រ៉ូ​ណា​ល់​ដូ ជាប់​ឈ្មោះ​ជា​កីឡាករ រកចំណូលបាន​ច្រើនជាងគេ ក្នុង​ឆ្នាំ ២០១៦ រីឯ មេ​ស្ស៊ី ស្ថិតនៅ​លេខ ២ | CEN: World News
Cen-logo

ដំណឹងកីឡា

រ៉ូ​ណា​ល់​ដូ ជាប់​ឈ្មោះ​ជា​កីឡាករ រកចំណូលបាន​ច្រើនជាងគេ ក្នុង​ឆ្នាំ ២០១៦ រីឯ មេ​ស្ស៊ី ស្ថិតនៅ​លេខ ២

ថ្ងៃទី 4 កុម្ភៈ 2017, 12:31:PM

ខ្សែ​ប្រ​យុ​ទ្ឋ​របស់​ស្តេច ស រៀល​ម៉ា​ទ្រី​ត កីឡាករ គ្រី​ស​ស្តៀន​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ជាប់​ឈ្មោះ​ជា​កីឡាករ ដែល​រកចំណូលបាន​ច្រើន​ជា​គេ​បង្អស់ នៅក្នុង​ឆ្នាំ ២០១៦​។ចំណែក​កីឡាករ លី​យ៉ូ​នែ​ល មេ​ស្ស៊ី (Lionel Messi) របស់​ក្រុម​អ្នកមាន​បុណ្យ បា​សេ​ឡូ​ណា (Bacelona) ស្ថិតនៅក្នុង​ចំណាត់​ទី​២ ។ នេះ​បើតាម​ការចុះផ្សាយ​របស់ Daily Mail​។​


​នៅក្នុង​បញ្ជី​ឈ្មោះ របស់​ទស្សនា​វ​ដ្ឋី Forbes បាន​ឲ្យ​ដឹងថា ម្ចាស់​ពានរង្វាន់ Ballon d'Or ៤​សម័យកាល Cristiano Ronaldo ជា​កីឡាករ​រក​ចំណូល បាន​ខ្ពស់បំផុត កាលពី​ឆ្នាំ ២០១៦ ដោយ​រកបាន ៧០,៦ លាន​ផោន (៨៨​លាន​ដុល្លា​) ។ ចំណែក​ម្ចាស់​ពាន Ballon d'Or ៥​សម័យកាល Lionel Messi រកបាន ៦៥​លាន​ផោន (៧៧ លាន​ដុល្លារ​)​។​

​កីឡាករ​វាយ​កូន​បាល់ដ៍​ល្បី របស់​ពិភពលោក Roger Federer ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ ដោយ​រកចំណូលបាន ៥៤,៤ លាន​ផោន (៦៧ លាន​ដុល្លារ​)​។​

​រីឯ​កីឡា​ការ​ប្រដាល់​មិនដែល​ចាញ់ Floyd Mawather ស្ថិតនៅ​ចំណាត់​លេខ​រៀង​ទី​១៦ ដោយ​រកបាន​ប្រហែល ៤៤ លាន​ដុល្លារ​។​

​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​អត្ថ​ពលករ​ដែល​រកចំណូលបាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦៖

១ Cristiano Ronaldo ( ៨៨ លាន​ដុល្លារ )
២ Lionel Messi ( ៧៧ លាន​ដុល្លារ )
៣ កីឡាករ​បាល់បោះ Lebron James ( ៧៧ លាន​ដុល្លារ )
៤ Roger Federer ( ៦៧ លាន​ដុល្លារ )
៥ កីឡាករ​បាល់បោះ Kevin Durant (៥៦ លាន​ដុល្លារ )
៦ កីឡាករ​វាយ​កូន​បាល់ Novak Djokovic ( ៥៥ លាន​ដុល្លារ )
៧ កីឡាករ​បាល់ទាត់​អា​មេ​រិច Cam Newton ( ៥៣ លាន​ដុល្លារ )
៨ កីឡាករ​វាយ​កូន​ហ្គោល Phil Michkelson ( ជិត ៥៣ លាន​ដុល្លារ )
៩ កីឡាករ​វាយ​កូន​ហ្គោល Jordan Spieth ( ៥២ លាន​ដុល្លារ )
១០ កីឡាករ​បាល់បោះ Kobe Bryant ( ជិត ៥០ លាន​ដុល្លារ ) ៕N​/S


ដំណឹងកីឡាផ្សេងទៀត

រ៉ូ​ណា​ល់​ដូ ជាប់​ឈ្មោះ​ជា​កីឡាករ រកចំណូលបាន​ច្រើនជាងគេ ក្នុង​ឆ្នាំ ២០១៦ រីឯ មេ​ស្ស៊ី ស្ថិតនៅ​លេខ ២ (ថ្ងៃទី 4 កុម្ភៈ 2017)

កីឡា​ការ ហ្វឺ​មី​ណូ​របស់ Liverpool ត្រូវ​ប៉ូលីស​ចាប់ ​ពីបទ​ស្រវឹង​បើកបរ​ (ថ្ងៃទី 27 ធ្នូ 2016)

កីឡាករ​ហែល​ទឹក​ចិនត្រូវបានធ្វើ​តេ​ស្តិ៍​វិជ្ជមាន ដោយ​រកឃើញ​សារធាតុ​ហាមឃាត់ (ថ្ងៃទី 12 សីហា 2016)

​ផាក​គី​អាវ ឡើង​វ៉ៃ ជាមួយ វ៉ា​ហ្គាស នៅ​ខែវិច្ឆិកា​ (ថ្ងៃទី 4 សីហា 2016)

ក្លឹប Chelsea បានដាក់​តម្លៃ​៣២​លាន​អ៊ឺ​រ៉ូ​សម្រាប់​នាំយក​ ​តារា​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​របស់​ក្លឹប AS ROMA (ថ្ងៃទី 23 ឧសភា 2016)

ម្ចាស់​ជើងឯក​កីឡា​វាយ​កូន​បាល់​ថ្មី​បំផុត​របស់​អង់គ្លេស​បាន​ប្រាប់​ពី​ការប្រយុទ្ធ​របស់គាត់​ប្រឆាំង​នឹង​ជនពិការ​ (ថ្ងៃទី 1 កុម្ភៈ 2016)

ក្រុម​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​គិត​អំពី​ការឈប់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ (ថ្ងៃទី 20 មករា 2016)

ក្រុម​ហង្ស​ក្រហម Liverpool 0-1 របស់​ក្រុម Manchester United: ខ្សែ​ប្រយុទ្ធ Wayne Rooney ត្រូវបាន​បញ្ចប់ 11 ឆ្នាំ​គ្រោះរាំងស្ងួត​គ្រាប់​ទឹកដី Anfield (ថ្ងៃទី 18 មករា 2016)

ក្លឹប Sampdoria របស់​អ៊ីតាលី​បាន​វិល​ត្រលប់​ជាថ្មី​ក្នុងការ​ចរចារ​ផ្ទេរ​យក Balotelli (ថ្ងៃទី 15 សីហា 2015)

រថយន្ដក្រុង​របស់​ក្រុម​Hertha Berlin បាន​ទទួលរង​ការបាញ់ប្រហារ​នៅ​អាល្លឺម៉ង់​ (ថ្ងៃទី 10 សីហា 2015)