នាវា​ដឹកទំនិញ​យក្ស​អាច​ដឹក​នាវា​ផ្ទុក​កុងតឺន័រ​២២​គ្រឿង​និង​សំណង់​អណ្តូងប្រេង​មួយ​ថែមទៀត​ | CEN: World News
Cen-logo

ប្លែកៗ

នាវា​ដឹកទំនិញ​យក្ស​អាច​ដឹក​នាវា​ផ្ទុក​កុងតឺន័រ​២២​គ្រឿង​និង​សំណង់​អណ្តូងប្រេង​មួយ​ថែមទៀត​

ថ្ងៃទី 13 មិថុនា 2012, 11:39:AM

Give our kids a better deal
​នាវា Blue Marlin កំពុង​ដឹក​នាវា​ចេញពី​កំពង់ផែ Nantong Port ប្រទេស​ចិន

Give our kids a better deal
​នាវា Blue Marlin ដឹក​សំណង់​អណ្តូងប្រេង Thunder Horse របស់​ក្រុមហ៊ុន BP ចេញពី​កូរ៉េ​ទៅ​អាមេរិក​ក្នុង​ឆ្នាំ ២០០៤

Give our kids a better deal
​នាវា Blue Marlin ដឹក​នាវាមុជទឹក Viktor III របស់​រុស្ស៊ី​ចំនួន​ពីរ​គ្រឿង​

Give our kids a better deal
​នាវា Blue Marlin ដឹក​សំណង់​អណ្តូងប្រេង Diamond Offshore ចូល​សំចត​នៅ​សិង្ហ​បុរី​

 
​នៅពេល​អ្នកត្រូវការ​ដឹក​នាវា​ផ្ទុក​កុងតឺន័រ ២២ គ្រឿង​ដែលមាន​ទម្ងន់​៣​ពាន់​តោន​ក្នុង​មួយគ្រឿង​ធ្វើដំណើរ​ឆ្លងកាត់​ពាក់កណ្តាល​ពិភពលោក អ្នកនឹង​ត្រូវការ​នាវា​ដ៏​ធំ​គួរសម​មួយគ្រឿង ។ ហើយ​ពួកគេ​មិនមាន​នាវា​ណា​ធំ​ជាង​នាវា Blue Marlin ទៀត​នោះទេ ហើយ​នាវា​នេះ​គឺជា​នាវា​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់បាន​បើកបរ​លើ​សមុទ្រ​ពីមុនមក​នោះទេ ។​

​នាវា​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ​អាច​ដឹក​បាន​ទម្ងន់ ៧៥.០០០ តោន ។ ខុសពី​នាវា​ដឹកទំនិញ​ធម្មតា​ដែល​ដឹក​របស់​ក្មេង​លេង ទូរទស្សន៍ និង កាហ្វេ នាវា​ដ៏​ធំ​មួយ​នេះ​អាច​ដឹក​នាវា​ផ្សេងៗ និង សំណង់​អ​ណ្តូ​រ​ប្រេង​បាន​ថែមទៀត ។​

​នៅពេលដែល​កងទ័ពជើងទឹក​អាមេរិក​ត្រូវការ​នាំយក​នាវា​ពិឃាត USS Cole ដែល​ខូច​ត្រឡប់មក​ស្រុក​វិញ ពួកគេ​បាន​ហៅ​នាវា Blue Marlin នេះ​មក​ដឹក​យកទៅ ។ ហើយ​នៅពេលដែល​កងទ័ពជើងទឹក​អូស្ត្រាលី​ចង់​នាំយក​នាវា​ដឹក​យន្តហោះ​មួយគ្រឿង​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ត្រឡប់មកវិញ គឺ​មានតែ​នាវា​ដឹកទំនិញ​ធុន​ធ្ងន់​ដែល​អាច​មុជទឹក​បាន​មួយ​នេះ​ប៉ុណ្ណោះ​ទើប​អាច​ដឹក​វា​បាន ។ 

​ទំហំ​របស់​នាវា Blue Marlin នេះ​ពិត​ជាធំ​សម្បើម​ណាស់ ។ នាវា​នេះ​មាន​បណ្តោយ​ប្រវែង ២១៧ ម៉ែត្រ និង កំពស់​ពី​កំពូល​ដល់​បាត​នាវា​ប្រវែង ៤២ ម៉ែត្រ ហើយ​ដំបូល​របស់​វា​មាន​ទំហំ​ប៉ុន​តារាង​បាល់ទាត់​មួយ ។ នាវា​មួយ​នេះ​មាន​ល្បឿន​អតិបរមា ២៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​កម្លាំង ១៧.០០០ សេះ និង​មាន​នាវិក​ចំនួន ២៤ នាក់ ។ ចំពោះ​ការបើកបរ​វិញ គេ​បាន​និយាយថា​ដូចជា​ការបញ្ជា​ប្លុក​អាគារ​ការិយាល័យ​អណ្តែត​មួយ​អ៊ីចឹង​ដែរ ។​

