ការសិក្សា : បន្លែ និង ផ្លែឈើ​ជាប់​ពាក់ព័ន្ធ​នឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

ការសិក្សា : បន្លែ និង ផ្លែឈើ​ជាប់​ពាក់ព័ន្ធ​នឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម

ថ្ងៃទី 27 មេសា 2012, 10:56:AM

Give our kids a better deal

 
​យោងតាម​ការសិក្សា​មួយ​របស់​អង់គ្លេស​បាន​ឲ្យ​ដឹងថា មនុស្ស​ដែល​ទទួលទាន​បន្លែ និង ផ្លែឈើ​ច្រើន​អាចមាន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ទាប​ជាង​មនុស្ស​ដែល​មិនដែល​ទទួលទាន​បន្លែ​និង​ផ្លែឈើ ហើយ​ការ​ទទួលទាន​អាហារ​ផ្តល់​គុណ​តម្លៃ​ដល់​សុខភាព​កាន់តែ​សម្បូរបែប​អាចជា​គន្លឹះ​មួយ​ក្នុង​ការចៀសវាង​ជំងឺ​ទឹកនោមផ្អែម។​


​លទ្ធផល​សិក្សា​ដែល​ត្រូវបាន​រាយការណ៍​នៅក្នុង​ទស្សនា​វ​ដ្តី Diabetes Care មិនបាន​បញ្ជាក់ថា​ការទទួល​ទាន​បន្លែ និង​ផ្លែឈើ​នឹង​បង្ការ​ជំងឺ​ដែលមាន​ពាក់ព័ន្ធ​និង​ការ​ធាត់​ហួសប្រមាណ និង វ័យ​ចំណាស់​នេះ​នោះទេ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា វា​នឹង​ផ្តល់​ការលើកទឹកចិត្ត​ដល់​មនុស្ស​ដើម្បី​ពង្រឹង​របប​អាហារ​របស់ខ្លួន​ឲ្យ​បាន​ប្រសើរ។​

​ការសិក្សា​ទៅលើ​មនុស្សពេញវ័យ​អង់គ្លេស​ចំនួន ៣.៧០០ នាក់​បាន​រកឃើញថា​អ្នក​ដែល​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ក្នុង​ចំនួន​ច្រើន​បំផុត​ក្នុង​មួយ​សប្តាហ៍​មានការ​ថយចុះ​ហានិភ័យ​ក្នុងការ​វិវត្តន៍​ជំងឺ​ប្រភេទ​ទី​ពីរបាន​ជាង​១១​ឆ្នាំ​បើ​ធៀប​ជាមួយនឹង​អ្នក​ដែល​ទទួលទាន​បន្លែ និង​ផ្លែឈើ​តិចតួច​បំផុត។​

​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ក៏មាន​ការថយចុះ​ផងដែរ​ក្នុងចំណោម​មនុស្ស​ដែល​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​សម្បូរបែប ដោយ​មិន​ខ្វល់​ពី​បរិមាណ​ដែល​ពួកគេ​បាន​ទទួលទាន​នោះឡើយ។ អ្នកស្រាវជ្រាវ​ជើងចាស់ គឺ​លោកស្រី នី​តា ហ្វូ​រ៉ូ​ហ៊ី (Nita Forouhi) មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជំនាញ​ផ្នែក​រំលាយ​អាហារ (Institute of Metabolic Science) នៅ​ទីក្រុង​ខេ​ម​ប្រ៊ី​ជ ចក្រភព​អង់គ្លេស បាន​និយាយថា អំណះអំណាង​នេះ​បាន​លើកឡើងថា​មនុស្ស​គួរតែ​ផ្តោត​មិន​ត្រឹមតែ​ទៅលើ​ថា​តើ​ចំណីអាហារ​ដែល​ពួកគេ​ទទួលទាន​ប្រចាំថ្ងៃ​មាន​ចំនួន​ប៉ុន្មាន​នោះទេ។ 

​លោកស្រី​និយាយថា "​លទ្ធផល​សិក្សា​ស្តីពី​បរិមាណ​ទទួលទាន​ដ៏​សម្បូរ​បែបនេះ​គឺជា​រឿង​ថ្មី និង គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​វា​បានបង្ហាញ​ពី​ឯករាជ្យភាព​នៃ​បរិមាណ​អាហារ​ដែល​ត្រូវបាន​ទទួលទាន។ យើង​មាន​សក្តានុពល​ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​ដ៏​សំខាន់​បន្ថែម​ពីលើ​ការជ្រើសរើស​បន្លែ​និង​ផ្លែឈើ​ចម្រុះ​សម្បូរបែប ដើម្បី​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​មាន​តុល្យភាព​មួយ​"។​

​ការទទួល​ទាន​អាហារ​មួយដង​គឺ​ស្មើនិង​បន្លែ​ចំអិន​រួច​កន្លះ​កែវ ឬ ផ្លែឈើ​ស្រស់​មួយ​ផ្លែ​ដែលមាន​ទំហំ​មធ្យម។ ចំពោះ​ការសិក្សា​នេះ ក្រុម​អ្នកស្រាវជ្រាវ​របស់លោក​ស្រី​បាន​ពិនិត្យមើល​ទិន្នន័យ​បានមកពី​មនុស្សពេញវ័យ​ចំនួន ៣.៧០៤ នាក់ អាយុ​ចន្លោះ ៤០ ទៅ ៧៩ ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុងការ​សិក្សា​ដ៏​ធំ​ស្តីពី​អាហារ​បំប៉ន និង ជំងឺ​រ៉ាំរ៉ៃ។ មនុស្ស​ប្រមាណ ៦៥៣ នាក់​ក្នុងចំណោម​នោះបាន​វិវត្តន៍​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​នៅ​រយៈពេល ១១ ឆ្នាំ​មកនេះ។​

