​សត្វ​ផ្សោត​ជួយ​អ្នកនេសាទ​ត្រី​ | CEN: World News
Cen-logo

ប្លែកៗ

​សត្វ​ផ្សោត​ជួយ​អ្នកនេសាទ​ត្រី​

ថ្ងៃទី 9 មិថុនា 2012, 03:30:PM

Give our kids a better deal
​សត្វ​ផ្សោត​ជួយ​អ្នកនេសាទ​ត្រី​

Give our kids a better deal

Give our kids a better deal

Give our kids a better deal

Give our kids a better deal

 
​អ្នក​ដែល​រស់នៅ​ឆ្ងាយ​ពី​តំបន់ Laguna ប្រហែលជា​មិនបាន​ដឹង​ទេ​ថា នៅទីនេះ​មាន​សត្វ​មួយក្រុម​កំពុង​ជួយ​អ្នកនេសាទ​ចាប់​ត្រី ខណៈ​ផ្សោត​មួយក្រុម​ទៀត​ធ្វើ​ព្រងើយ​។​

​    ​នៅទីនេះ "Laguna" អ្នកនេសាទ​បាន​ពឹង​ទាំងស្រុង​ចំពោះ​សត្វ​ផ្សោត​មួយក្រុម​ដែល មាន​ចំនួន​ប្រហែលជា ២០​ក្បាល កំពុង​ជួយ​ពួកគេ​ចាប់​ត្រី ក្នុង​របៀប​ជាការ​សហការ​ណ៍​ជាមួយ ដោយឡែក​មាន​សត្វ​ផ្សោត​មួយក្រុម​ផ្សេងទៀត មិន​សហការ​ជាមួយ​ទេ វា​គិតតែ​ពី​រក​ចំណី​សម្រាប់​ខ្លួន​វា​នៅក្បែរៗ​នោះដែរ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ដឹងថា សត្វ​ផ្សោត​ចេះ​សហការគ្នា​កៀង​ហ្វូង​ត្រី​ល្អិតៗ​ម្យ៉ាង​សម្រាប់​ជា​ចំណី​ឲ្យ​ដល់​ពួកវា តែ​ពួក​ត្រី​ល្អិត​នេះដែរ ក៏​ជា​អាហារ​សម្រាប់​អ្នកស្រុក​នៅ ទីនេះ​។ ក្រុម​អ្នកនេសាទ​ដែល​ឈរ​បង់សំណាញ់​តាម​ឆ្នេរសមុទ្រ និង​អ្នក​ដែលមាន​ទូក​អុំ​ចេញ​ផុតពី​ច្រាំង​ទៅ​នេសាទ​ក្នុង​ទឹក​ជ្រៅ សឹង​ត្រូវបាន​ពឹងផ្អែក​ទាំងស្រុង​ចំពោះ​សត្វ​ផ្សោត​មួយក្រុម​នោះ​។​

​    ​អ្វីដែល​សត្វ​ផ្សោត​ទាំងនោះ​ជួយ គឺ​ពួកវា​ដឹងថា មាន​ត្រី​នៅក្នុង​ទឹក​ត្រង់​ទីណា​មួយ វា​ហែល​មក​ខាងលើ រួច​បក់​ព្រុយ ឬ​គ្រវី​កន្ទុយ​របស់​វា​ជាស​ញ្ញា​ប្រាប់​ទៅ​អ្នក​ចាប់​ត្រី​ឲ្យ​ដឹង ថា ពួកគេ​ត្រូវ​បង់សំណាញ់​នៅត្រង់ណា​។ អ្នកនេសាទ​វិញ​ក៏​ដូចគ្នា​ដែរ គឺ​បាន​បោះ​ត្រី​ដែល​ចាប់បាន​ឲ្យ​ទៅ​ផ្សោត​ជា​ចំណី​សម្រាប់​ជាការ​តបស្នង​វិញ​។ ទាំង​អ្នកនេសាទ និង​ផ្សោត​បាន​សហការគ្នា​យ៉ាង​ល្អ ហើយ​ទាំង​ពីរបាន​ពឹង​គ្នា​ទៅវិញទៅមក​ដើម្បី​ចាប់​ត្រី​។​

