ផ្កាយព្រះគ្រោះ​ទម្ងន់ ១៤​ម៉ឺន​តោន​អាច​នឹងធ្វើ​ដំណើរ​កៀក​នឹង​ផែនដី​ក្នុង​ខែកុម្ភៈ​ខាងមុខ និង​អាច​បំផ្លាញ​ផ្កាយរណប​ជាច្រើន | CEN: World News
Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

ផ្កាយព្រះគ្រោះ​ទម្ងន់ ១៤​ម៉ឺន​តោន​អាច​នឹងធ្វើ​ដំណើរ​កៀក​នឹង​ផែនដី​ក្នុង​ខែកុម្ភៈ​ខាងមុខ និង​អាច​បំផ្លាញ​ផ្កាយរណប​ជាច្រើន

ថ្ងៃទី 21 ឧសភា 2012, 10:11:AM

Give our kids a better deal
​រូបភាព​បង្ហាញ​ពី​ផ្កាយព្រះគ្រោះ 2012 DA14 រំកិល​ចូល​គន្លង​របស់​ផ្កាយរណប​ទូរគមនាគមន៍

Give our kids a better deal
​អ្នកវិទ្យាសាស្ត្រ​មិន​រំពឹងថា​ផ្កាយព្រះគ្រោះ 2012 DA14 នឹង​បុក​ផែនដី​ក្នុង​ឆ្នាំ​២០១៣​នោះទេ​ប៉ុន្តែ​វា​អាច​បុក​ពិតមែន​នៅ​ឆ្នាំ ២០២០

Give our kids a better deal
​ផ្កាយរណប​វិលជុំ​វិញ​ផែនដី​គឺជា​គោលដៅ​រង​ការបុក​ទង្គិច​របស់​ផ្កាយព្រះគ្រោះ 2012 DA14 ក្នុង​ខែកុម្ភៈ​

Give our kids a better deal
​ផែនដី​រងគ្រោះ​ធ្ងន់ធ្ងរ​ប្រសិនបើ​ផ្កាយព្រះគ្រោះ​នេះ​បុក​ផែនដី​នៅ​ឆ្នាំ ២០២០

Give our kids a better deal
​ព្រៃ​នៅ​ទន្លេ Tunguska ត្រូវ​ឆេះ​រាប​ដល់​ដី​អស់​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​ការ៉េ​កាលពី​ឆ្នាំ ១៩០៨

 
ផ្កាយព្រះគ្រោះ​ទំហំ ៤៥,៧២ ម៉ែត្រ​ដែល​ទើប​រកឃើញ​ថ្មី​អាច​នឹង​មក​កៀក​នឹង​ផែនដី​នៅ​ខែកុម្ភៈ​ខាងមុខ​ដូចនេះ​វា​អាច​នឹង​បុក​ផ្កាយរណប​គមនាគមន៍​ជាច្រើន ។ ដោយ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​តារាវិទូ​នៅ​មជ្ឈមណ្ឌល LaSagra Observatory ក្នុងប្រទេស​អេ​ស្ប៉ា​ញ ផ្កាយព្រះគ្រោះ​ឈ្មោះថា 2012 DA14 ត្រូវបាន​គេ​ព្យាករណ៍​ឃើញថា​នឹង​ផ្លាស់ប្តូរ​ទិសដៅ​មក​កៀក​នឹង​ផែនដី​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ផ្កាយរណប​នានា​ដែល​វិល​ជុំវិញ​ផែនដី​នៅ​ថ្ងៃទី ១៥ កុម្ភៈ ២០១៣ ។​

​ចំណែកឯ​អង្គការ​អវកាស​អាមេរិក ណា​សា វិញ​បាន​និយាយថា ឱកាស​ដែល​ផ្កាយព្រះគ្រោះ​នេះ​បុក​ទង្គិច​នឹង​ផែនដី​មាន ០,០៣១ ភាគរយ ហើយ​ប្រសិនបើ​វា​បុក​មែន វា​នឹង​បុក​ក្នុង​កម្លាំង ២,៤ មេ​ហ្គា​តុង ស្រដៀង​នឹង​ព្រឹត្តិការណ៍​ដ៏​អា​ថ៍​កម្បាំង​នៅក្បែរ​ទន្លេ Tunguska ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ១៩០៨ ដែល​ធ្វើ​ឲ្យ​ព្រៃ​នៅ​តំបន់​ស៊ី​បេ​រី​រាបស្មើ​អស់​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​ការ៉េ ។ 

​នៅ​ខណៈ​ពេលនេះ ផ្លូវ​គោចរ​ពិតប្រាកដ​របស់​ផ្កាយព្រះគ្រោះ​នេះ​ត្រូវបាន​កំណត់ដោយ​ណា​សា​រួចហើយ ហើយ​ក្រុម​តារាវិទូ​កំពុងតែ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​បង្ការ​ក្នុងករណី​ដែល​វា​ពិតជា​មក​កៀក​នឹង​ផ្កាយរណប​មែន ។ 

​លោក ផូ​ល កូ​ដាស មកពី​មជ្ឈមណ្ឌល Jet Propulsion Laboratory (JPL) របស់​ណា​សា​នៅក្នុង​ទីក្រុង Pasadena នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​និយាយថា "​វា​ទំនងជា​មិនអាច​កើតឡើង​នោះទេ ប៉ុន្តែ​យើង​ក៏​មិនអាច​ច្រានចោល​លទ្ធភាព​បុក​ទង្គិច​រប​ស់វា​នោះដែរ​" ។​

