វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ទេ​!!! ត្រី​ក្រឹម​មួយ លក់បាន​ថ្លៃ​រហូតដល់​តម្លៃ​១.៥៣០​ដុល្លារ​ឯ​ណ្ណោះ | CEN: World News
Cen-logo

ប្លែកៗ

វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ទេ​!!! ត្រី​ក្រឹម​មួយ លក់បាន​ថ្លៃ​រហូតដល់​តម្លៃ​១.៥៣០​ដុល្លារ​ឯ​ណ្ណោះ

ថ្ងៃទី 17 វិច្ឆិកា 2016, 06:45:PM

Give our kids a better deal

 
វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ទេ ត្រី​ក្រឹម​ថៃ​មួយ ត្រូវបាន​ដាក់លក់​ដេញថ្លៃ ហើយ​លក់បាន​ថ្លៃ​រហូតដល់​តម្លៃ​៥៣.៥០០​បាត​(១.៥៣០​ដុល្លារ​)​ឯ​ណ្ណោះ ។ ត្រី​នេះ គឺមាន​ពណ៌​ខៀវ ក្រហម និង ឆ្នូត​ស ដែល​ដូចគ្នា​ទៅនឹង​ពណ៌​ទង់ជាតិ​ថៃ​។ នេះ​បើ​យោងតាម​វេ​ប​សាយ www.dailymail.co.uk ។​


​ត្រី​ក្រឹម ដែលមាន​ពណ៌​ទង់ជាតិ​ថៃ​នេះ ត្រូវបាន​គេ​ទិញយក​ក្នុងតម្លៃ​ដ៏​ខ្ពស់បំផុត​ក្នុង​ការលក់​ដេញថ្លៃ​នៅលើ​ប្រព័ន្ធ​អន​ឡាញ  ដែល​នាំ​ឲ្យ​តម្លៃ​ត្រី​Betta​នេះ មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ការលក់​ត្រី​ក្រឹម​ប្រភេទ​នេះ​។​

​លោក Kachen Worachai  អាយុ​៤០​ឆ្នាំ ជា​ម្ចាស​ហាង​លក់​ត្រី​Betta​នេះ បាន​និយាយថា “ ខ្ញុំ​មិនដែល​បាន​គិតថា​ត្រី​ខ្ញុំ​លក់បាន​ថ្លៃ​​ដ៏​ខ្ពស់​បែបនេះ នោះទេ​។ វា​ពិតជា​មិនគួរ​ឲ្យ​
ជឿ ”​។​

​លោក Kachen Worachai ដែលជា​អ្នក​បង្កាត់​ពូជ​ត្រី​នេះ និង​បាន​ដាក់លក់​ដេញថ្លៃ​ប្រភេទ​ត្រី​ដ៏​ថ្លៃ​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​(​ទី​១៧​ខែវិច្ឆិកា​)​
ថា “ ពីដំបូង ខ្ញុំ​បាន​គិតថា​មាន​នរណាម្នាក់​នឹង​ទិញ​ត្រី​នេះ​ក្នុងតម្លៃ​ប្រហែល​ពីរ​បី​ពាន់​បាត​ប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេលដែល​ការដេញថ្លៃ​នេះ​បាន​កើន​ឡើងដល់​១០.០០០​បាត​(២៨៥​ដុល្លារ​)​នៅ​ថ្ងៃទី​២​។ បន្ទាប់មក​តម្លៃ​នេះ បាន​កើនឡើង​រហូតមក ”​។​

​ការលក់​ដេញថ្លៃ​ត្រី​នេះ គឺ​ចាប់ផ្តើម​ពី​៩៩​បាត​(២,៨២​ដុល្លារ​) នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា រហូតដល់​តម្លៃ​១.៥៣០​ដុល្លារ​នេះ​៕

ប្លែកៗផ្សេងទៀត

អាណាចក្រ​ចុងក្រោយ​នៃ​របប​មាតុ​ធិបតេយ្យ​ដែល​នៅ​...​សេសសល់​! (ថ្ងៃទី 5 កញ្ញា 2017)

ហាង​កាហ្វេ​នៅ​អង់គ្លេស បង្កជម្លោះ​ព្រោះតែ​ចេញ​បំរាម​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​ (ថ្ងៃទី 1 កញ្ញា 2017)

អគ្គិភ័យ​កើតឡើង​ដោយសារ​ព្យុះ Harvey ឆេះ​ខ្ទេច​ផ្ទះ​៣​ខ្នង តែ​ព្រះ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​ពុំ​រង​ការខូចខាត​អ្វី​សូម្បីតែ​បន្តិច​ (ថ្ងៃទី 31 សីហា 2017)

ពូជ​ចេក​ដ៏​ធំ​សម្បើម កម្ពស់​ដើម​ដល់ 18m ផ្លែ​ធំៗ​ហូប​១​ពុំ​ចង់​អស់ ស្តាយ​ណាស់ ពុំ​មាននៅ​ស្រុក​យើង​ (ថ្ងៃទី 31 សីហា 2017)

ជឿ​លើ​គ្រូ​កាត់​ស​ប្តិ ជីក​កកាយ ដុត​មឈូស​សព​សង្សារ ត្រូវ​ប្រឈម​នឹង​...​ពន្ធនាគារ​ (ថ្ងៃទី 30 សីហា 2017)

ញាក់សាច់​! រកឃើញ​ពស់​កន្ទុយ​កណ្តឹង ១៩ ក្បាល សម្ងំ​ក្នុង​ឧបករណ៍​សម្រាប់​ក្មេង​...​លេង ! (ថ្ងៃទី 30 សីហា 2017)

មាន១​ក្នុង​ប្រវត្តិ​សាស្រ្ត! ធ្វើ "របង​​​ផ្ទះ​​កញ្ចក់​ចិញ្ចឹម​ត្រី" មាន​អី​ទាក់​ទាញ​មនុស្ស​មក​មើល​១​ថ្ងៃៗ​រហូត​ដល់..... (ថ្ងៃទី 29 សីហា 2017)

ប្រទះឃើញ​ដាវ​អាថ៌កំបាំង​ក្នុង​....​មឈូស​នា​ប្រទេស​ចិន​ (ថ្ងៃទី 29 សីហា 2017)

អស្ចារ្យណាស់! ដែលមានអណ្តើក​ដុះ «​រោម» ​ហើយពណ៌​....បៃតងទៀត (ថ្ងៃទី 28 សីហា 2017)

ស្មានពុំដល់​សោះថាៈ ​តរិច្ឆាន​ដូចគ្នា នៅតែអាច​រួមរស់ជាមួយគ្នាដូច....បងប្អូន​បាន! (ថ្ងៃទី 28 សីហា 2017)