ពេលខ្លះ​ទុរគត​ភាព​អាច​បង្រៀន​ឲ្យ​ក្មេង​យល់ដឹង​....​មុន​វ័យ​ | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

ពេលខ្លះ​ទុរគត​ភាព​អាច​បង្រៀន​ឲ្យ​ក្មេង​យល់ដឹង​....​មុន​វ័យ​

ថ្ងៃទី 1 កញ្ញា 2017, 07:00:PM

មិន​ថា​ប្រទេស​ណា​ទេ តាម​ដង​វិថី យើង​អាច​ក្រឡេកឃើញ​ជនអនាថា ស្មូម​ចាស់ ស្មូម​ក្មេង រួម​និង​... "​ក្តឹប​ស្មូម​"

ពិសេស​តាមផ្លូវ​បំបែក ។ មាន​ក្រសែភ្នែក​ដែល​បង្កប់​នូវ​មនោសញ្ចេតនា​ផ្សេងៗ​ពីគ្នា សម្លឹង​លើ​ពួកគេ ។ ចំណែករឿង​មួយ​នេះ ពុំ​កើត​នៅ​ប្រទេស​យើង​ពិត តែ​បន្សល់ទុក​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ព្រោះតែ​ទោះយ៉ាងណា គេ​ជាម​នុស្ស ហើយ​ជាម​នុស្ស​ពុំទាន់​....​ដឹងក្តី ។​


​ជិត​ឆ្លង​ចូលឆ្នាំថ្មី ២០១៧ បណ្តាញ​សង្គម​ហ្វីលីពីន​ពេលនោះ បាន​រំជើបរំជួល គ្រា​ឃើញ​រូបថត​២​សន្លឹក​របស់​គណនី

Facebook មួយ​បាន​បង្ហោះ​អម​ជាមួយ​សំណួរ​គួរ​ឲ្យ​ខ្លោចផ្សារ​ក្នុង​ចិត្ត​ពី​ជីវិត​នៃ "ក្លឹប​ស្មូម​"២​នាក់ ។​


Jon Ringor ជា​ម្ខា​ស់​គណនី​បាន​ឲ្យ​ដឹងថា លោក និង​ភរិយា កំពុង​បរិភោគ​អាហារ​ចម្អិន​ស្រាប់​ដែល​ពេញនិយម​នៅ​ហ្វីលីពីន ស្រាប់តែ​ឃើញ​ក្មេងប្រុស​ម្នាក់​អាយុប្រមាណ ៣ ទៅ ៤ ឆ្នាំ កំពុង​ឈរ​ឱបដៃរ​ងារ​ដើម្បី​សុំទាន ។

លោក​ក៏​ប្រាប់​ភរិយា​ឲ្យ​ទិញ​បាយ​១​ប្រអប់​ឲ្យ​ក្មេង​នោះ ។ ក្មេងប្រុស​ទទួល​យ៉ាង​រហ័ស ហើយ​រត់​យ៉ាង​លឿន​.... ។


ទង្វើរ​នេះ​ធ្វើ​ឲ្យ​លោក​ងឿងឆ្ងល់ តែ​ក៏​ភ្លេច​បាត់ទៅ​! ។​

​ពេល​បរិភោគ​អាហារ​រួច ប្តី​ប្រពន្ធ​លោក​ក៏​ដើរ​ចេញទៅ ចៃដន្យ​លោក​ចោល​ភ្នែក ក៏​ប្រទះឃើញ​ក្មេងប្រុស​ស្មូម​តូច​អម្បាញ់មិញ ។ វា​កំពុង​អង្គុយ​ក្បែរ​ក្មេងស្រី​ម្នាក់​រាង​តូច​ល្អិត​លើ​ផ្ទាំង​បេតុង​មួយ ។ គាត់​គិតថា​នាង​ជា​ប្អូនស្រី​របស់​ស្មូម​តូច​នោះ ។ ប៉ុន្តែ ទង្វើរ​នស​ការ​ដួស​បាយ​បញ្ចុក​ប្អូន​ដ៏​ប្រយ័ត្នប្រយែង និង​កែវភ្នែក​ភ្លឺ​ថ្លា​រីករាយ​សុភមង្គល បានធ្វើ​ឲ្យ​លោក និង​ភរិយា​ស្រក់​ទឹកភ្នែក​ដោយ​ពុំ​ដឹងខ្លួន ។​



