ជឿ​លើ​គ្រូ​កាត់​ស​ប្តិ ជីក​កកាយ ដុត​មឈូស​សព​សង្សារ ត្រូវ​ប្រឈម​នឹង​...​ពន្ធនាគារ​ | CEN: World News
Cen-logo

ប្លែកៗ

ជឿ​លើ​គ្រូ​កាត់​ស​ប្តិ ជីក​កកាយ ដុត​មឈូស​សព​សង្សារ ត្រូវ​ប្រឈម​នឹង​...​ពន្ធនាគារ​

ថ្ងៃទី 30 សីហា 2017, 05:40:PM

ព័ត៌មាន​ចុះផ្សាយ​ដោយ Dailymail ឲ្យ​ដឹងថា បុរស​ឈ្មោះ Yuriy Golovin អាយុ ៣០​ឆ្នាំ នៅ Menschikovo តំបន់ Kurgan ឆ្ងាយ​ពី​ក្រុង​មូ​ស្គូ 1.730km ភាគ​ខាងកើត​។ ថ្មីៗ​នេះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ជីក​កាយ​ផ្នូរ​របស់​សង្សារ​ដែល​បាន​អនិច្ចកម្ម​ព្រមទាំង​ដុត​មឈូស​ថែមទៀត ។​


​រូបភាព​ដែល Yuriy ដេក​លើ​មឈូស​សង្សារ​បាន​ស្លាប់​ពី​៥​ឆ្នាំមុន​ត្រូវបាន​ចែករំលែក​លើ​បណ្តាញ​សង្គម ។​

​សង្សារ​របស់ Yuriy ឈ្មោះ Olga Gileva អាយុ​១៧​ឆ្នាំ បាន​ស្លាប់​តាំងពី​៥​ឆ្នាំមុន​ម្លេះ ហើយ​តាម​ចម្លើយ​របស់ Yuriy នោះ ខ្លួន​តែង​យល់សប្តិ​ឃើញ​នាង​ដើរ​តាម​ខ្លួន​រហូត ។ ទ្រាំ​ពុំបាន​ក៏​ទៅ​ជួប​គ្រូទាយ​នៅក្នុង​ភូមិ ហើយ​គេ​ប្រាប់ថា ឲ្យ​លោក​ត្រូវ​បំផ្លាញ​ផ្នូរ​របស់​អតីត​សង្សារ​នោះ​ចោល ។​
​ប្រតិបត្តិ​តាម​សម្តី​គ្រូទាយ Yuriy បាន​ជីក​កកាយ​ផ្នូរ​របស់​នាង រួច​បង្កាត់ភ្លើង​ដុត​មឈូស​ចោល ។ របាយការណ៍​ជាក់ស្តែង​បង្ហាញថា មឈូស​បាន​ឆេះ​តែ​ពុំ​ទាំងស្រុង​ឡើយ ។​
​ហេតុការណ៍​ខាងលើ​ត្រូវបាន​បែកធ្លាយ​ខណៈ​មិត្តភក្តិ​ម្នាក់​របស់ Olga បានមក​លេង​នៅ​ផ្នូរ​មិត្ត​របស់ខ្លួន ហើយ​ឃើញ​វា​មាន​សភាព​រញ៉េរញ៉ៃ នាង​ក៏បាន​រាយការណ៍​ប្រាប់​ប៉ូលិស ។​


​អតីត​សង្សារ​របស់ Yuriy ដែល​អនិច្ចកម្ម​៥​ឆ្នាំមុន

​លើ​បណ្តាញ​សង្គម​រុស្ស៊ី នៅមាន​លេច​រូបភាព Yuriy ជីក​កកាយ​ផ្នូរ , លូន​ចូលដេក​លើ​មឈូស ។​
​ប៉ូលិស​អំឡុង​ស៊ើបអង្កេត ។ ប្រសិន​មាន​ភស្តុតាង​ចោទប្រកាន់​គ្រប់គ្រង​នោះ បុរស​ជឿ​ស៊ុប​លើ "​គ្រូទាយ​" នេះ អាច​ជាប់ពន្ធនាគារ ៥​ឆ្នាំ ៕​

ប្លែកៗផ្សេងទៀត

អាណាចក្រ​ចុងក្រោយ​នៃ​របប​មាតុ​ធិបតេយ្យ​ដែល​នៅ​...​សេសសល់​! (ថ្ងៃទី 5 កញ្ញា 2017)

ហាង​កាហ្វេ​នៅ​អង់គ្លេស បង្កជម្លោះ​ព្រោះតែ​ចេញ​បំរាម​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​ (ថ្ងៃទី 1 កញ្ញា 2017)

អគ្គិភ័យ​កើតឡើង​ដោយសារ​ព្យុះ Harvey ឆេះ​ខ្ទេច​ផ្ទះ​៣​ខ្នង តែ​ព្រះ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​ពុំ​រង​ការខូចខាត​អ្វី​សូម្បីតែ​បន្តិច​ (ថ្ងៃទី 31 សីហា 2017)

ពូជ​ចេក​ដ៏​ធំ​សម្បើម កម្ពស់​ដើម​ដល់ 18m ផ្លែ​ធំៗ​ហូប​១​ពុំ​ចង់​អស់ ស្តាយ​ណាស់ ពុំ​មាននៅ​ស្រុក​យើង​ (ថ្ងៃទី 31 សីហា 2017)

ជឿ​លើ​គ្រូ​កាត់​ស​ប្តិ ជីក​កកាយ ដុត​មឈូស​សព​សង្សារ ត្រូវ​ប្រឈម​នឹង​...​ពន្ធនាគារ​ (ថ្ងៃទី 30 សីហា 2017)

ញាក់សាច់​! រកឃើញ​ពស់​កន្ទុយ​កណ្តឹង ១៩ ក្បាល សម្ងំ​ក្នុង​ឧបករណ៍​សម្រាប់​ក្មេង​...​លេង ! (ថ្ងៃទី 30 សីហា 2017)

មាន១​ក្នុង​ប្រវត្តិ​សាស្រ្ត! ធ្វើ "របង​​​ផ្ទះ​​កញ្ចក់​ចិញ្ចឹម​ត្រី" មាន​អី​ទាក់​ទាញ​មនុស្ស​មក​មើល​១​ថ្ងៃៗ​រហូត​ដល់..... (ថ្ងៃទី 29 សីហា 2017)

ប្រទះឃើញ​ដាវ​អាថ៌កំបាំង​ក្នុង​....​មឈូស​នា​ប្រទេស​ចិន​ (ថ្ងៃទី 29 សីហា 2017)

អស្ចារ្យណាស់! ដែលមានអណ្តើក​ដុះ «​រោម» ​ហើយពណ៌​....បៃតងទៀត (ថ្ងៃទី 28 សីហា 2017)

ស្មានពុំដល់​សោះថាៈ ​តរិច្ឆាន​ដូចគ្នា នៅតែអាច​រួមរស់ជាមួយគ្នាដូច....បងប្អូន​បាន! (ថ្ងៃទី 28 សីហា 2017)