​    ​នៅ​ទីក្រុង Laguna នេះ មាន​អ្នកនេសាទ​ចំនួន​ប្រហែលជា ២០០​នាក់ ពួកគេ​ពឹង​ទៅ លើ​សញ្ញា​ដែល​ផ្តល់​ឲ្យ​ដោយ​ផ្សោត​ដើម្បី​ចាប់​ត្រី​។ លោក Fabio Daura-Jorge ជា​អ្នក ស្រាវជ្រាវ​មកពី Federal Univrsity of Santa Catarina ប្រទេស​ប្រេ​ស៊ី​ល បាន​សរសេរ​នៅ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា : ពួក​អ្នកនេសាទ​ទាំងអស់​អាច​ចំណាំ​ពួក​ត្រី​ផ្សោត​ទាំង​នោះបាន​តាមរយៈ​ពណ៌​សម្បុរ​របស់​វា ឬ​តាមរយៈ​ក្រឡា​របស់ខ្លួន​វា ពួកគេ​ស្គាល់​ផ្សោត​នី​មួៗ​យ៉ាងច្បាស់​តាម​ការ​សម្លឹង​ទៅ​ពួកវា​។​

​    ​ក្នុងចំណោម​ផ្សោត​ទាំង ២០​ក្បាល​នោះ គេ​ស្គាល់​ត្រី​ផ្សោត​ចំនួន​ពីរ​ក្បាល​ច្បាស់​ជាងគេ គឺ Scooby និង Caroba ពួកវា​ទាំងពីរ​នេះ បាន​ជួយ​អ្នកនេសាទ​ឲ្យ​ចាប់​ត្រី​បាន​អស់​រយៈពេល ១៥​ឆ្នាំ កន្លងមកហើយ​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្យាយាម​សិក្សា​ពី​ពួក​សត្វ​ផ្សោត​ទាំងនោះ ដែលមាន​ចំនួន​សរុប ៥៥​ក្បាល ក្នុងចំណោម​នេះ​មាន ៣៥​ក្បាល​ចូលរួម​ក្នុង​ក្រុម​ជួយ​ចាប់​ត្រី ចំណែក​ផ្សោត​ដែល​នៅសល់​ពីនេះ វា​រស់នៅ​ទីនោះ​ដែរ តែ​មិនបាន​ជួយ​ដល់​ការចាប់​ត្រី​របស់​អ្នកនេសាទ​ឡើយ​។​

​    ​ក្នុងចំណោម ៣៥​ក្បាល​នោះ​ទៀតសោត មានតែ ១៥​ក្បាល​ប៉ុណ្ណោះ ដែល​សកម្ម​ជាងគេ​។ អ្នកស្រាវជ្រាវ​ស្តីពី​ត្រី​ផ្សោត​នៅ​ទីនោះ បាន​រកឃើញថា ពួក​ផ្សោត​ទាំងនោះ មាន​បី​ក្រុម​ផ្សេងគ្នា : ក្រុម​ដែល​ជួយ​ដល់​អ្នកនេសាទ​ចាប់​ត្រី ក្រុម​នេះ​ធ្វើតាម​គ្នា ដោយ​ការមើល​តាម​ផ្សោត​ផ្សេងទៀត​ធ្វើ (​រៀន​តាម​គ្នា​)​។ កូន​ផ្សោត​មើល​តាម​ម្តាយ​របស់​វា ហើយ​អាកប្បកិរិយា​នេះ​ត្រូវបាន​ក្រុម​មួយ​នេះ​រក្សា​ទុកជា​លំដាប់ ដោយ​គ្មាន​ផ្លាស់ប្តូរ​ឡើយ ដោយសារ​ហេតុផល​បែបនេះ ទើបបានជា​ក្រុម​នេះ​ទាំងមូល​រក្សា​ការសហការ​ជាមួយ​មនុស្ស និង​បាន​ក្លាយទៅជា​មូលដ្ឋាន​មួយ​របស់​ក្រុម​សម្រាប់​ធ្វើតាម​គ្នា​។​

​    ​ដូចគ្នានេះ ដែល​អ្នកនេសាទ​នៅ​ទីនោះ បាន​បង្រៀន​អ្នកនេសាទ​ថ្មី​ឲ្យ​ចេះ​ពី​របៀប​នេសាទ និង​ចេះ​សហការ​ជាមួយ​ត្រី​ផ្សោត ដូចគ្នា​ទៅ​និង​អ្វីដែល​ត្រី​ផ្សោត​បានធ្វើ​ដែរ​។​

