អាថ៌កំបាំង​នៃ iPhone សម្រាប់​ប្រធានាធិបតី Trumps ប្រើប្រាស់​ចំពោះ​ជន​សាមញ្ញ​បើ​លក់​ឲ្យ​ក៏​គេ​...​មិន​ទិញ​ដែរ​ | CEN: World News
Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

អាថ៌កំបាំង​នៃ iPhone សម្រាប់​ប្រធានាធិបតី Trumps ប្រើប្រាស់​ចំពោះ​ជន​សាមញ្ញ​បើ​លក់​ឲ្យ​ក៏​គេ​...​មិន​ទិញ​ដែរ​

ថ្ងៃទី 5 កញ្ញា 2017, 12:27:PM


​បច្ចុប្បន្ន​ប្រធានាធិបតី Trumps កំពុង​ប្រើ​ទូរស័ព្ទ​ចល័ត iPhone "​ពិសេស​" មួយ​ខុសពី iPhone ធម្មតា ។ មុននេះ លោក​ប្រើ Samsung Galaxy S3 ។​
​អ្នកណាៗ​ក៏​ដឹង​ដែរ​ថា លោក Trumps ជា Fan ម្នាក់​របស់​បណ្តាញ​សង្គម Twitter ដោយ​ប្រើ​តាមដាន​ព័ត៌មាន​តាម Fox News របស់ Twitter ។​

​មុន​នោះ​លោក Trumps ប្រើ Galaxy S3

​ដើមឆ្នាំ​នេះ លោក​ប្រើ iPhone ជំនួស​ឲ្យ Galaxy S3 ហើយ​បើតាម​កាសែត New York Times នោះ ពុំមាន​កម្មវិធី​ចូល​មើល​គេហទំព័រ​ណាមួយ មាននៅ​ក្នុង iPhone នេះ​ទេ ហើយ​លោក​ក៏​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ Laptop ដែរ ។​
​គេហទំព័រ Axios លើកឡើង​ស្រដៀង​នឹង New York Times ដែរ​គឺ iPhone របស់​ប្រធានាធិបតី Trumps មាន​ប្រសិទ្ធភាព​តែមួយគត់​គឺ Twitter ។​
​ប្រាកដ​ជាមាន​អ្នកចោទ​សំណួរ​ថា តើ​ធ្វើ​ដូចម្តេច​អាច​លុប​ប្រតិបត្តិការ Safari បាន​គ្រា​ដែល​វា​ត្រូវបាន​និមិត្ត​ជាប់​លើ iPhone នោះ ហើយក៏​ពុំ​អាច​លុបចោល​បាន​តាម​កម្មវិធី​ធម្មតា​គឺ ចុច​ជាប់​លើ​ប្រតិបត្តិការ​នេះ រង់ចាំ​ដល់​និមិត្ត​ឡើង​សញ្ញា "X" នៅ​ជ្រុង​ខាងឆ្វេង ហើយ​បិទ​វា​ចោល ។​
​ប៉ុន្តែ​ការបិទ​ចោល​ប្រតិបត្តិការ Safari ពុំ​ពិបាក​ទេ ដោយ​គ្រាន់តែ​ចូលក្នុង Settings>General>Restrictions ។ នៅ​ទីនោះ iPhone នឹង​សំណូមពរ​ឲ្យ​អ្នក​បញ្ចូល​កូដ ព្រោះ​វា​ជា​មុខងារ​សម្រាប់​អាណាព្យាបាល និង​អ្នកគ្រប់គ្រង ។ បន្ទាប់មក​អ្នក​អាច​បិទ​ចោល​ប្រតិបត្តិ Safari Camera Face Time... ។​

​ប្រធានាធិបតី​អាមេរិក ពុំ​អនុញ្ញាត​ឲ្យ​ប្រើ Laptop ទេ​

តាម Blogger Gruber ឲ្យ​ដឹង​គឺ iphone របស់លោក Trumps ត្រូវបាន​ការពារ​ពី​ចម្ងាយ​ដោយ​កម្មវិធី MDM ពី​សំណាក់​បុគ្គលិក​ព័ត៌មាន ធ្វើ​ឲ្យ​វា​ពុំ​អាច​ថតរូប​ផ្ញើ​សារ ហើយក៏​ពុំ​អាច​ស្តាប់ភ្លេង​... ៕​ P

បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

អាថ៌កំបាំង​នៃ iPhone សម្រាប់​ប្រធានាធិបតី Trumps ប្រើប្រាស់​ចំពោះ​ជន​សាមញ្ញ​បើ​លក់​ឲ្យ​ក៏​គេ​...​មិន​ទិញ​ដែរ​ (ថ្ងៃទី 5 កញ្ញា 2017)

រកឃើញ​សាកសព​អាយុ​ជាង ១.០០០ ឆ្នាំ នៅ​ល្អ​ស្អាត​ដូច​មនុ​ស្សរស់​ (ថ្ងៃទី 4 កញ្ញា 2017)

លំនៅដ្ឋាន​ធ្វើ​ពី​ក្រដាស​តម្លើង​រួច​ពី ១-២ ថ្ងៃ ប្រើប្រាស់​បាន​រយ​ឆ្នាំ ជា​ដំណោះស្រាយ​សំរាប់​អនាគត​ (ថ្ងៃទី 2 កញ្ញា 2017)

ភ្ជាប់​អំពូល LED នឹង​ក្រចកដៃ "​កូរ​" ឲ្យ​....​អស់ដៃ​ (ថ្ងៃទី 2 កញ្ញា 2017)

រឿង​កក្រើក​មេឃ​តែមាន​មនុស្ស​តិច​ណាស់​ដឹង ៖ Microsoft ធ្លាប់បាន​សង្គ្រោះ Apple ពី​ការ​ក្ស័យធន​ (ថ្ងៃទី 2 កញ្ញា 2017)

ព្រះ​មាន​បង្កើត​រឿង​កាច​សាហាវ​ទេ​? ចម្លើយ​អ្នកណាៗ​ក៏​ដឹង តែ​ពុំ​និយាយ​ចេញ​ប៉ុណ្ណោះ​....! (ថ្ងៃទី 1 កញ្ញា 2017)

ខ្លាំង​មែន​! កំហុស​តូច​មួយ​របស់ Google អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ជប៉ុន គាំងដំណើរ​ការមិន​បាន​ (ថ្ងៃទី 31 សីហា 2017)

ស្តាប់​សម្តី​របស់​ថៅកែ Facebook ពេល​ទទួល​សញ្ញាប័ត្រ​ពីស​កល​វិទ្យាល័យ Harvard ក្រោយពី "​រត់ចោល​" សាលា​១៣​ឆ្នាំមុន​ (ថ្ងៃទី 30 សីហា 2017)

គាត់​បាន​ប្រើ​កាមេរ៉ា​ថត ១៨០ ដឺ​ក្រេ ជំនួស​ឲ្យ​កែវភ្នែក​ដែល​ខូច តែ​ខ្លះ​ចោទថា​ធ្វើបែបនេះ គឺ​...​បំពាន​ច្បាប់​!! (ថ្ងៃទី 30 សីហា 2017)

ភស្តុតាង ២០ បញ្ជាក់ប្រាប់​អ្នក​ថា មួកសុវត្ថិភាព​គឺជា "​អ្នក​" សង្គ្រោះ​ជីវិត​ដ៏​មាន​ប្រសិទ្ធភាព​ (ថ្ងៃទី 30 សីហា 2017)