ទទួលទាន​ត្រី និង​គ្រាប់​ធុញ្ញ​ជាតិ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

ទទួលទាន​ត្រី និង​គ្រាប់​ធុញ្ញ​ជាតិ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ

ថ្ងៃទី 3 ឧសភា 2012, 03:12:PM

Give our kids a better deal

 
​យោងតាម​ការសិក្សា​មួយ​ចេញផ្សាយ​លើ​វេប​សាយ​ទស្សនា​វ​ដ្តី​សុខភាព​អាមេរិក Neurology កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ចំណីអាហារ​ដែល​ផ្ទុក​អាស៊ីត​ខ្លាញ់ Omega-3 ដូចជា​ត្រី ទឹក​សាឡា​ត់ និង គ្រាប់​ធុញ្ញ​ជាតិ អាច​បន្ថយ​កំរិត​ប្រូ​តេ​អ៊ីន​ក្នុង​ឈាម​ដែល​ពាក់ព័ន្ធ​និង​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ (Alzheimer's) និង​បញ្ហា​ការចងចាំ​ជាច្រើន។​

​ពាក់ព័ន្ធ​និង​ការសិក្សា​នេះ មនុស្ស​ចំនួន ១.២១៩ នាក់​អាយុ​ច្រើនជាង ៦៥ ឆ្នាំ ដែល​ពុំមាន​កើត​អាកា​រៈ​រវើរវាយ បានផ្តល់​នូវ​ព័ត៌មាន​អំពី​របប​អាហារ​របស់​ពួកគេ​សម្រាប់​រយៈពេល​ជា​មធ្យម ១,២ ឆ្នាំ មុនពេល​ឈាម​របស់​ពួកគេ​ត្រូវបានធ្វើ​តេស្ត៍​រកមើល​ប្រូតេអ៊ីន Beta-amyloid។ ពួក​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យមើល​យ៉ាង​ពិសេស​ទៅលើ​ជីវជាតិ​ទ្រទ្រង់​រាងកាយ មានដូចជា អាស៊ីត​ខ្លាញ់​សូ​លុយ​ស្យ៉ុ​ង​, អាស៊ីត​ខ្លាញ់ Omega-3, និង អាស៊ីត​ខ្លាញ់ Omega-6, អាស៊ីត​ខ្លាញ់​គ្មាន​សូ​លុយ​ស្យ៉ុ​ង​, វីតាមីន E, វីតាមីន C, វីតាមីន B12, អាស៊ីត Folate និង វីតាមីន D។​

​ការសិក្សា​នេះ​បាន​រកឃើញថា មនុស្ស​ដែល​ទទួលទាន​ត្រី​សម្បូរ​អាស៊ីត​ខ្លាញ់ Omega-3 កាន់តែច្រើន កំរិត​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​ក៏​កាន់តែ​ថយចុះ​ដែរ។ ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់ Omega-3 ចំនួន​មួយ​ក្រាម​ក្នុង​មួយថ្ងៃ​គឺមាន​ពាក់ព័ន្ធ​នឹង​ការថយចុះ​ជាតិ​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​បាន ២០ ទៅ ៣០ ភាគរយ។ សារធាតុ​បំប៉ន​រាងកាយ​ផ្សេងទៀត​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការថយចុះ​កំរិត​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​នោះទេ​នៅក្នុង​ការសិក្សា​នេះ៕ R

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

បុរស​ទាំងឡាយ​ត្រៀម​ទទួល​...​ថ្នាំ​ពន្យារកំណើត​ (ថ្ងៃទី 5 មេសា 2016)

នំប៉័ង​ស្វាយ -​ចម្លែក​តែ​ល្អ​សំរាប់​សុខភាព​ (ថ្ងៃទី 29 មីនា 2016)

របកគំហើញ​លោតផ្លោះ​ ក្នុងការស្រាវជ្រាវ​ដើម្បី​ព្យាបាល​រោគ​មហារីក​រាលដាល (ថ្ងៃទី 5 មីនា 2016)

មាស​អាច​ព្យាបាល​ជំងឺមហារីក​បាន​សះស្បើយ​ទាំងស្រុង​ (ថ្ងៃទី 24 កុម្ភៈ 2016)

ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​ (ថ្ងៃទី 19 កុម្ភៈ 2016)

ក្តីសង្ឃឹម​អំពី​វ៉ាក់សាំង​ទប់ស្កាត់​លើសឈាម​ (ថ្ងៃទី 15 កុម្ភៈ 2016)

ព្យុះ​ព្រះអាទិត្យ​មានឥទ្ធិពល​បែបណា​មកលើ​សុខភាព​មនុស្ស ? (ថ្ងៃទី 12 កុម្ភៈ 2016)

បណ្តុះ​ភ្ជាប់​នឹង​ឆ្អឹង​ម្រា​មដៃ​ទី​តានី​ញ៉ូ​ម​លើកដំបូង​លើ​ពិភពលោក ទទួលបាន​ជោគជ័យ (ថ្ងៃទី 28 មករា 2016)

ថ្នាំ​ចាក់​ធ្វើ​ឲ្យ​កោសិកា​មហារីក​បញ្ចេញ​ពន្លឺ​ (ថ្ងៃទី 9 មករា 2016)

ជឿ​ទេ​! ផឹកទឹក​៣​លីត្រ​ក្នុង​១​ថ្ងៃ ធ្វើ​ឲ្យ​ក្មេង​ជាង​អាយុ​...១០ ឆ្នាំ​ (ថ្ងៃទី 12 ធ្នូ 2015)