អ្នក​ទាំង​២​បាន​ប្រឹង​ផ្តិត​ទុក​រូបភាព​នេះ ហើយ​ចែករំលែក​លើ​បណ្តាញ​សង្គម ។ អម​ជាមួយ​ចំណងជើង "រូបភាព​គួរឲ្យ​រំភើបចិត្ត វា​បណ្តាល​ឲ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក​" នោះ​មានមតិ​ជាច្រើន​លើកឡើងថាៈ ខណៈពេលដែល​ក្មេងៗ​រាប់ម៉ឺន​នាក់​ត្រូវបាន​ក្រសោប​បីបាច់​ដ៏​ប្រយ័ត្នប្រយែង​នោះ នៅមាន​ក្មេងៗ​ដូច​ក្មេង​២​នាក់​នេះ ។ មនោសញ្ចេតនា​បង

​ចំពោះ​ប្អូន ពិតជា​កក់ក្តៅ​មែន​! ។ សម្លឹងមើល​ស​ញ្ចេ​ត​នា​បង្ហាញឡើង​អម​ជាមួយ​កាយវិការ​លើក​ស្លាប​ព្រាប​ញ្ចុ​ក​ប្អូន ដឹងថា​បង​ប្រ​សុ​ស្រឡាញ់​ប្អូនស្រី​ខ្លាំងណាស់​!! ៕​

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

ពេលខ្លះ​ទុរគត​ភាព​អាច​បង្រៀន​ឲ្យ​ក្មេង​យល់ដឹង​....​មុន​វ័យ​ (ថ្ងៃទី 1 កញ្ញា 2017)

វិធី​ជួយ​កម្ចាត់​រោម​លើ​បបូរមាត់​របស់​ស្ត្រី​ (ថ្ងៃទី 4 មេសា 2017)

អ្នក​ចូលចិត្ត​ប្រើ​ម៉ាស៊ីន microwave គួរ​យល់ដឹង​ពី​បញ្ហា​នេះ (ថ្ងៃទី 1 មេសា 2017)

បើ​ចង់​ពន្លូត​កម្ពស់​គួ​រពិសារ​អាហារ​៧​ប្រភេទ​នេះ​ (ថ្ងៃទី 1 មេសា 2017)

បុរស​ទាំងឡាយ​ត្រៀម​ទទួល​...​ថ្នាំ​ពន្យារកំណើត​ (ថ្ងៃទី 5 មេសា 2016)

នំប៉័ង​ស្វាយ -​ចម្លែក​តែ​ល្អ​សំរាប់​សុខភាព​ (ថ្ងៃទី 29 មីនា 2016)

របកគំហើញ​លោតផ្លោះ​ ក្នុងការស្រាវជ្រាវ​ដើម្បី​ព្យាបាល​រោគ​មហារីក​រាលដាល (ថ្ងៃទី 5 មីនា 2016)

មាស​អាច​ព្យាបាល​ជំងឺមហារីក​បាន​សះស្បើយ​ទាំងស្រុង​ (ថ្ងៃទី 24 កុម្ភៈ 2016)

ល្បិច​ព្យាបាល​ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​ (ថ្ងៃទី 19 កុម្ភៈ 2016)

ក្តីសង្ឃឹម​អំពី​វ៉ាក់សាំង​ទប់ស្កាត់​លើសឈាម​ (ថ្ងៃទី 15 កុម្ភៈ 2016)