ដំណឹង​ល្អ​សម្រាប់​ស្ត្រី​គ្មាន​កូន : អ្នកវិទ្យាសាស្ត្រ​បង្កើត​ស៊ុត​ពី​កោសិកា​ជាលិកា​មុនពេល​បង្កាត់​ពូជ​ជាមួយ​ស្ពែ​ម​ដើម្បី​បង្កើតកូន​ដ៏​មាន​សុខភាព​ម្នាក់ | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

ដំណឹង​ល្អ​សម្រាប់​ស្ត្រី​គ្មាន​កូន : អ្នកវិទ្យាសាស្ត្រ​បង្កើត​ស៊ុត​ពី​កោសិកា​ជាលិកា​មុនពេល​បង្កាត់​ពូជ​ជាមួយ​ស្ពែ​ម​ដើម្បី​បង្កើតកូន​ដ៏​មាន​សុខភាព​ម្នាក់

ថ្ងៃទី 5 តុលា 2012, 09:36:AM

Give our kids a better deal
​កណ្តុរ​ដែល​គេ​យកមក​ធ្វើ​ពិសោធន៍​

 
នេះ​គឺជា​លើកដំបូង​ហើយ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិន​ត្រឹមតែ​ជោគជ័យ​ក្នុងការ​បង្កើត​ស៊ុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រើប្រាស់​ស៊ុត​ទាំងនោះ​ក្នុង​ដំណើរការ IVF (​ជា​ដំណើរការ​មួយ​ដែល​ស៊ុត​ត្រូវគេ​យកទៅ​បង្កាត់​ពូជ​ជាមួយ​ស្ពែ​ម​) ដើម្បី​ផលិត​កូន​ដ៏​មាន​សុខភាព​បាន​ទៀតផង។​

​ក្រុម​អ្នកជំនាញ​បាន​ពណ៌នា​ការងារ​ស្រាវជ្រាវ​នេះ​ថា​ជា​រឿង​មិនគួរ​ឲ្យ​ជឿ និង ចង្អុល​បង្ហាញថា ​កូន​កណ្តុរ​ដែល​បានកើត​ចេញពី​លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍​នោះ​នៅតែ​អាចមាន​កូន​របស់​វា​បាន​ដដែល។​

​របកគំហើញ​ពី​ក្រុម​អ្នកស្រាវជ្រាវ​ដែល​បង្កើត​ស្ពែ​ម​បាន​រួចមកហើយ​នៅក្នុង​កែវ Test Tube នោះ ទីបំផុត​អាច​នឹងធ្វើ​ឲ្យ​ស្ត្រី​លែង​ខ្វល់​ពី​ការ​គ្មាន​លទ្ធភាព​បង្ក​កំណើត​តាមរយៈ​ការព្យាបាល​ជំងឺមហារីក ឬ តាមរយៈ "​ការបង្កើត​" ស៊ុត​សម្រាប់​ស្ត្រី​ឆាប់​អស់​រដូវ ។​

​វា​ក៏​អាចជួយ​ដល់​ស្ត្រី​ដែល​គ្មាន​លទ្ធភាព​បង្ក​កំណើត និង អនុញ្ញាត​ឲ្យ​ស្ត្រី​ប្រែជា​មានគភ៌​នៅ​វ័យ​ចំណាស់​បាន​ផងដែរ ។ វេជ្ជបណ្ឌិត​លោក អា​ឡាន់ ផេ​សី អ្នកជំនាញ​ខាង​បង្ក​កំណើត​នៅ​សកល​វិទ្យាល័យ Sheffield University បាន​និយាយថា កិច្ចការ​របស់​ជប៉ុន​មួយ​នេះ​គឺជា​ការស្រាវជ្រាវ "​ដ៏​គួរ​ឲ្យ​កត់សម្គាល់​" មួយ​ដែល​ថ្ងៃ​ណាមួយ​អាច​នឹង​ឈានដល់​ការបង្កើត​ស៊ុត​ថ្មី "​ជា​ទម្លាប់​" ទៀតផង ។ ទោះយ៉ាងណា លោក​បាន​ក្រើន​រំលឹកថា កិច្ចការ​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​តូ​ក្យូ បានចាប់ផ្តើម​ស្រាវជ្រាវ​ជាមួយនឹង​កោសិកា​ជាលិកា​ដែលជា​កោសិកា "​ទទេ​ស្អាត​" មួយ​ដែល​អាច​ប្រែក្លាយ​ទៅជា​កោសិកា​គ្រប់​ប្រភេទ​បាន និងប្រើប្រាស់​សារធាតុ​បំប៉ន​ចម្រុះ​ដើម្បី​ប្រែក្លាយ​កោសិកា​មួយ​នេះ​ឲ្យ​ទៅជា​ស៊ុត​នៅ​ដំណាក់កាល​ដំបូងបង្អស់។​

