អគ្គិភ័យ​កើតឡើង​ដោយសារ​ព្យុះ Harvey ឆេះ​ខ្ទេច​ផ្ទះ​៣​ខ្នង តែ​ព្រះ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​ពុំ​រង​ការខូចខាត​អ្វី​សូម្បីតែ​បន្តិច​ | CEN: World News
Cen-logo

ប្លែកៗ

អគ្គិភ័យ​កើតឡើង​ដោយសារ​ព្យុះ Harvey ឆេះ​ខ្ទេច​ផ្ទះ​៣​ខ្នង តែ​ព្រះ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​ពុំ​រង​ការខូចខាត​អ្វី​សូម្បីតែ​បន្តិច​

ថ្ងៃទី 31 សីហា 2017, 05:34:PM

​កំពូល​ព្យុះ Harvey បាន​វាយប្រហារ​រដ្ឋ​តិច​សាស់ អាមេរិក នៅ​ថ្ងៃទី ២៥ សីហា កន្លងមក ហើយ​បន្សល់ទុក​នូវ​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ផ្ទះ​របស់លោក  Jesus Rojas Jr ស្ថិតនៅ​ជាយក្រុង Robstown ក្នុង​រដ្ឋ​នេះ​ក៏​រង​វាសនា​ដូចគ្នា​ដែរ ។​


​បដិមាករ​ព្រះ​ម៉ែ​នៅ​សភាព​ដើម​ដដែល​

​កាលនោះ​គ្រួសារ​របស់លោក Jesus បាន​ចាកចេញ​មុនពេល​ព្យុះ​កម្រិត​៤ បាន​វាយប្រហារ​ដល់ ។ មុនពេល​ចាកចេញ​លោក​បាន​បិទបាំង​បំណង​ការពារ​ផ្ទះ​របស់ខ្លួន​ដែរ តែ​អំណាច​នៃ​ព្យុះ បានធ្វើ​ឲ្យ​មានការ​ឆ្លង​ចរន្ត​ទុស្សេ​អគ្គិសនី​ក្លាយជា​គ្រោះ​អគ្គិភ័យ ហើយ​ឆាបឆេះ​រាលដាល​អស់​ផ្ទះ ៣​ខ្នង ដែល​នៅជាប់​គ្នា ។​
​ប៉ូលិស​ពន្លត់​អគ្គិភ័យ​នៅ Robstown ឲ្យ​ដឹងថា គេ​បាន​ប្រឹងប្រែង​តែ​ពុំ​អាច​ពន្លត់​បាន ។ ចុងក្រោយ​ផ្ទះ​ទាំង​៣ បាន​ក្លាយជា​គំនរ​ផេះផង់ ។​
​នាង Natali កូនស្រី​លោក Jesus បាន​ឲ្យ​ដឹងថា នាង​វិល​ត្រឡប់មកផ្ទះ​ដែល​បាន​ឆេះ​ខ្ទេចខ្ទី​អស់ ដើម្បី​រក​របស់របរ​ក្រែងលោ​នៅសល់ ។ ប៉ុន្តែ​របស់​មួយគត់​ពុំ​រង​ផលប៉ះពាល់​សូម្បី​បន្តិច គឺ​បដិមាករ​តូច​មួយ ដែល​ស្ថិតនៅ​ក្នុងផ្ទះ ។ នោះ​គឺ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី ។​
​បច្ចុប្បន្ន​គ្រួសារ​របស់​លោក Jesus កំពុង​អំពាវនាវ​រក​សប្បុរស​ជន ដើម្បី​អាច​សាងសង់​លំនៅស្ថាន​រស់នៅ​វិញ ។​ N


​អ្វីៗ​ឆេះ​អស់​សល់​តែ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​

​មហា​គ្រួសារ​របស់លោក Jesus សុទ្ធសឹង​មាន​ជំនឿ​លើ​ព្រះ​ម៉ែ​ម៉ា​រី

ប្លែកៗផ្សេងទៀត

អាណាចក្រ​ចុងក្រោយ​នៃ​របប​មាតុ​ធិបតេយ្យ​ដែល​នៅ​...​សេសសល់​! (ថ្ងៃទី 5 កញ្ញា 2017)

ហាង​កាហ្វេ​នៅ​អង់គ្លេស បង្កជម្លោះ​ព្រោះតែ​ចេញ​បំរាម​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​ (ថ្ងៃទី 1 កញ្ញា 2017)

អគ្គិភ័យ​កើតឡើង​ដោយសារ​ព្យុះ Harvey ឆេះ​ខ្ទេច​ផ្ទះ​៣​ខ្នង តែ​ព្រះ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​ពុំ​រង​ការខូចខាត​អ្វី​សូម្បីតែ​បន្តិច​ (ថ្ងៃទី 31 សីហា 2017)

ពូជ​ចេក​ដ៏​ធំ​សម្បើម កម្ពស់​ដើម​ដល់ 18m ផ្លែ​ធំៗ​ហូប​១​ពុំ​ចង់​អស់ ស្តាយ​ណាស់ ពុំ​មាននៅ​ស្រុក​យើង​ (ថ្ងៃទី 31 សីហា 2017)

ជឿ​លើ​គ្រូ​កាត់​ស​ប្តិ ជីក​កកាយ ដុត​មឈូស​សព​សង្សារ ត្រូវ​ប្រឈម​នឹង​...​ពន្ធនាគារ​ (ថ្ងៃទី 30 សីហា 2017)

ញាក់សាច់​! រកឃើញ​ពស់​កន្ទុយ​កណ្តឹង ១៩ ក្បាល សម្ងំ​ក្នុង​ឧបករណ៍​សម្រាប់​ក្មេង​...​លេង ! (ថ្ងៃទី 30 សីហា 2017)

មាន១​ក្នុង​ប្រវត្តិ​សាស្រ្ត! ធ្វើ "របង​​​ផ្ទះ​​កញ្ចក់​ចិញ្ចឹម​ត្រី" មាន​អី​ទាក់​ទាញ​មនុស្ស​មក​មើល​១​ថ្ងៃៗ​រហូត​ដល់..... (ថ្ងៃទី 29 សីហា 2017)

ប្រទះឃើញ​ដាវ​អាថ៌កំបាំង​ក្នុង​....​មឈូស​នា​ប្រទេស​ចិន​ (ថ្ងៃទី 29 សីហា 2017)

អស្ចារ្យណាស់! ដែលមានអណ្តើក​ដុះ «​រោម» ​ហើយពណ៌​....បៃតងទៀត (ថ្ងៃទី 28 សីហា 2017)

ស្មានពុំដល់​សោះថាៈ ​តរិច្ឆាន​ដូចគ្នា នៅតែអាច​រួមរស់ជាមួយគ្នាដូច....បងប្អូន​បាន! (ថ្ងៃទី 28 សីហា 2017)