ផាក​គី​អៅ លះបង់​ការផឹកស៊ី ល្បែងស៊ីសង និង​ស្រី​ញី ដើម្បី​ផ្តោតអារម្មណ៍​លើ​ការប្រកួត​ជាមួយ ប្រ៊ែ​ដ​លី​ | CEN: World News
Cen-logo

ដំណឹងកីឡា

ផាក​គី​អៅ លះបង់​ការផឹកស៊ី ល្បែងស៊ីសង និង​ស្រី​ញី ដើម្បី​ផ្តោតអារម្មណ៍​លើ​ការប្រកួត​ជាមួយ ប្រ៊ែ​ដ​លី​

ថ្ងៃទី 9 មិថុនា 2012, 09:03:AM

Give our kids a better deal
ជំនឿ​សាសនា​របស់ ផាក​គី​អៅ បាន​ជួយ​ឲ្យ​គាត់​ប្រមូល​អារម្មណ៍​លើ​ការ​ប្រដាល់​

Give our kids a better deal
ផាក​គី​អៅ និង ប្រ៊ែ​ដ​លី បាន​មក​ជួប​មុខ​គ្នា​នៅ​ឯ​សន្និសីទកាសែត​មុនពេល​ប្រកួត នៅ​ឯ​សណ្ឋាគារ និង​កាស៊ីណូ MGM Grand Hotel and Casino នៅក្នុង​ទីក្រុង​ឡាស​វេហ្កា​សនា​រាត្រី​ថ្ងៃ​សៅរិ៍​ទី​៩​មិថុនា​នេះ​

 

​ផាក​គី​អៅ ដែល​កាន់សាសនា​កាតូលិក​រួចមកហើយ មិនទាន់​ដាក់​ជំនឿ​ឲ្យ​កាន់តែជ្រៅ​បន្ថែម​ទៀត​ទៅ​លើ​សាសនា ដើម្បី​ធ្វើឲ្យ​ជីវិត​គ្រួសា​ររបស់​គាត់​មាន​ស្ថេរភាព និង​ដើម្បី​ផ្តោត​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្លាំង​ទៅលើ​សង្វៀន​ឡើយ​។​

​អាពាហ៍ពិពាហ៍​របស់ ផាក​គី​អៅ ជាមួយ​ស្រី​ដ៏​មាន​មន្ត​ស្នេហ៍​ឈ្មោះ ជី​ង​គី បាន​បង្កើតឲ្យមាន​ការគោរ​ព​យ៉ាង​គត់ម​ត់មួយ​បន្ថែម​ទៀត​សម្រាប់​រូបគាត់ ខណៈ​ដែល​គាត់​ចង់​កំចាត់​ចោល​គ្រឿង​រារាំង​ការប្រមូល​អារម្មណ៍ ដូចជា​ការផឹកស៊ី ល្បែងស៊ីសង និង​ស្រី​ញី​។​

​គាត់​និយាយ​អំពី​គូប្រជែង​វ័យក្មេង​សម្រាប់​តំណែង​ជើងឯក​ពិភពលោក​ប្រភេទ​ទម្ងន់ welterweight ថា ៖ "​ខ្ញុំ​ស្រឡាញ់ ធី​ម ប្រ៊ែ​ដ​លី ក្នុងនាម​ជា​មនុស្ស​ម្នាក់ និង​ដូចជា​បងប្រុស​ម្នាក់ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ស្រឡាញ់​អ្នក​គ្រប់គ្នា​។ ក្តីស្រឡាញ់​នោះ​មិន​ប្រែប្រួល​ត្រឹម​តែ​ដោយសារ​ការងា​ររ​បស់​ពួកយើង ដែល​មាន​នាទី​ធ្វើ​ឲ្យ​គ្នា​ឈឺចាប់​ទៅវិញទៅមក​ឡើយ​"​។​

​ផាក​គី​អៅ បង្ហាញ​អំពី​ភារត​ភាព​ចំពោះ​សាសនា​គ្រិស្ត​ស្រដៀង​គ្នា​នេះ​ដែរ សម្រាប់​បុរស​ដែល​ពិភពលោក​ទាំងមូល​ចង់​ឃើញ​គាត់ ចាប់ផ្តើម​ការប្រកួត​ដែល​មាន​តម្លៃ ២០០​លាន​ដុល្លារ​ជា​លើកដំបូង​។​