​ស៊ុត​ទាំងនេះ​ក្រោយមក​បាន​ធំ​លូតលាស់​នៅក្នុង​បន្ទប់ពិសោធន៍​ជាមួយនឹង​កោសិកា​អូវែ​មុនពេល​គេ​យកទៅ​បង្កាត់​នៅក្នុង​អូវែ​របស់​កណ្តុរ​ដើម្បី​ធ្វើ​ឲ្យ​វា​ពេញវ័យ ។ ដំណាក់កាល​បន្ទាប់​នៅក្នុង​ដំណើរការ​ដ៏​ស្មុ​គ​ស្មាញ​នេះ​គឺពាក់ព័ន្ធ​នឹង​ការយក​ស៊ុត​ចេញមកក្រៅ និងការប្រើប្រាស់​បច្ចេកទេស IVF ដើម្បី​បង្ក​កំណើត​ដល់​ពួកវា ។​

​ទស្សនា​វ​ដ្តី Science បាន​រាយការណ៍​ថា ទីបំផុត​កណ្តុរ​ប្រាំបី​ក្បាល​បានចាប់កំណើត​តាមរយៈ​បច្ចេកទេស​ពីរ​ខុសគ្នា ។ កណ្តុរ​មួយ​ថ្មីៗ​នេះ​បាន​ងាប់​បាត់​ហើយ ​ប៉ុន្តែ​កណ្តុរ​ផ្សេងទៀត​សុទ្ធ​តែមាន​សុខភាព​ល្អ​ទាំងអស់ ហើយ​មួយចំនួនទៀត​អាច​ស៊ី​ចំណី​បាន​ដោយ​ខ្លួនឯង​ថែមទៀត ។​

​ក្នុងពេល​អនាគត គេ​អាច​នឹង​ធ្វើតាម​ដំណើរការ​ខាងលើ ដោយ​ប្រើប្រាស់​បំណែក​ស្បែក​របស់​ស្ត្រី​ដើម្បី​ធ្វើជា​ប្រភព​កោសិកា​ជាលិកា ។
​ទោះបី​ដំណើការ​មួយចំនួន​ត្រូវបាន​គេ​បង្កើតឡើង​ពីមុន​រួចមកហើយ​ក៏ដោយ ក៏​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានទទួល​ជោគជ័យ​ក្នុងការ​បង្កើត​ស៊ុត​ដែលមាន​មុខងារ​ពេញលេញ​ដូច្នេះ ៕ S

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

វិធី​ជួយ​កម្ចាត់​រោម​លើ​បបូរមាត់​របស់​ស្ត្រី​ (ថ្ងៃទី 4 មេសា 2017)

អ្នក​ចូលចិត្ត​ប្រើ​ម៉ាស៊ីន microwave គួរ​យល់ដឹង​ពី​បញ្ហា​នេះ (ថ្ងៃទី 1 មេសា 2017)

បើ​ចង់​ពន្លូត​កម្ពស់​គួ​រពិសារ​អាហារ​៧​ប្រភេទ​នេះ​ (ថ្ងៃទី 1 មេសា 2017)

បុរស​ទាំងឡាយ​ត្រៀម​ទទួល​...​ថ្នាំ​ពន្យារកំណើត​ (ថ្ងៃទី 5 មេសា 2016)

នំប៉័ង​ស្វាយ -​ចម្លែក​តែ​ល្អ​សំរាប់​សុខភាព​ (ថ្ងៃទី 29 មីនា 2016)

របកគំហើញ​លោតផ្លោះ​ ក្នុងការស្រាវជ្រាវ​ដើម្បី​ព្យាបាល​រោគ​មហារីក​រាលដាល (ថ្ងៃទី 5 មីនា 2016)

មាស​អាច​ព្យាបាល​ជំងឺមហារីក​បាន​សះស្បើយ​ទាំងស្រុង​ (ថ្ងៃទី 24 កុម្ភៈ 2016)

ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​ (ថ្ងៃទី 19 កុម្ភៈ 2016)

ក្តីសង្ឃឹម​អំពី​វ៉ាក់សាំង​ទប់ស្កាត់​លើសឈាម​ (ថ្ងៃទី 15 កុម្ភៈ 2016)

ព្យុះ​ព្រះអាទិត្យ​មានឥទ្ធិពល​បែបណា​មកលើ​សុខភាព​មនុស្ស ? (ថ្ងៃទី 12 កុម្ភៈ 2016)