​លួច​ឆ្មក់​ចូល​សំអាតផ្ទះ​គេ ត្រូវ​ចូល​គុក​ | CEN: World News
Cen-logo

ប្លែកៗ

​លួច​ឆ្មក់​ចូល​សំអាតផ្ទះ​គេ ត្រូវ​ចូល​គុក​

ថ្ងៃទី 7 មិថុនា 2012, 04:06:PM

Give our kids a better deal
​លួច​ឆ្មក់​ចូល​សំអាតផ្ទះ​គេ ត្រូវ​ចូល​គុក​

 
​ប៉ូលិស​របស់​ក្រុង Westlake ក្នុង​រដ្ឋ OHIO បាន​រកឃើញ​ស្ត្រី​ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​ទេវតា​លួច​ចូល​សំអាត​តាម​ផ្ទះ​គេ​។ អ្វីដែល​ស្ត្រី​ម្នាក់នេះ​បានធ្វើ​គឺ លួច​ចូលទៅ​ក្នុងផ្ទះ គេ​សំអាតផ្ទះ​នោះ រួច​លួច​ចេញ​ត្រឡប់​ទៅវិញ ដោយ​បន្សល់ទុក​នូវ​វិក័យប័ត្រ​ទារប្រាក់​ឲ្យ​ម្ចាស់ផ្ទះ​បង់ថ្លៃ​សំអាត​នោះ​។​

​    ​មាន​ម្ចាស់​ផ្ទះមួយ​បាន​តវ៉ា​រឿ​នេះ​ទៅ​ស្ត្រី​ដែលជា​អ្នក​លួច​ចូលទៅ​សំអាត​នោះ ដោយ​គិតថា​ស្ត្រី​នោះ​ជា​បុគ្គលិក​សំអាត​របស់​ក្រុមហ៊ុន​ណាមួយ ត្រូវ​គេ​បញ្ជូនមក​ខុស​ផ្ទះ ព្រោះ តែ​មិនបាន​ទូរស័ព្ទ​ហៅ​ឲ្យ​មក​សំអាតផ្ទះ​សោះ បែរជា​មាន​គេ​ចូលមក​សំអាតផ្ទះ​បែបនេះ​ទៅវិញ​។ ស្ត្រី​ដែល​បាន​លួច​ចូលទៅ​សំអាតផ្ទះ​គេ​នោះ បាន​គំរាម​ឲ្យ​ផ្ទះ​ដែល​នាង​ចូលទៅ​សំអាត​នោះ ត្រូវតែ​បង់ប្រាក់​ថ្លៃ​សំអាត​ជាដាច់ខាត ដល់​ឥ​ចឹ​ង​ទៅ​ម្ចាស់ផ្ទះ​ក៏​សម្រេចចិត្ត​ទូរស័ព្ទ​ទៅប្តឹង​ប៉ូលិស ដើម្បី​ជួយ​អន្តរាគមន៍​។​

​    ​មិន​មែនមាន​ត្រឹមតែ​ផ្ទះមួយ​នោះទេ ស្ត្រី​រូបនោះ​បាន​ចូលទៅ​ផ្ទះ​ជាច្រើន​ទៀត ហើយ​សំអាតផ្ទះ​ទាំងនោះ រួច​ទុក​វិក័យប័ត្រ​ឲ្យ​ដូចគ្នា​។ បន្ទាប់ពី​ទទួល​ការប្តឹងតវ៉ា​ច្រើន​ពី​ម្ចាស់ ផ្ទះ ភ្នាក់ងារ​ប៉ូលិស​បាន​រកឃើញ​ផ្ទះ​ដែល​នាង​រស់នៅ​តាមរយៈ​អាសយដ្ឋាន ចេញពី​លេខ​ទូរស័ព្ទ និង​បាន​ចាប់ខ្លួន​ស្ត្រី​រូបនោះ ដោយ​ចោទប្រកាន់ថា បាន​លួច​ចូល​ផ្ទះ​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត មានទោស​ស្មើ​ចោរប្លន់​ចូលក្នុង​ផ្ទះ​គេ​។​

​    ​មិនដឹងថា​ស្ត្រី​រូបនេះ គិត​យ៉ាងណា​នោះទេ តែ​អ្វីដែល​ស្ត្រី​នោះបាន​ធ្វើ ទោះជា​ក្នុង​រូបភាព​សុច្ចរិត​ក៏ដោយចុះ តែ​ការចូល​ផ្ទះ​គេ ពេល​ម្ចាស់​មិន​នៅ គឺជា​រឿង​ខុសច្បាប់​៕​

ប្លែកៗផ្សេងទៀត

ភ្ញា​ក់​ផ្អើល​ពេល​ឃើញ​ស្ត្រី​ម្នាក់​កំពុង​អោយ​កូន​ឈ្លូស បៅដោះ​ដូច​កូន​ (ថ្ងៃទី 2 ឧសភា 2016)

នំក្រែមគួរអោយ​ខ្លាច​រូបក្បាល​មនុស្ស និង​គ្រឿង​ក្នុង​មនុស្ស (ថ្ងៃទី 30 មេសា 2016)

សិស្សឆ្លើម​ទទួល​បានរង្វាន់​គឺ... សាច់ជ្រូក (ថ្ងៃទី 1 មីនា 2016)

កីឡាករ​បោកចំបាប់​សុំ​គូប្រកួត​រៀបការ​លើ​ឆាក​ប្រកួត​ (ថ្ងៃទី 29 កុម្ភៈ 2016)

ភូមិ​ចម្លែក​! ហាម​ស្ត្រី​ពុំទាន់​មាន​ប្តី​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ (ថ្ងៃទី 26 កុម្ភៈ 2016)

មើល​បង្កង​ប៉ាក​ចរណៃ​ជាប់​ក្នុង​មង​របស់​ប្រជា​នេសាទ​កាណាដា​ (ថ្ងៃទី 23 កុម្ភៈ 2016)

មើល​ថ្លាន់​ក្បាល​២​ចាប់កំណើត​នៅ​អូស្ត្រាលី​ (ថ្ងៃទី 23 កុម្ភៈ 2016)

មើល​ដុំថ្ម​តូចៗ​ចេញពី​ត្របកភ្នែក​របស់​ស្ត្រី​ម្នាក់​គួរ​ឲ្យ​ខ្លាច​ (ថ្ងៃទី 22 កុម្ភៈ 2016)

តើ​រូបថត "​សត្វ​ចម្លែក​" មាន​មាត់​វែង​ដូចជា​ក្រពើ តែ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ កំពុង​អ​ន្រួ​ន​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ជា​សត្វ​អ្វី ? (ថ្ងៃទី 18 កុម្ភៈ 2016)

រុករក​ឃើញ​សំពៅ​ដ៏​ធំ​មួយ​របស់​ជនជាតិ​អេ​ហ្ស៊ី​ប សម័យបូរាណ នៅ​ជិត​ប្រាសាទ​ពីរ៉ាមីត​ (ថ្ងៃទី 17 កុម្ភៈ 2016)