​អណ្តើក​ជំនាន់​មុន​ស៊ី​ក្រពើ​ជា​ចំណី​ | CEN: World News
Cen-logo

ប្លែកៗ

​អណ្តើក​ជំនាន់​មុន​ស៊ី​ក្រពើ​ជា​ចំណី​

ថ្ងៃទី 18 ឧសភា 2012, 06:19:PM

Give our kids a better deal
​អណ្តើក​ជំនាន់​មុន​ស៊ី​ក្រពើ​ជា​ចំណី​

Give our kids a better deal

 
​អណ្តើក​កាលពី​ជំនាន់​មុន​មាន​ទំហំ​ខ្លួន​ធំៗ​អាច​ខាំ​ស៊ី​ក្រពើ​ជា​អាហារ​បាន យោងតាម​ការស្រាវជ្រាវ​មួយ​ដែល​គេ​បាន​រកឃើញ​នៅ​កុ​ឡុ​ម​បៀ​។ អណ្តើក​ដែល​រស់​នៅលើ​ភពផែនដី​នេះ​កាលពី ៦០​លាន​ឆ្នាំមុន​មាន​ទំហំ​ខ្លួន​ប៉ុន​ឡានតូច​មួយ​ប្រហែលជា​ប៉ុន​ឡាន​អណ្តើក​ធ្វើ​នៅ​អាល្លឺម៉ង់​។​

​    ​សំណាក​ហ្វូ​ស៊ី​ល​ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុង​អណ្តូងរ៉ែ​មួយនា​ភាគ​ខាងជើង​ប្រទេស​កូ​ឡុ​ម​បៀ​កាលពី​ឆ្នាំ ២០០៥ ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា "Carbonemys Cofrinii" ប្រែ​មក​ថា "​អណ្តើក​ធ្យូង​" មាន​ក្បាល​ប៉ុន​បាល់ និង​មាន​ស្នូក​ប្រវែង​មួយ​ម៉ែត្រ​ហុកសិប​ប្រាំ​សង្ទីម៉ែត្រ​។​

​    ​ក្នុង​គ្រា​ដំបូង​ពួក​អ្នក​ជីក​រ៉ែ​បាន​រកឃើញ​អណ្តើក​ទំហំ​តូចៗ​ទេ ប៉ុន្តែ​បន្ទាប់ពី​ចំណាយពេល​ប្រហែល​បួន​ថ្ងៃ​ក្រោយមកទៀត​ទើប​គេ​បាន​រកឃើញ​អណ្តើក​ធំ​នេះ​។ តាមរយៈ​ហ្វូ​ស៊ី​ល​គេ​អាច​សន្ម​ត​ថា អណ្តើក​ទឹកសាប​ពិតជា​មាន​ទំហំ​ពិតប្រាកដ​មែន​ជាពិសេស​គឺ​នៅក្នុង​តំបន់​នេះ​។​

​    ​នៅក្នុង​យុគ​នៃ​ដាយ​ណូ​ស័​រ​មាន​ពពួក​អណ្តើក​ជាច្រើន​ប្រភេទ​រស់នៅ​លាយឡំ​ជាមួយ​ដាយ​ណូ​ស័​រដែរ ប៉ុន្តែ​មាន​ទំហំ​ខ្លួន​តូច​ជាង តែ​ក្រោយពី​សត្វ​ដាយ​ណូ​ស័​រ​ស្លាប់​រលត់​ផុត​ពូជ​ទៅធ្វើ​ឲ្យ​អណ្តើក​អាច​រស់​ធំធាត់​បានយូរ ព្រោះ​គ្មាន​សត្រូវ​បៀតបៀន​វា ទី​សម្រាប់​វា​រស់នៅ​ធំ​ទូលាយ មាន​ចំណី​គ្រប់គ្រាន់​សម្រាប់​ឲ្យ​វា​ស៊ី ជាពិសេស​គឺ​ការផ្លាស់ប្តូរ​នៃ​អាកាសធាតុ​។​
​    ​ក្រអូមមាត់​របស់​អណ្តើក​នេះ​មាន​កម្លាំង​ខាំ​ខ្លាំង​អាច​ឲ្យ​វា​ខាំ​ស៊ី​សត្វ​អ្វី​ក៏បាន​សូម្បី​ក្រពើ​ក៏​វា​អាច​ស៊ី​បានដែរ​។ រហូតមកទល់​ពេលនេះ​មានតែ​ហ្វូ​ស៊ី​ល​អណ្តើក​នេះ​តែមួយ​ប៉ុណ្ណោះ​ត្រូវបាន​រកឃើញ​។ តាមរយៈ​ការរកឃើញ​នោះ​ធ្វើ​ឲ្យ​គេ​អាច​សន្និដ្ឋានថា អណ្តើក​នេះ​តែមួយ​អាច​រស់នៅក្នុង​បឹង​មួយ​នេះ (​ជា​បឹង​មួយ​ដែល​លុប​បាត់​ច្រើន​លាន​ឆ្នាំ​មកហើយ​) វា​អាច​ខាំ​ស៊ី​សត្វ​ផ្សេងៗ​ទៀត​ក្នុង​បឹង​នេះ​ដើម្បី​រក្សា​ជីវិត​វា​ឲ្យ​គង់​វង់​។ ព្រោះ​នៅ​កន្លែង​ដែល​គេ​ជីក​រកឃើញ​ហ្វូ​ស៊ី​ល​អណ្តើក​យក្ស​នេះ គេ​បានឃើញ​សត្វ​ក្រពើ​និង​សត្វ​ផ្សេងទៀត​មាន​ស្នាម​ខាំត្របាក់​ស្ថិតនៅ​ក្បែរ​កន្លែង​ហ្វូ​ស៊ី​ល​អណ្តើក​នោះ​។​

