Samsung ដាក់​បង្ហាញ​ទូរទស្សន៍​ប្រើ​បច្ចេកវិទ្យា​អេក្រង់ OLED ស្តើង​ជាងគេ​បំផុត | CEN: World News
Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

Samsung ដាក់​បង្ហាញ​ទូរទស្សន៍​ប្រើ​បច្ចេកវិទ្យា​អេក្រង់ OLED ស្តើង​ជាងគេ​បំផុត

ថ្ងៃទី 11 ឧសភា 2012, 08:52:AM

Give our kids a better deal
Samsung ដាក់​បង្ហាញ​ទូរទស្សន៍​ប្រើ​បច្ចេកវិទ្យា​អេក្រង់ OLED ស្តើង​ជាងគេ​បំផុត

 
​ក្រុមហ៊ុន Samsung Electronics របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ជា​សាធារណៈ​នូវ​ទូរទស្សន៍​គុណភាព​ខ្ពស់​ជំនាន់​ថ្មី​របស់ខ្លួន ខណៈដែល​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លើ​សកលលោក​ជាច្រើន​កំពុង​ស្វែងរក​ការ​ជំរុញ​ការលក់​ដ៏​យឺតយ៉ាវ​ជាមួយនិង​ម៉ូ​ដែល​ដែល​ផ្តល់​ផលចំណេញ​ជាច្រើន។​

​លោក​គីម យ៉ុ​ន ស៊ុ​គ ប្រធាន​ផ្នែក​ផលិត​ទូរទស្សន៍​របស់ Samsung បាន​និយាយថា ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ដ៏​កំពូល​របស់​ពិភពលោក​មួយ​នេះ​នឹង​ចាប់ផ្តើម​លក់​ទូរទស្សន៍​ម៉ូ​ដែល ១៤០ សង់ទីម៉ែត្រ ដែលមាន​បំពាក់​បច្ចេកវិទ្យា​អេក្រង់​ដ៏​ទំនើប នៅក្នុង​ប្រទេស​កូរ៉េ​នៅ​ឆមាស​ទី​ពីរ​ឆ្នាំនេះ។ 

Samsung បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​បានដាក់​បង្ហាញ​ទូរទស្សន៍​របស់ខ្លួន​នៅ​ការិយាល័យ​កណ្តាល​ថា ទូរទស្សន៍​ដ៏​ស្តើង​បំផុត​របស់ Samsung មួយ​នេះ​មាន​ផ្ទៃ​អេក្រង់ OLED ដែល​បង្កើតបាន​រូបភាព​កាន់តែ​ភ្លឺ​ច្បាស់ និង កាន់តែ​ឆើតឆាយ​ជាង​ទូរទស្សន៍​អេក្រង់​សំប៉ែត​ដទៃទៀត។ 

​បច្ចេកវិទ្យា OLED ដែល​ឥឡូវ​ត្រូវបាន​ប្រើ​នៅក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយចំនួន​ដូចជា​ស្មា​ត​ហ្វូ​ន​ជាដើម ត្រូវបាន​គេ​មើលឃើញថា​ជា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ចុងក្រោយ​បន្ទាប់ពី​បច្ចេកវិទ្យា​អេក្រង់ LCD និង LED៕ R

បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

ស្មា​ត​ហ្វូ​ន HTC U Ultra នឹឹង​បង្ហាញខ្លួន​នៅថ្ងៃទី​01 ខែ​មីនា​នេះ ​ក្នុងតម្លៃ​ប្រហែល​$740 (ថ្ងៃទី 24 កុម្ភៈ 2017)

LG G Pad III កំពុងតែ​ចាប់ផ្តើម​ដាក់​Nougat​ចូល​ដើម្បី​ឲ្យ​កាន់​​តែ​ទំនើប​ (ថ្ងៃទី 20 កុម្ភៈ 2017)

Sumsung Galaxy S8​នឹងធ្វើ​ការដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​27 ខែកុម្ភៈ​ (ថ្ងៃទី 18 កុម្ភៈ 2017)

ក្រុមហ៊ុន​ Huawei ​នឹងធ្វើ​ការដាក់​បង្ហាញ ​Smartphone ប្រភេទ​ថ្មី​ ​ជាមួយនឹង ​RAM 4GB (ថ្ងៃទី 17 កុម្ភៈ 2017)

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​Huawei​ បានធ្វើការ​បង្ហាញ​ពី​ ​នាឡិការ​ឆ្លាត​វៃជំនា​ន់ទី ២​ ក្នុង​ព្រឹ​ត្ត​ការណ៍​MWC (ថ្ងៃទី 16 កុម្ភៈ 2017)

ស្មា​ត​ហ្វូ​ន Red Meizu Pro 6 Plus​បានបង្ហាញ​រូបរាង​យ៉ាង​អស្ចារ្យ​ (ថ្ងៃទី 14 កុម្ភៈ 2017)

នាឡិកា​ស្ប៉ត​របស់​ក្រុមហ៊ុន​ LG បាន​លេចចេញ​នូវ​រូបរាង​យ៉ាង​អស្ចារ្យ​ (ថ្ងៃទី 10 កុម្ភៈ 2017)

ចាប់តាំងពី​ការចេញលក់ iPhone 7 មក ក្រុមហ៊ុន​Apple បាន​ប្រាក់ចំណូល​៧៨,៤​ពាន់​លាន​ដុល្លារ​ (ថ្ងៃទី 1 កុម្ភៈ 2017)

ក្រុមហ៊ុន​Nokia​បានប្រកាសថា​ខ្លួន​នឹង​បញ្ចេញ​ផលិតផល​ថ្មីៗ​ ​ចំនួន​5​នៅក្នុង​ឆ្នាំ​2017​នេះ​ (ថ្ងៃទី 29 ធ្នូ 2016)

​ប្រទេស​ចិន​៖ យើង​នឹង​ឡើងដល់​ភព​អង្គារ​មុន​ឆ្នាំ ២០២០ (ថ្ងៃទី 28 ធ្នូ 2016)