​"​ជំងឺ​ចម្លែក​ចេញ​ដំបៅ​ដូច​ខ្មោចឆៅ​" | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

​"​ជំងឺ​ចម្លែក​ចេញ​ដំបៅ​ដូច​ខ្មោចឆៅ​"

ថ្ងៃទី 4 ឧសភា 2012, 06:01:PM

Give our kids a better deal
​"​ជំងឺ​ចម្លែក​ចេញ​ដំបៅ​ដូច​ខ្មោចឆៅ​"

 
​លោក Nguyen Duy Hung ជាវេជ្ជបណ្ឌិតអគ្គលេខាធិការ​នៃ​សមាគម​ផ្នែក​រោគ​ស្បែក​វៀតណាម​មួយរូប​ បាន​ប្រាប់​វេ​ប​សាយ​វៀតណាម​មួយ​មានឈ្មោះ "Vietnamnet" ថា​អ្នកជំងឺ​នេះ​ទើប​មាន​អាយុ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ​និង​ជា​ក្មេងស្រី​ទៅ​រៀន​ទៀត​។ កុមារី​នេះ​ត្រូវបាន​គេ​បញ្ជូន​មកពី Soc Son ក្នុងស្រុក​មួយ​នៅ​ក្រុង​ហាណូយ ភាគ​ខាងជើង​ប្រទេស​វៀតណាម​។

​    ​កុមារី​នេះ​ត្រូវបាន​គេ​បញ្ជូនមក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ​ជាង​មួយខែ​កន្លង​មកហើយ ដោយ​នៅលើ​ដៃជើង​មាន​ស្នាមដំបៅ​ស្ទើរ​គ្រប់​ទីកន្លែង​ក្រៅពីនេះ​កើតមាន​ដុំ​ពក​ពណ៌​សៗ​មានទឹក​នៅ​ខាងក្នុង​ទៀតផង​។ ទាំង​ក្រចកដៃ ​ក្រចកជើង ​និង​ធ្មេញ​របស់​កុមារី​នេះ​បានប្រែក្លាយ​ទៅជា​មាន​ពណ៌​ក្រ​ម៉ៅ​ខុសពី​ធម្មតា​។​

​    ​ទីកន្លែង​ដែលមាន​សម្លៀកបំពាក់​គ្របពីលើ​មិនមាន​កើត​អ្វី​ទេ ជាពិសេស​គឺ​ដងខ្លួន តែ​ត្រង់​កន្លែង​ផ្សេង​ក្រៅពីនេះ​សឹង​មាន​ដំបៅ​ពងទឹក​គ្រប់កន្លែង​ អ្វីដែលចម្លែកជាងនេះទៀតនោះគឺកុមារីនេះមានដុះរោមសឹងនៅគ្រប់ទីកន្លែងនៃ​ដងខ្លួន​។​

​    ​លោក វេជ្ជបណ្ឌិត Hung បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​បាន​យក​ឈាម​ទៅពិនិត្យ ​និង​ពិនិត្យ​ទៅលើ​សំណាក​រោគ​របស់​ក្មេង​នេះជាច្រើនលើក​ច្រើនសារ ទើប​លោក​រកឃើញថា​ក្មេង​នេះ ​មាន​ជំងឺ​ម្យ៉ាង​ឈ្មោះថា "Porphyrin Syndrome" វា​ជា​ជំងឺ​មួយ​កើតចេញ​មកពី​កោសិកា​ពូជ (​ជំងឺ​ត​តាម​ពូជ​) ដែលជា​ជំងឺ​មួយ​កម្រ​កើតមាន​បំផុត​នៅក្នុង​ពិភពលោក​, មាន​អ្នកជំងឺ​បែបនេះ​ចំនួន​តែ​ប្រហែលជា ២០០​នាក់​ប៉ុណ្ណោះ​រហូតមកទល់​ពេលនេះ​៕​

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

បុរស​ទាំងឡាយ​ត្រៀម​ទទួល​...​ថ្នាំ​ពន្យារកំណើត​ (ថ្ងៃទី 5 មេសា 2016)

នំប៉័ង​ស្វាយ -​ចម្លែក​តែ​ល្អ​សំរាប់​សុខភាព​ (ថ្ងៃទី 29 មីនា 2016)

របកគំហើញ​លោតផ្លោះ​ ក្នុងការស្រាវជ្រាវ​ដើម្បី​ព្យាបាល​រោគ​មហារីក​រាលដាល (ថ្ងៃទី 5 មីនា 2016)

មាស​អាច​ព្យាបាល​ជំងឺមហារីក​បាន​សះស្បើយ​ទាំងស្រុង​ (ថ្ងៃទី 24 កុម្ភៈ 2016)

ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​ (ថ្ងៃទី 19 កុម្ភៈ 2016)

ក្តីសង្ឃឹម​អំពី​វ៉ាក់សាំង​ទប់ស្កាត់​លើសឈាម​ (ថ្ងៃទី 15 កុម្ភៈ 2016)

ព្យុះ​ព្រះអាទិត្យ​មានឥទ្ធិពល​បែបណា​មកលើ​សុខភាព​មនុស្ស ? (ថ្ងៃទី 12 កុម្ភៈ 2016)

បណ្តុះ​ភ្ជាប់​នឹង​ឆ្អឹង​ម្រា​មដៃ​ទី​តានី​ញ៉ូ​ម​លើកដំបូង​លើ​ពិភពលោក ទទួលបាន​ជោគជ័យ (ថ្ងៃទី 28 មករា 2016)

ថ្នាំ​ចាក់​ធ្វើ​ឲ្យ​កោសិកា​មហារីក​បញ្ចេញ​ពន្លឺ​ (ថ្ងៃទី 9 មករា 2016)

ជឿ​ទេ​! ផឹកទឹក​៣​លីត្រ​ក្នុង​១​ថ្ងៃ ធ្វើ​ឲ្យ​ក្មេង​ជាង​អាយុ​...១០ ឆ្នាំ​ (ថ្ងៃទី 12 ធ្នូ 2015)