​    ​ហ្វូ​ស៊ី​ល​អណ្តើក​នេះ​ត្រូវបាន​គេ​រកឃើញ​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ទើបត្រូវ​បាន​គេ​យកមក​ចុះផ្សាយ​នៅក្នុង Website មួយ​នាពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​៕

ប្លែកៗផ្សេងទៀត

គំនូរ​លើ​ដងខ្លួន​មិនគួរ​ឲ្យ​ជឿ​របស់​វិចិត្រករ​ម្នាក់​បានប្រែក្លាយ​មនុស្ស​០៥​នាក់​ទៅជា​កញ្ចាញ់ចេក (ថ្ងៃទី 30 មីនា 2015)

ឃុំខ្លួន​មនុស្ស​ជាង ១.០០០ នាក់​នៅ​ឥណ្ឌា​ជុំវិញ​ការ​លួច​បោះ​ប្រ៊ី​យ៉ុង​ពេល​ប្រឡង​ (ថ្ងៃទី 23 មីនា 2015)

ពូកែ​កិកកុក​មិន​ព្រមទៅ​រៀន ឪពុក​ចាប់ចង​ដាក់​នៅក្រោយ​ម៉ូតូ​ដឹក​ទៅ​សាលា​ (ថ្ងៃទី 19 មីនា 2015)

ដាច់​រថយន្ត​ជា​ពីរ​ប៉ើង​លើ​មេឃ​ជិត ១០ ម៉ែត្រ​រួច​ធ្លាក់ចុះ​មកវិញ​តែ​អ្នក​ប្រណាំង​ដើរ​ចេញមក​ដោយ​ពុំមាន​របួស​អ្វី​សោះ​ (ថ្ងៃទី 16 មីនា 2015)

ល្បែង​ឆ្កែ​ប្រយុទ្ធ​គ្នា​នៅ​ចិន​! (ថ្ងៃទី 4 មីនា 2015)

សណ្ឋាគារ​មួយ​គ្រោង​បើក​ក្នុងប្រទេស​ជប៉ុន​ដើម្បី​រម្លឹក​ដល់​ដាយ​ណូ​ស័​រ​ក្នុង​ភាពយន្ត​ដែល​បាន​កម្ទេច​អគារ​សឹង​ទាំងអស់​ក្នុង​ក្រុង​តូ​ក្យូ​ (ថ្ងៃទី 25 កុម្ភៈ 2015)

ស្ត្រី​ឥណ្ឌា​ដ៏​ក្លាហាន​ម្នាក់​អនុញ្ញាត​ឲ្យ​ប្តី​ពុះ​បំបែក​ដូង​លើ​បំពង់ក​របស់ខ្លួន (ថ្ងៃទី 16 កុម្ភៈ 2015)

បុរស​ម្នាក់​បានសម្លាប់​ក្រពើ​ធំ​មួយ​ដើម្បី​សងសឹក​ដែល​វា​ស៊ី​ប្រពន្ធ​មាន​ផ្ទៃពោះ​របស់គាត់​ (ថ្ងៃទី 5 កុម្ភៈ 2015)

ប្តី​បង្ខំចិត្ត​លុតជង្គង់​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រពន្ធ​នៅពេល​នាង​ដឹងថា​លោក​ប្តី​មិនបាន​ប្រគល់​ប្រាក់ខែ​ទាំងស្រុង​មក​ឲ្យ​នាង​ (ថ្ងៃទី 5 កុម្ភៈ 2015)

ក្មេង​ជំទង់​ចិន​ម្នាក់​កាត់​ដៃ​ខ្លួនឯង​ចោល​ដើម្បី​ព្យាបាល​ជំងឺ​ញៀន​អ៊ី​ន​ធឺ​ណេ​ត​ (ថ្ងៃទី 4 កុម្ភៈ 2015)