​លោក ផ្ល​យ ម៉េយ​វ៉េឌ័​រ មាន​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​គាត់​មិន​អាច​នៅ​ក្បែរ​សង្វៀន​ប្រកួត MGM Grand Garden បាន​។ ដោយ​មិន​អាច​គេចវេស​បាន គាត់​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​មន្ទីរឃុំឃាំង​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​ផាក​គី​អៅ មិនទាន់​បាន​សម្រេច​ចិត្ត​នៅឡើយ ថា​តើ​នឹង​ត្រូវ​សួរ​សុខទុក្ខ​គូ​ប្រជែង​របស់​គាត់ ដែលជា​អ្នក​ប្រដាល់​ជើងឯក​គ្មាន​អ្នក​ផ្តួល​បាន​លើ​លោក​នេះ នៅ​ក្នុង​គុក ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​បាន​និយាយថា ៖ "​ខ្ញុំ​នឹង​អធិដ្ឋានឲ្យ​គាត់ ដូច​ដែល​ខ្ញុំ​អធិដ្ឋាន​ឲ្យ ប្រ៊ែ​ដ​លី និង​រាល់​គូប្រកួត​ទាំងអស់​របស់​ខ្ញុំ​"៕

ដំណឹងកីឡាផ្សេងទៀត

ក្លឹប Sampdoria របស់​អ៊ីតាលី​បាន​វិល​ត្រលប់​ជាថ្មី​ក្នុងការ​ចរចារ​ផ្ទេរ​យក Balotelli (ថ្ងៃទី 15 សីហា 2015)

រថយន្ដក្រុង​របស់​ក្រុម​Hertha Berlin បាន​ទទួលរង​ការបាញ់ប្រហារ​នៅ​អាល្លឺម៉ង់​ (ថ្ងៃទី 10 សីហា 2015)

ផ្ល​យ ម៉េ​វ៉េ​ឌឺ ឡើង​ប្រដាល​ជាមួយ អាន់​ឌ្រេ ប៊ែ​ថូ នៅ​ខែកញ្ញា​ (ថ្ងៃទី 5 សីហា 2015)

កីឡាករ​បាល់ទាត់​១០​រូប​របស់​ក្របខ័ណ្ឌ​កំពូល​នៅ​អ៊ឺរ៉ុប​ដែល​បាន​ផ្លាស់​ទៅលេង​នៅ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​សហរដ្ឋអាមេរិក​ (ថ្ងៃទី 3 សីហា 2015)

ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ជាប់គុក​ជាង​២​ឆ្នាំ​ពីបទ​កំណត់​លទ្ធផល​ប្រកួត​ជាមុន​ក្នុង​ការប្រកួត​Asean games (ថ្ងៃទី 21 កក្កដា 2015)

ប៉ាក់​គី​អាវ​និយាយថា​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឡើង​ប្រដាល់​ម្តងទៀត​ (ថ្ងៃទី 8 កក្កដា 2015)

ក្លឹប​យក្ស​អេ​ស្ប៉ា​ញ BARCELONA បាន​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​ក្នុងការ​នាំយក កីឡាករ Pogba មកកាន់​ទឹកដី Nou Camp (ថ្ងៃទី 3 កក្កដា 2015)

ក្លឹប Sampdoria របស់​អ៊ីតាលី​បាន​ដកខ្លួន​ចេញពី​ការផ្ទេរ​កីឡាករ Balotelli របស់​ក្លឹប Liverpool (ថ្ងៃទី 30 មិថុនា 2015)

CHARLY MUSONDA របស់ Chelsea ក្លាយជា​កីឡា​ករទី​ពីរ​ដែល​ក្លឹប​Arsenal កំពុង​តាម​ប្រមាញ់​យក​ (ថ្ងៃទី 29 មិថុនា 2015)

ក្លឹប​Lyon​បិទ​ការដេញថ្លៃ​សំរាប់​កីឡាករ​Lacazette និង Umtiti (ថ្ងៃទី 25 មិថុនា 2015)