​បើទោះបីជា​បច្ចុប្បន្ននេះ​ផ្កាយព្រះគ្រោះ​នេះ​គឺ​មើលទៅ​ដូចជា​ស្នាម​ចុច​មួយ​ដ៏​តូច​ដូចដែល​គេ​មើលឃើញ​ក្នុង​កែវ​យឺត​ក៏ដោយ ក៏​ទីបំផុត​ផ្កាយព្រះគ្រោះ 2012 DA14 នេះ​ប្រហែលជា​ឆ្លងកាត់​ឆ្ងាយ​ពី​ផែនដី​ក្នុង​រយៈ​ចម្ងាយ ៣៣.៧៩៦ គីឡូម៉ែត្រ​ដោយ​ធ្វើ​ឲ្យ​ផ្កាយរណប​វិលជុំ​វិញ​ផែនដី​ស្ថិតក្នុង​ភាពគ្រោះថ្នាក់ ។​

​លោ​កកូ​ដាស និយាយថា "​គន្លង​សម្រាប់​ផ្កាយព្រះគ្រោះ 2012 DA14 នេះ​បច្ចុប្បន្ន​គឺ​មើលទៅ​ដូចនឹង​ផែនដី​ណាស់ មានន័យថា​វា​នឹងធ្វើ​ដំណើរ​មក​កៀក​នឹង​ផែនដី​តាម​គន្លង​ធម្មតា​របស់​វា​" ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​រហូតដល់​ខែកុម្ភៈ អង្គការ​អវកាស​ណា​សា​នឹង​ព្យាយាម​បង្កើត​រូបភាព​ពេញលេញ​នៃ​ទីតាំង​របស់​ផ្កាយព្រះគ្រោះ​ថា​តើ​វា​ស្ថិតនៅ​កៀក​នឹង​ផ្កាយរណប​ក្នុង​កំរិត​ប៉ុណ្ណា ។​

​ទោះបីជា​ក្រុម​តារាវិទូ​ពិនិត្យឃើញ​លទ្ធភាព​នៃ​ការបុក​ទង្គិច​ផែនដី​ពី​សំណាក់​ផ្កាយព្រះគ្រោះ 2012 DA14 មាន​ត្រឹមតែ ០,០៣១ ភាគរយ​ក៏ដោយ ក៏​ពួកគេ​មិនបាន​ច្រានចោល​លទ្ធភាព​នៃ​ការបុក​ទង្គិច​ផែនដី​នៅ​ឆ្នាំ ២០២០ នោះដែរ​នៅពេលដែល​ផ្កាយព្រះគ្រោះ​បន្ទាប់​ធ្វើដំណើរ​ឆ្លងកាត់​ផែនដី ។ ប្រសិនបើ​វា​បុក​មែន ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា​វា​នឹង​បុក​តំបន់​អង់​តាក​ទិច ឬ មហាសមុទ្រ​ប៉ូល​ខាងត្បូង ៕

បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

Smartphone ១០​ប្រភេទ​ដែល​ពេញនិយម​បំផុត​ក្នុង​សប្តាហ៍​ទី 29 នា​ឆ្នាំ​២០១៥​នេះ (ថ្ងៃទី 21 កក្កដា 2015)

ទូរស័ព្ទដៃ Smartphone Samsung Galaxy A8 ម៉ូ​ដែល​ថ្មី (ថ្ងៃទី 3 កក្កដា 2015)

ទូរស័ព្ទដៃ LG G4 Stylus​បុ​ច្ច​ប្បន្ន​មានការ​ពេញនិយម​ក្នុង​ការលក់​នៅ​ប្រទេស​ក្រិច (ថ្ងៃទី 30 មិថុនា 2015)

ក្រុមហ៊ុន​Sony​កំពុងតែ​ដាក់​បង្ហាញ Smartphone Xperia Z3+ ឲ្យ​អតិថិជន​របស់ខ្លួន​បាន​ស្គាល់ (ថ្ងៃទី 29 មិថុនា 2015)

ទូរស័ព្ទដៃ Samsung Galaxy S6 Active មកដល់​ថ្មី​ (ថ្ងៃទី 26 មិថុនា 2015)

CEO របស់​ក្រុមហ៊ុន​BlackBerry ចង់​ប្តូរ​មក​ប្រើ​កម្មវិធី​Android​ប្រសិនបើ​អាច​រក្សា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ពួកគេ​ (ថ្ងៃទី 25 មិថុនា 2015)

Smartphone ១០​ប្រភេទ​ដែលមាន​ចំនួន​អ្នក​ចូល​មើល​ពី​សមត្ថភាពរ​បស់​វា​ច្រើន​បំផុត​ (ថ្ងៃទី 22 មិថុនា 2015)

ក្រុមហ៊ុន​Samsung មាន​គម្រោង​ប​ញ្ជេ​ញ Gaxaxy S6 និង S6 edge ជំនាន់​ថ្មី​ក្នុង​ថ្ងៃ​០១ ខែកក្កដា នេះ​ (ថ្ងៃទី 19 មិថុនា 2015)

LG និង Nokia បានប្រកាស​ប៉ាតង់​រួមគ្នា លើ​ប្រព័ន្ធ 2G, 3G និង 4G (ថ្ងៃទី 18 មិថុនា 2015)

Panasonic Lumix CM1 ជា​ប្រភេទ Smart Phone Camera ដែល​កំពុង​អង្រួន​សហរដ្ឋ​អា​មេ​រិច (ថ្ងៃទី 16 មិថុនា 2015)