​គ្មាន​ម៉ាស៊ីនស្ទូច​ណាមួយ​ក្នុង​ពិភព​លោកធំ​គ្រប់គ្រាន់​ល្មម​អាច​លើក​ប្រភេទ​នាវា​ដឹកទំនិញ​ទាំងនេះ​ដាក់​នៅលើ​ដំបូល​នាវា​នេះ​បានឡើយ ដូចនេះហើយ​ទើប​នាវា​មួយ​នេះ​មាន​បំពាក់​ឧបករណ៍​រំអិល​ដ៏​ប៉ិនប្រសព្វ​មួយ ។ នាវា​នេះ​អាច​ស្ថិតនៅក្នុង​ទឹក និង​លឹប​បាត់​ចូលក្នុង​ទឹក​ជម្រៅ ១៣ ម៉ែត្រ នៅពេលដែល​ធុង​ផ្ទុក​ទឹក​សណ្តូន​របស់​វា​ពោរពេញ​ទៅដោយ​ទឹក ។​

​នាវា Blue Marlin ដែល​ដាក់​ដំណើរការ​ក្នុង​ឆ្នាំ ១៩៩៩ គឺជា​នាវា​ធំ​បំផុត​នៅក្នុង​លោក ប៉ុន្តែ​នាវា​ធំ​ជាងនេះទៀត​កំពុង​ត្រូវបាន​ស្ថាបនា​ជិត​រួចរាល់​ហើយ ។ នៅពេល​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំនេះ​នៅឯ​ផែ​នាវា​របស់​កូរ៉េ នោះ​នាវា​ដឹកទំនិញ​ខ្នាត​យក្ស​ឈ្មោះ Dockwise Vanguard តម្លៃ ២៤០ លាន​ផោន​នឹងមាន​លទ្ធភាព​ដឹកទំនិញ​រហូតដល់​ទៅ ១១០.០០០ តោន​ឯណោះ ៕ 

ប្លែកៗផ្សេងទៀត

ត្រី​ចម្លែក​មាន​ក្បាល​ដូច​ល្មូ​ន ហើយ​ស្រកា​ក្លាយជា​ថ្ម​ (ថ្ងៃទី 31 កក្កដា 2015)

​ឯក​ទ​កម្ម​ពិភពលោក​៖ បង្ហោះ​រថយន្ត​ដឹកជញ្ជូន​បាន​ចម្ងាយ ៥០,៦ ម៉ែត្រ​ (ថ្ងៃទី 30 កក្កដា 2015)

របស់ប្រើប្រាស់​ដែល​ចម្លែក​ស្ទើរពុំ...ជឿបាន (ថ្ងៃទី 29 កក្កដា 2015)

រូបភាព​ពស់​ ចេះ​ហោះ បង្ក​ភាព​ភ្ញាក់ផ្អើល​នៅ​ឥណ្ឌា​ (ថ្ងៃទី 29 កក្កដា 2015)

ពលរដ្ឋ​ចិន ​ផ្ទុះ​កំហឹង​នឹង​ម្ហូប​កែច្នៃ​ពី "​ទារក​ជ្រូក​" (ថ្ងៃទី 29 កក្កដា 2015)

រថយន្ត​ហោះហើរ​បាន​ មានតម្លៃ​ប្រមាណ ៣០ ម៉ឺន​ដុល្លារ ត្រៀម​ដាក់លក់​ (ថ្ងៃទី 28 កក្កដា 2015)

បាតដៃ​ដាច់​បន្តជីវិត​បាន ដោយ​ពឹងពាក់​លើ​ ជើង​ (ថ្ងៃទី 18 កក្កដា 2015)

ម៉ាស​ប្រឆាំង​កម្តៅ​បែប "​ភេរ​វករ​" នៅ​ប្រទេស​ចិន កំពុង​ពេញនិយម​ (ថ្ងៃទី 18 កក្កដា 2015)

ព្រោះ​តែ​សេដ្ឋី​ សូម្បីតែ​ឆ្កែ​ក៏​ហ៊ាន​ចំណាយ ​២៤០០ ដុល្លារ​ដើម្បី​វា (ថ្ងៃទី 29 ឧសភា 2015)

សត្វ​ឆ្កែ​ចេះ​លក់ទំនិញ​នៅ​តូ​ក្យូ​ (ថ្ងៃទី 24 ឧសភា 2015)