ស្មានតែជាផ្សិត តាមពិតអាហ្នឹងសោះ! | CEN: World News
Cen-logo

ប្លែកៗ

ស្មានតែជាផ្សិត តាមពិតអាហ្នឹងសោះ!

ថ្ងៃទី 21 មិថុនា 2012, 08:42:AM

Give our kids a better deal
​នាង Yunfeng Ye អ្នកយក​ព័ត៌មាន​វ័យក្មេង​ចិន​នេះ និង ប្រដាប់​រួមភេទ​សិប្បនិម្មិត

 

​អ្នកយក​ព័ត៌មានចិន​វ័យក្មេង​​ម្នាក់បាន​ជួបការអាម៉ាស់មុខ​យ៉ាងខ្លាំង បន្ទាប់​ពី​យល់ច្រឡំ​លិង្គ​សិប្បនិម្មិត​ថា​ជា​រុក្ខជាតិ​ផ្សិត​ដ៏​កម្រ​ទៅវិញ​នៅ​ក្នុង​កម្ម​វី​ធី​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​ចិន​។​

​ពួក​អ្នក​ភូមិ​ដែល​មក​ពី​ទីប្រជុំជន​លីវគុនប៊ូ ដែលជា​តំបន់​សហគមន៍​ជនបទ​នៅ​ខាងក្រៅ​ទីក្រុង​សៀន ភាគ​លិច​នៃ​ប្រទេស​ចិន​នោះ ​បាន​ប្រទះឃើញ​ប្រដាប់​រួមភេទ​សិប្បនិម្មិត​មួយ ខណៈ​ដែល​ពួកគេ​បាន​កំ​ពុង​ជីក​អណ្តូងទឹក​ថ្មី​មួយ​។​

​ដោយ​ពិបាក​យល់​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នោះ ពួក​គេ​ប្រាប់​ដល់​ស្ថានីយ​ទូរទស្សន៍​ព័ត៌មាន​ក្នុង​ស្រុក​អំពី​អ្វី​ដែល​ពួក​បាន​រកឃើញ​នោះ​។​

​នៅពេល​​នោះ ស្ថាន​នី​យ​ទូរទស្សន៍​ក្នុង​ទីក្រុង​សៀន បាន​បញ្ជូន នាង​Yunfeng Ye អ្នកយក​ព័ត៌មាន​វ័យក្មេង​ទៅកាន់​កន្លែង​កើតហេតុ​នោះ​។​

​នាង Yunfeng Ye បាន​ធ្វើ​សេចកី្តរាយការណ៍​ថា វា​ជា​រុក្ខជាតិ​ផ្សិត​ដ៏​កម្រ​ដែល​មាន​លក្ខណៈ​ដូច​សាច់​និង​ទុន​ខ្លាំង ហើយ​ថា​​វា​ជា​រុក្ខជាតិ​ផ្សិត​ម្យ៉ាង​ដែល​មាន​ប្រយោជន៍​សំរាប់​ការព្យាពាល​រោគៗ​ផ្សេងៗ​បាន​ទៀត​ផង​។ នៅពេលនោះ នាង​ក៏​បាន បាន​ថតរូប​អ្វី​ដែល​នាង​​ថា​វា​ជា​ផ្សិត​នេះ​ជា​ច្រើន​សន្លឹក​ទៀតផង​។​

​ប៉ុ​នែ្ត ក្រោយ​យមក ស្ថាន​នី​យ​ទូរទស្សន៍​នេះ បានធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​សេចក្តីរាយការណ៍​ព័ត៌មាន​ដែលនាំអោយ​មាន​ការយល់​​ច្រឡំ​និង​ធ្វើអោយ​អាម៉ាស់មុខ​ដ៏​ខ្លាំង​បែបនេះ​។

​ស្ថាន​នី​យ​ទូរទស្សន៍​នេះ បាន​និយាយថា​វា​ជា​ការយល់ច្រឡំ​លិង្គ​សិប្បនិម្មិត​ថា​ជា​រុក្ខជាតិ​ផ្សិត​ដ៏​កម្រ​ទៅវិញ​នោះ ហើយ​ថា​​តាមពិត​វា​ជា​ប្រដាប់​រួមភេទ​ជ័រ​សំរាប់​ស្រ្តី​ប្រើ​សោះ​៕

ប្លែកៗផ្សេងទៀត

របស់ប្រើប្រាស់​ដែល​ចម្លែក​ស្ទើរពុំ...ជឿបាន (ថ្ងៃទី 29 កក្កដា 2015)

រូបភាព​ពស់​ ចេះ​ហោះ បង្ក​ភាព​ភ្ញាក់ផ្អើល​នៅ​ឥណ្ឌា​ (ថ្ងៃទី 29 កក្កដា 2015)

ពលរដ្ឋ​ចិន ​ផ្ទុះ​កំហឹង​នឹង​ម្ហូប​កែច្នៃ​ពី "​ទារក​ជ្រូក​" (ថ្ងៃទី 29 កក្កដា 2015)

រថយន្ត​ហោះហើរ​បាន​ មានតម្លៃ​ប្រមាណ ៣០ ម៉ឺន​ដុល្លារ ត្រៀម​ដាក់លក់​ (ថ្ងៃទី 28 កក្កដា 2015)

បាតដៃ​ដាច់​បន្តជីវិត​បាន ដោយ​ពឹងពាក់​លើ​ ជើង​ (ថ្ងៃទី 18 កក្កដា 2015)

ម៉ាស​ប្រឆាំង​កម្តៅ​បែប "​ភេរ​វករ​" នៅ​ប្រទេស​ចិន កំពុង​ពេញនិយម​ (ថ្ងៃទី 18 កក្កដា 2015)

ព្រោះ​តែ​សេដ្ឋី​ សូម្បីតែ​ឆ្កែ​ក៏​ហ៊ាន​ចំណាយ ​២៤០០ ដុល្លារ​ដើម្បី​វា (ថ្ងៃទី 29 ឧសភា 2015)

សត្វ​ឆ្កែ​ចេះ​លក់ទំនិញ​នៅ​តូ​ក្យូ​ (ថ្ងៃទី 24 ឧសភា 2015)

ភូមិ "​ចម្លែកៗ​" បំផុត​លើ​ពិភពលោក​ (ថ្ងៃទី 21 ឧសភា 2015)

សូមកុំ​ច្រឡំ​! នេះ​គឺជា​រូបភាព​មែនទែន មិនមែន​រូបគំនូរ​ទេ​ (ថ្ងៃទី 8 មេសា 2015)