​នៅពេល​ចាប់ផ្តើម​ការសិក្សា អ្នកចូលរួម​ក្នុងការ​សិក្សា​ទាំងអស់​សុទ្ធតែ​បាន​រក្សា​នូវ​ការកត់ត្រា​អំពី​ចំណីអាហារ​អស់​ជាច្រើន​សប្តាហ៍ ហើយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​អ្នក​ដែល​បាន​រាយការណ៍​ពី​ការ​ទទួលទាន​បន្លែ​និង​ផ្លែឈើ​បញ្ចូល​គ្នា​ក្នុង​ចំនួន​ខ្ពស់បំផុត​គឺ​វិវត្តន៍​ជំងឺមហារីក​តិចតួច​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទៀតថា មនុស្ស​ដែល​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ចំនួន​១៦​ប្រភេទ​ខុសៗ​គ្នា​ក្នុង​មួយ​សប្តាហ៍​ជា​មធ្យម​គឺមាន​ហានិភ័យ​ក្នុងការ​វិវត្តន៍​ជំងឺ​ទឹកនោមផ្អែម​តិចជាង​អ្នក​ដែល​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ប្រាំបី​មុខជា​មធ្យម​ដល់​ទៅ​ចំនួន ៤០ ភាគរយ។ 

​បន្លែ​និង​ផ្លែឈើ​ដ៏​សម្បូរបែប​ប្រហែលជា​គន្លឹះ​មួយ​ព្រោះ​វា​បាន​ជួយ​ធានា​នូវ​ការទទួលបាន​អាហារ​បំប៉ន​ច្រើនបែប​ច្រើន​សណ្ឋាន។ នេះ​មិន​ត្រឹមតែ​រួមបញ្ចូល​ទាំង​ពពួក​វីតាមីន និង សារជាតិ​រ៉ែ​នោះទេ ប៉ុន្តែ​ថែមទាំង​សារធាតុ​សរសៃ (Fiber) និង សមាស​ធាតុគីមី​របស់​ផ្លែឈើ​ឈ្មោះថា Phytochemical ដែល​អាចជួយ​ការពារ​កោសិកា​ពី​ការបំផ្លាញ​ដែល​នាំទៅរក​ជំងឺ​រ៉ាំរ៉ៃ​នោះ៕ R

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

រុស្ស៊ីៈ ជោគជ័យ​ក្នុងការ​បង្កើត "​ស៊ីម៉ងត៍​ឆ្អឹង​" ជំនួស​ឲ្យ​ឆ្អឹង​មនុស្ស​ (ថ្ងៃទី 22 ឧសភា 2015)

សំណុំ​ឧបករណ៍​ស្វ័យ​ធ្វើតេស្ត​រក HIV មាន​កំរិត​ប្រាកដប្រជា​ដល់​ទៅជិត ១០០% ត្រូវបាន​ដាក់លក់​ (ថ្ងៃទី 21 ឧសភា 2015)

ការសិក្សា​បាន​រកឃើញថា​កាហ្វេ​ជួយ​កាត់បន្ថយ​កំរិត​ប្រឈម​នៃ​ការកើតមាន​ជំងឺមហារីក​ថ្លើម​ (ថ្ងៃទី 9 មេសា 2015)

ទទួលទាន​ស៊ុត​៤​គ្រាប់​ក្នុង​មួយ​សប្តាហ៍​ព្រមទាំង​ឈី​ស​និង​ទឹកដោះគោ​ជូរ​ឲ្យ​បាន​ច្រើន​ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ (ថ្ងៃទី 4 មេសា 2015)

ហាត់ប្រាណ​ខ្លាំង​រយៈពេល​ខ្លី​មុន​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​អាចជួយ​ការពារ​សរសៃឈាម​ពី​ឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ (ថ្ងៃទី 1 មេសា 2015)

ទារក​ប្រុស​ភ្លោះ​ជាប់​គ្នា​រំពឹង​ធូរស្បើយ​ពេញលេញ​ឡើងវិញ​បន្ទាប់ពី​វះកាត់​ផ្តាច់​រយៈពេល ៩ ម៉ោង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ (ថ្ងៃទី 3 មីនា 2015)

ទារក​ស្រី​ភ្លោះ​ជាប់​គ្នា​អាយុ ១០ ខែ​រួច​រស់​ជីវិត​ពី​ការវះកាត់​ដំបូង​លើ​ពិភពលោក​ដើម្បី​ផ្តាច់​ពួកគេ​ចេញពី​គ្នា​ (ថ្ងៃទី 24 កុម្ភៈ 2015)

បុរស​អស់សង្ឃឹម​ម្នាក់​វះកាត់​ដុំ​សាច់​ទម្ងន់ ៧,៤៦ គីឡូក្រាម​បាន​ជោគជ័យ​បន្ទាប់​ដើររក​គេ​ជួយ​បី​ថ្ងៃ​ (ថ្ងៃទី 17 កុម្ភៈ 2015)

ការ​ដេកលក់​រលីវៗ ៣០ នាទី​អាច​ប៉ះប៉ូវ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ការ​ដេក​មិន​គ្រប់គ្រាន់​ (ថ្ងៃទី 11 កុម្ភៈ 2015)

អសកម្មភាព ស្លាប់​លឿន​ជាង​មនុស្ស​ធា​ត់​ (ថ្ងៃទី 15 មករា 2015)