័ត៌មាន​ពី​គេហទំព័រ Page Six នោះ​ទម្ងន់​នៃ​គ្រឿងអលង្ការ​នេះ មាន​ដល់​រាប់ពាន់​កា​រ៉ាត់ ដោយ​គិត​រួមទាំង​គ្រឿង​លម្អ​រលើ​រាងកាយ​នាង និង​គ្រឿង​ចាក់​ចូលក្នុង​អាង ។ រីឯ​តម្លៃ​របស់​វា​គឺ​ដល់​ទៅ​ប្រមាណ ១០​លាន ដុល្លារ​ឯណោះ ហើយ​គេ​បាន​ជួល​កម្លាំង​សន្តិសុខ​ច្រើន​នាក់មក​ការពារ​ពេល​ថត MV នេះ ។​


​មាន​ការជជែក​បែកពពុះមាត់​មួយ​ថា MV នេះ​ចង់​រំលឹក​ដល់​រឿង Kim Kardashian ដែល​ត្រូវ​ចោរប្លន់​ក្នុងអំឡុង​ឆ្នាំទៅ​ម៉ិ​ញ ។ ពេ​លោះ Kim បាន​ត្រូវ​ចង​ជាប់​នឹង​អាង​ងូតទឹក ។ រីឯ​គ្រឿងអលង្ការ​ត្រូវ​ប្លន់​ពពេល​នោះ ក៏មាន​តម្លៃ​រាប់លាន​ដុល្លារ​ដែរ ។​
​ម្យ៉ាងទៀត​វា​ក៏​បង្ហាញ​ទិដ្ឋភាព​ក្រដាស់ប្រាក់ ១​ដុល្លារ ធ្លាក់​ក្បែរ​នោះ ដែល​ចង់​រំលឹក​ដល់​រឿង Taylor ប្តឹង DJ David Mueller រឿង​ស្ទាប​គូទ​របស់​នាង ដោយ​ទាមទារ​ឲ្យ​សង​ជម្ងឺ​ចិត្ត​... ១ ដុល្លារ ។​


​ទោះបីជា​ស្អប់ ឬ​ចូលចិត្ត​ក្តី ក៏​គេ​ត្រូវ​ទទួលស្គាល់ថា ៖ Taylor Swift ពិតជា​សម្តែង​ក្នុង MV នេះ បាន​យ៉ាង​ល្អ​ឆ្នើម​ដែរ ! ៕​ N

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

ត្បូង​ពេជ្រ "​ផ្ទុក​ពេញ​" អាង​ងូតទឹក Taylor Swift ក្នុងពេល​ថត MV ជា​របស់​ពិត មានតម្លៃ​រហូតដល់​... ១០ លាន​ដុល្លារ ណា៎​! (ថ្ងៃទី 4 កញ្ញា 2017)

រឿងនិទាន​ឆ្លុះ​​បញ្ចាំង​ពីការវិវត្តអំពីទស្សនៈនៃជីវិត (ថ្ងៃទី 28 សីហា 2017)

Costa Concordia: ពីនា​វាទេសចរណ៍​ដ៏ប្រណីត​លំដាប់ពិភពលោក​ បានក្លាយជានាវា....​ខ្មោច!​ (ថ្ងៃទី 28 សីហា 2017)

លោក Kennedy Tim ទាហាន​ពិសេស​មួក​បៃតង ត្រូវ​ជ្រើសរើស​ជា Brand Ambassador នៃ​ម៉ាក 5.11 Tactical ជា​ផ្លូវការ (ថ្ងៃទី 14 កក្កដា 2017)

ខ្សែភាពយន្ត​ទាំង ៥ ដែល​កំពុង​និយម​ក្នុង​សប្តាហ៍​នេះ​ (ថ្ងៃទី 7 កក្កដា 2017)

ភាពយន្ត​១៥​រឿង​របស់​Hollywood​ដែល​រកចំណូលបាន​ច្រើន​បំផុត​ត្រឹម​១​សប្តាហ៍​ដំបូង​ (ថ្ងៃទី 22 មេសា 2017)

តារា​ស្រី​Rachel True​មាន​វ័យ៥០​ឆ្នាំ​ហើយ ​ប៉ុន្តែ​សម្រស់​វិញ​គឺ​ពិតជា​ស្រស់​ ​ស្អាត​មែនទែន​ (ថ្ងៃទី 21 មេសា 2017)

នាង Christina El Moussa​ត្រូវគេ​ប្រទះឃើញ​នាង​ស្លៀក​ឈុត​ប៊ី​គី​នី​នៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ​ហា​វ៉ៃ (ថ្ងៃទី 20 មេសា 2017)

ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា​La La និង Caromelo Anthony​បាន​បែកបាក់​គ្នា​ហើយ​ (ថ្ងៃទី 20 មេសា 2017)

Beyonce​បាន​បង្ហោះ​វី​ឌី​អូ​ពី​សកម្មភាព​ក្នុង​គ្រួសារ​របស់​នាង​ដែល​មើលទៅ​គឺ​ពិតជា​ ​មាន​សុភមង្គល​ខ្លាំង​មែនទែន​ (ថ្ងៃទី 6 មេសា 2017)