លំនៅដ្ឋាន​ធ្វើ​ពី​ក្រដាស​តម្លើង​រួច​ពី ១-២ ថ្ងៃ ប្រើប្រាស់​បាន​រយ​ឆ្នាំ ជា​ដំណោះស្រាយ​សំរាប់​អនាគត​ | CEN: World News
Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

លំនៅដ្ឋាន​ធ្វើ​ពី​ក្រដាស​តម្លើង​រួច​ពី ១-២ ថ្ងៃ ប្រើប្រាស់​បាន​រយ​ឆ្នាំ ជា​ដំណោះស្រាយ​សំរាប់​អនាគត​

ថ្ងៃទី 2 កញ្ញា 2017, 01:14:PM

​បេតុង​ថ្ម ស៊ីម៉ង់ត៍​...​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ជា​បណ្តើរៗ នា​ថ្ងៃ​អនាគត ។ បច្ចុប្បន្ន ក្រុមហ៊ុន Fiction Factory របស់​ហុ​ល្លង់ បានផ្តល់​កំណើត​ដល់​ផលិតផល​ថ្មី​សន្លាង​មួយ​គឺ "​សាងសង់​លំនៅដ្ឋាន​ពី​ក្រដាស​" ។​

...​អ្នក​កុំ​ព្រួយបារម្ភ​ឲ្យ​សោះ​ថា ផ្ទះ​នេះ​នឹង​ជ្រៀប​ទឹក ឬ ពុំ​រឹងមាំ​នោះ ។ វា​ត្រូវបាន​រៀបចំឡើង​ដោយ​បច្ចេកវិទ្យា​ល​ពិសេស រឹងមាំ ស្រាល និង​ការពារ​បរិស្ថាន ។


លំនៅដ្ឋាន​នេះ​មាន​ឈ្មោះថា Wikkelhouse ។ វា​ត្រូវបាន​ត​ភ្ជាប់​ពី​គ្រោង​ច្រើន​ស្រដៀងៗ​គ្នា ។ គ្រោង​ទាំងនេះ​ផលិតឡើង​ពី​ក្រដាសកាតុង ពិសេស​កាវ​ពិសេស​ម្យ៉ាង ។​
​ពេលវេលា​ដើម្បី​ដំឡើង​ផ្ទះ​១​ខ្នង ប្រើពេល​១​ថ្ងៃ ទៅ ២ ថ្ងៃ ប៉ុណ្ណោះ ។ ក្នុងអំឡុងពេល​តំឡើង​នោះ វា​នៅ​ត្រូវបាន​បិទ​ស្រទាប់ Film ប្រឆាំង​ការ​ជ្រៀប​ទឹក​ម្យ៉ាង​ឈ្មោះ Miotex ហើយ Film នេះ តម្រូវ​ឲ្យ​ប្តូរ​ក្នុង​រយៈពេល​... ៣០ ឆ្នាំ ម្តង​ប៉ុណ្ណោះ ។​


​គ្រោង​ទាំងនោះ មាន​បណ្តោយ ១,២ ម៉េ​ត្រ ទទឹង ៥ ម៉ែត្រ ព្រមទាំង​អាច​ភ្ជាប់​គ្នា តាម​ចំណង់​ចំណូលចិត្ត ក៏ដូចជា​ផ្ទៃក្រឡា​របស់​ផ្ទះ ។​
​ក្រុមហ៊ុន Fiction Factory ឲ្យ​ដឹងថា ផ្ទះ​នេះ​មាន​រយៈពេល​ប្រើប្រាស់​ដល់​នៅ ១០០ ឆ្នាំ ហើយ​គេ​អាច​ទៅ​ច្នៃ​ផលិត​ឡើងវិញ​បាន ។​


គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​ក៏​អាច​តម្លើង​តាមចិត្ត​ចង់ ។ សំរាប់​ផ្ទះ​១​ខ្នង មាន​របស់​ប្រើប្រាស់​គ្រប់បែបយ៉ាង គឺ​ចំណាយ​អស់​ប្រមាណ ៨០.០០០ ដុល្លារ ។​

​ការសាងសង់​ផ្ទះ ភាគច្រើន​ត្រូវ​ចំណាយ​ពេលវេលា ហើយ​លុយកាក់​តែង​កើនឡើង ។ ផ្ទុយទៅវិញ Wikkelhouse ពុំ​ប្រទះ​បញ្ហា​ទាំងនេះ​ទេ ៕​ N





បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

អាថ៌កំបាំង​នៃ iPhone សម្រាប់​ប្រធានាធិបតី Trumps ប្រើប្រាស់​ចំពោះ​ជន​សាមញ្ញ​បើ​លក់​ឲ្យ​ក៏​គេ​...​មិន​ទិញ​ដែរ​ (ថ្ងៃទី 5 កញ្ញា 2017)

រកឃើញ​សាកសព​អាយុ​ជាង ១.០០០ ឆ្នាំ នៅ​ល្អ​ស្អាត​ដូច​មនុ​ស្សរស់​ (ថ្ងៃទី 4 កញ្ញា 2017)

លំនៅដ្ឋាន​ធ្វើ​ពី​ក្រដាស​តម្លើង​រួច​ពី ១-២ ថ្ងៃ ប្រើប្រាស់​បាន​រយ​ឆ្នាំ ជា​ដំណោះស្រាយ​សំរាប់​អនាគត​ (ថ្ងៃទី 2 កញ្ញា 2017)

ភ្ជាប់​អំពូល LED នឹង​ក្រចកដៃ "​កូរ​" ឲ្យ​....​អស់ដៃ​ (ថ្ងៃទី 2 កញ្ញា 2017)

រឿង​កក្រើក​មេឃ​តែមាន​មនុស្ស​តិច​ណាស់​ដឹង ៖ Microsoft ធ្លាប់បាន​សង្គ្រោះ Apple ពី​ការ​ក្ស័យធន​ (ថ្ងៃទី 2 កញ្ញា 2017)

ព្រះ​មាន​បង្កើត​រឿង​កាច​សាហាវ​ទេ​? ចម្លើយ​អ្នកណាៗ​ក៏​ដឹង តែ​ពុំ​និយាយ​ចេញ​ប៉ុណ្ណោះ​....! (ថ្ងៃទី 1 កញ្ញា 2017)

ខ្លាំង​មែន​! កំហុស​តូច​មួយ​របស់ Google អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ជប៉ុន គាំងដំណើរ​ការមិន​បាន​ (ថ្ងៃទី 31 សីហា 2017)

ស្តាប់​សម្តី​របស់​ថៅកែ Facebook ពេល​ទទួល​សញ្ញាប័ត្រ​ពីស​កល​វិទ្យាល័យ Harvard ក្រោយពី "​រត់ចោល​" សាលា​១៣​ឆ្នាំមុន​ (ថ្ងៃទី 30 សីហា 2017)

គាត់​បាន​ប្រើ​កាមេរ៉ា​ថត ១៨០ ដឺ​ក្រេ ជំនួស​ឲ្យ​កែវភ្នែក​ដែល​ខូច តែ​ខ្លះ​ចោទថា​ធ្វើបែបនេះ គឺ​...​បំពាន​ច្បាប់​!! (ថ្ងៃទី 30 សីហា 2017)

ភស្តុតាង ២០ បញ្ជាក់ប្រាប់​អ្នក​ថា មួកសុវត្ថិភាព​គឺជា "​អ្នក​" សង្គ្រោះ​ជីវិត​ដ៏​មាន​ប្រសិទ្ធភាព​ (ថ្ងៃទី 30 សីហា 2017)