​    ​ចំណែក​ផ្សោត​ពីរ​ក្រុម​ផ្សេងទៀត មាន​វត្ត​មាននៅ​ទីនោះ​ដែរ តែ​វា​រក​ចាប់​ត្រី​ជា​អាហារ​តាមបែប​ធម្មជាតិ​របស់​វា មិន​បានមក​រំខាន​ដល់​ក្រុម​មួយ​ដែល​ជួយ​ដល់​មនុស្ស​នោះឡើយ​។ តែ​ក្នុងចំណោម​ពីរ​ក្រុម​ផ្សេងទៀត​នោះ មាន​មួយក្រុម​ហាក់​បាន​ជួយ​រាំង ខ្ទប់​ហ្វូង​ត្រី​មិន​ឲ្យ​ចេញ​ទៅណា​បាន តែ​មិនបាន​ជួយ​ប្រាប់​អ្វី​ដល់​អ្នកនេសាទ​នោះទេ​។

​    ​ការបង្រៀន​ត​គ្នា​របស់​មនុស្ស និង​របស់​ត្រី​ផ្សោត​បង្កើតបានជា​ប្រពៃណី​ជួយ​គ្នា​មួយ​សម្រាប់​អ្នកស្រុក Laguna ហើយ​វា​នៅ​បន្ត​បែបនេះ​រហូត​សព្វថ្ងៃ និង​ទៅ​អនាគត​ខាង មុខ​ទៀត​ដោយ​គ្មាន​កែប្រែ​៕​

ប្លែកៗផ្សេងទៀត

ឃុំខ្លួន​មនុស្ស​ជាង ១.០០០ នាក់​នៅ​ឥណ្ឌា​ជុំវិញ​ការ​លួច​បោះ​ប្រ៊ី​យ៉ុង​ពេល​ប្រឡង​ (ថ្ងៃទី 23 មីនា 2015)

ពូកែ​កិកកុក​មិន​ព្រមទៅ​រៀន ឪពុក​ចាប់ចង​ដាក់​នៅក្រោយ​ម៉ូតូ​ដឹក​ទៅ​សាលា​ (ថ្ងៃទី 19 មីនា 2015)

ដាច់​រថយន្ត​ជា​ពីរ​ប៉ើង​លើ​មេឃ​ជិត ១០ ម៉ែត្រ​រួច​ធ្លាក់ចុះ​មកវិញ​តែ​អ្នក​ប្រណាំង​ដើរ​ចេញមក​ដោយ​ពុំមាន​របួស​អ្វី​សោះ​ (ថ្ងៃទី 16 មីនា 2015)

ល្បែង​ឆ្កែ​ប្រយុទ្ធ​គ្នា​នៅ​ចិន​! (ថ្ងៃទី 4 មីនា 2015)

សណ្ឋាគារ​មួយ​គ្រោង​បើក​ក្នុងប្រទេស​ជប៉ុន​ដើម្បី​រម្លឹក​ដល់​ដាយ​ណូ​ស័​រ​ក្នុង​ភាពយន្ត​ដែល​បាន​កម្ទេច​អគារ​សឹង​ទាំងអស់​ក្នុង​ក្រុង​តូ​ក្យូ​ (ថ្ងៃទី 25 កុម្ភៈ 2015)

ស្ត្រី​ឥណ្ឌា​ដ៏​ក្លាហាន​ម្នាក់​អនុញ្ញាត​ឲ្យ​ប្តី​ពុះ​បំបែក​ដូង​លើ​បំពង់ក​របស់ខ្លួន (ថ្ងៃទី 16 កុម្ភៈ 2015)

បុរស​ម្នាក់​បានសម្លាប់​ក្រពើ​ធំ​មួយ​ដើម្បី​សងសឹក​ដែល​វា​ស៊ី​ប្រពន្ធ​មាន​ផ្ទៃពោះ​របស់គាត់​ (ថ្ងៃទី 5 កុម្ភៈ 2015)

ប្តី​បង្ខំចិត្ត​លុតជង្គង់​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រពន្ធ​នៅពេល​នាង​ដឹងថា​លោក​ប្តី​មិនបាន​ប្រគល់​ប្រាក់ខែ​ទាំងស្រុង​មក​ឲ្យ​នាង​ (ថ្ងៃទី 5 កុម្ភៈ 2015)

ក្មេង​ជំទង់​ចិន​ម្នាក់​កាត់​ដៃ​ខ្លួនឯង​ចោល​ដើម្បី​ព្យាបាល​ជំងឺ​ញៀន​អ៊ី​ន​ធឺ​ណេ​ត​ (ថ្ងៃទី 4 កុម្ភៈ 2015)

ការ​ម៉ាស្សា​ផ្ទៃមុខ​ដោយ​ខ្យង​នៅ​ថៃ​ (ថ្ងៃទី 29 មករា 2015)