ហាង​កាហ្វេ​នៅ​អង់គ្លេស បង្កជម្លោះ​ព្រោះតែ​ចេញ​បំរាម​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​ | CEN: World News
Cen-logo

ប្លែកៗ

ហាង​កាហ្វេ​នៅ​អង់គ្លេស បង្កជម្លោះ​ព្រោះតែ​ចេញ​បំរាម​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​

ថ្ងៃទី 1 កញ្ញា 2017, 06:19:PM


ម្ចាស់​ហាង Bob Higgginson

តាម BBC ហាង​កាហ្វេ Chart Room មួយ​នៅ​ប្រជុំជន​នេសាទ​ត្រី Brikam មណ្ឌល Devon ភាគ​និរតី​ប្រទេស​អង់គ្លេស​កៀក​ឆ្នេរសមុទ្រ​ពុំ​អនុញ្ញាត​ឲ្យ​អតិថិជន​អាយុ​ក្រោម ១២​ឆ្នាំ​ចូល ។​
​ម្ចាស់​ហាង Bob Higginson ឲ្យ​ដឹងថា មូលហេតុ​នាំ​ឲ្យ​មានការ​កំណត់​ដូចនេះ ព្រោះ​ហាង​កាហ្វេ​របស់លោក​ផ្តោត​បម្រើភ្ញៀវ​ដែលមាន​បំណង​ចង់​មាន​បរិយាកាស​មួយ​ស្ងៀមស្ងាត់​ពុំ​ត្រូវ​រំខាន ។​
​ប៉ុន្តែ​បំរាម​នេះ បាន​រង​ទទួល​នូវ​ការរិះគន់​របស់​សាធារណមតិ ។ Wendy Moore ពលរដ្ឋ​ម្នា​ក់នៅ​តំបន់​នោះ​ឲ្យ​ដឹងថា នាង​ធ្វើពហិការ​ហាង​កាហ្វេ Chart Room នេះ ព្រមទាំង​អំពាវនាវ​ដល់​អ្នកដទៃ​ឲ្យ​ធ្វើ​ដូច​នាង ។​
Moore សរសេរ​លើ​បណ្តាញ​សង្គម​ថា ៖ "Bob Higginson លោក​គិតថា លោក​ជា​អ្វី​ទៅ​? តើ​លោក​មាន​ហាម​ជនពិការ​មិន​ឲ្យ​ខ្វល់​ដែរឬទេ ? ឬក៏​រើសអើង​ពណ៌​សម្បុរ ពូជសាសន៍​ឬ​សាសនា​? ខ្ញុំ​ហ៊ាន​ភ្នាល់​ដល់​១​កាក់​ចុងក្រោយ​ថា លោក​នឹង​ពុំ​ហ៊ាន​ធ្វើបែបនេះ​ទេ ព្រោះ​លោក​ក៏​ចេះ​ខ្លាច​ដែរ​មែន​ទេ ?"


​លោក Higginson វាយបក​ថា នេះ​ជា​រឿង "​បំ​ភ្លើ​ស​" ។ លោក​ពោលថា បំណង​ខ្ញុំ​គឺ​ធម្មតា​ទេ គ្រាន់តែ​ចង់​សាង​នូវ​លំ​អាន​មួយ​ស្ងប់ស្ងាត់ ហើយ​ភ្ញៀវ​ដែល​ពេញវ័យ​អាច​អង្គុយ​សម្បូរ​អារម្មណ៍​ទ​ទួល​យក​បរិយាកាស​ស្ងប់ស្ងាត់​នោះ​ប៉ុណ្ណោះ ។ លោក​បន្ថែមថា មិន​ខ្វះ​ទេ​មាន​កន្លែង​ផ្សេងទៀត ដែល​ស្វាគមន៍​ទាំង​អ្នកយក​កូនតូច​តាម ។ នាង​ធ្វើ​ដូចជា​ខ្ញុំ​ទើប​បាញ់​កាំជ្រួច​មួយ​គ្រាប់​ឆ្លងកាត់​តំបន់​នេះ​អីចឹង ។​
​តាម​ម្ចាស់​ហាង​គឺ​ការតុបតែង​ក្នុង​ហាង​លោក​រៀបចំ​តាម​រចនាបថ​បុរាណ ហើយក៏​មាន​តាំង​វត្ថុ​បុរាណ​មួយចំនួន​ផង ហេតុនេះ​លោក​ពិតជា "​បារម្ភ​" ខ្លាច​ក្មេងៗ​វា​រត់​ក្នុង​ហាង​មាន​បញ្ហា​... ៕​ N

ប្លែកៗផ្សេងទៀត

អាណាចក្រ​ចុងក្រោយ​នៃ​របប​មាតុ​ធិបតេយ្យ​ដែល​នៅ​...​សេសសល់​! (ថ្ងៃទី 5 កញ្ញា 2017)

ហាង​កាហ្វេ​នៅ​អង់គ្លេស បង្កជម្លោះ​ព្រោះតែ​ចេញ​បំរាម​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​ (ថ្ងៃទី 1 កញ្ញា 2017)

អគ្គិភ័យ​កើតឡើង​ដោយសារ​ព្យុះ Harvey ឆេះ​ខ្ទេច​ផ្ទះ​៣​ខ្នង តែ​ព្រះ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​ពុំ​រង​ការខូចខាត​អ្វី​សូម្បីតែ​បន្តិច​ (ថ្ងៃទី 31 សីហា 2017)

ពូជ​ចេក​ដ៏​ធំ​សម្បើម កម្ពស់​ដើម​ដល់ 18m ផ្លែ​ធំៗ​ហូប​១​ពុំ​ចង់​អស់ ស្តាយ​ណាស់ ពុំ​មាននៅ​ស្រុក​យើង​ (ថ្ងៃទី 31 សីហា 2017)

ជឿ​លើ​គ្រូ​កាត់​ស​ប្តិ ជីក​កកាយ ដុត​មឈូស​សព​សង្សារ ត្រូវ​ប្រឈម​នឹង​...​ពន្ធនាគារ​ (ថ្ងៃទី 30 សីហា 2017)

ញាក់សាច់​! រកឃើញ​ពស់​កន្ទុយ​កណ្តឹង ១៩ ក្បាល សម្ងំ​ក្នុង​ឧបករណ៍​សម្រាប់​ក្មេង​...​លេង ! (ថ្ងៃទី 30 សីហា 2017)

មាន១​ក្នុង​ប្រវត្តិ​សាស្រ្ត! ធ្វើ "របង​​​ផ្ទះ​​កញ្ចក់​ចិញ្ចឹម​ត្រី" មាន​អី​ទាក់​ទាញ​មនុស្ស​មក​មើល​១​ថ្ងៃៗ​រហូត​ដល់..... (ថ្ងៃទី 29 សីហា 2017)

ប្រទះឃើញ​ដាវ​អាថ៌កំបាំង​ក្នុង​....​មឈូស​នា​ប្រទេស​ចិន​ (ថ្ងៃទី 29 សីហា 2017)

អស្ចារ្យណាស់! ដែលមានអណ្តើក​ដុះ «​រោម» ​ហើយពណ៌​....បៃតងទៀត (ថ្ងៃទី 28 សីហា 2017)

ស្មានពុំដល់​សោះថាៈ ​តរិច្ឆាន​ដូចគ្នា នៅតែអាច​រួមរស់ជាមួយគ្នាដូច....បងប្អូន​បាន! (ថ្ងៃទី 28 សីហា 2017)