អាណាចក្រ​ចុងក្រោយ​នៃ​របប​មាតុ​ធិបតេយ្យ​ដែល​នៅ​...​សេសសល់​! | CEN: World News
Cen-logo

ប្លែកៗ

អាណាចក្រ​ចុងក្រោយ​នៃ​របប​មាតុ​ធិបតេយ្យ​ដែល​នៅ​...​សេសសល់​!

ថ្ងៃទី 5 កញ្ញា 2017, 04:25:PM


...​នៅ​ព្រំដែន​ភាគ​ឥសាន​ប្រទេស​ចិន ពុំ​ឆ្ងាយ​ប៉ុន្មាន​ពី​ដែនដី​ទី​បេ មាន​កុលសម្ព័ន្ធ​មួយ​ដែល​តាមរយៈ​ទំនៀមទម្លាប់​របស់​ពួកគេ​ពិសេស​លើ​ទំនាក់ទំនង​ស្នេហា ចំណងទាក់ ទង​ប្តី​ប្រពន្ធ​អាច​ចាត់ទុកថា ជា​ទិន្នន័យ​រស់​រវើក​ចុងក្រោយសម្រាប់​ដឹង​ពី​អាណាចក្រ​ចុងក្រោយ នៃ​របប​មាតា​ធិបតេយ្យ (Matrilineality) ។​

​ចង់​ទៅដល់​ទីនោះ​មានតែ​ជិះទូក​ផង រួច​សេះ​ផង

អាណាចក្រ​របស់​ស្ត្រី​នេះ ស្ថិតនៅ​តំបន់​បឹង Lugu ភាគខាងត្បូង​ប្រទេស​ចិន ។​


​កុលសម្ព័ន្ធ Mosos មាន​ប្រមាណ ១៥០០០​នាក់ រស់នៅ​ជាប់មាត់​បឹង​លឺ​កូ ដែល​នៅ​កណ្តាល​ព្រំប្រទល់​ខេត្ត​វូ​ណាន និង​ស៊ឺ​ជាំ​ង ។ បឹង​នេះ​ត្រូវបាន​គេ​និទាន​តៗ​គ្នា​ថា វា​បង្កើតឡើង​ពី​ទឹកភ្នែក​របស់​ទេពអប្សរ Gemu ដែល​គេ​គោរព​សក្ការៈ​។​

​បឹង​លឺ​កូ តាម​ភាសា Mosos គឺ​បឹង​ម្តាយ (​ម្តាយ​របស់​កុលសម្ព័ន្ធ Mosos)

...​ជាង​៨០០​ឆ្នាំ​មកហើយ ដែល​ជនជាតិ Mosos បន្ត​រក្សា​ប្រពៃណី​របស់​ពួកគេ​ដើម្បី​រៀបចំ​ជីវិត​ប្រចាំថ្ងៃ​របស់សហគមន៍ ។​


​នៅក្នុង​កុលសម្ព័ន្ធ Mosos ស្ត្រី​ជា​អ្នកសម្រេច និង​ត្រួតត្រា​អ្វីៗ​ទាំងអស់ ដល់​ថ្នាក់​ក្នុង​ភាសា​របស់​ពួកគេ​ប្រើ​ពុំមានពាក្យ​ថា​...​ឪពុក​ទេ​! ។​


​កេរអាករ​ត្រូវបាន​ផ្ទេរ​ពី​ម្តាយ​ឲ្យ​ទៅ​កូនស្រី ខណៈ​កូនប្រុស​គ្រាន់តែ​ជា​អ្នកស្នាក់នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។​


​សូម្បីតែ​ពេល​មានកូន​ហើយ​ក្តី ក៏​បុរស​បន្ត​រស់​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ ខណៈពេល​កូន​រស់នៅ​ជាមួយ​ម្តាយ ។​


​ក្មេងៗ​ទាំងអស់​រស់នៅ​ជាមួយ​ម្តាយ​។ ពួកគេ​ពុំ​ចាក​ចេញពី​គ្រួសារ​ឡើយ ។ ប្រការនេះ​ត្រូវបានប្រតិបត្តិ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត ពី​ម្តាយ​ទៅ​កូនស្រី

​រឿង​វប្បធម៌​របស់​កុលសម្ព័ន្ធ Musuo ជា​ផ្នែក​មួយ​នៃ​វប្បធម៌ Daba ។ ពួកគេ​មាន​ជំនឿ​លើ​ពុទ្ធសាសនា​ទី​បេ ។​


​ជនជាតិ Mosos គោរព​មនុស្ស​ចាស់​ណាស់ ពិសេស​គឺ​ស្ត្រី​វ័យ​ចំណាស់ ។ ស្ត្រី​វ័យ​ចំណាស់​ជាងគេ​តែង​បរិភោគ​មុន​ទើប​សមាជិកគ្រួសារ​ហ៊ាន​លូក​ម្ហូប​តាម​ក្រោយ ។

​​ពេល​បុណ្យទាន​រាំរែក នារីៗ​ជា​អ្នក​ជ្រើស​យកដៃ​គូ​រាំ​ជុំវិញ​ភ្លើង ។​

​ពេល​ពេញវ័យ ១៣ ឆ្នាំ នឹងត្រូវ​បាន​យាយ​ឬ​ម្តាយ​រៀប​ពិធីពេញ​ក្រមុំ​ឲ្យ ។​


​បន្ទាប់មក​ពួកគេ​ត្រូវ​រើ​បន្ទប់​ទៅ​នៅក្បែរ​បង្អួច ជិត​មាត់ទ្វារ​ផ្ទះ​ធំ ដើម្បី​ចាប់ផ្តើម "​មង្គល​ការដើរ​" ។​

សម្លៀកបំពាក់​ប្រពៃណី​របស់​នារី Mosuo

​នារីៗ​នឹង​អញ្ជើញ​បុរស​ដែល​ខ្លួន​ចូលចិត្ត​មក​ផ្ទះ ហើយ​ហាមឃាត់​ត្រង់ៗ​មិន​ឲ្យ​អ្នក​ដែល​ខ្លួន​មិន​ពេញចិត្ត​ចូលមក ។​
​បុរស​មានសំណាង​ត្រូវ​ជ្រើសរើស និង​ជិះសេះ​យកតាម​មួក​១ មកកាន់​ផ្ទះ​ខាង​ស្រី​នៅ ពេល​យប់ ហើយ​ឡើង​តាម​ជណ្តើរ​ដែល​នារី​នោះ​រៀបចំ​ទុក​មុន​ចូល​បន្ទប់​របស់​នាង ។​


​ជ្រុង​មួយ​នៃ​ផ្ទះ​របស់​មហា​គ្រួសារ​កុលសម្ព័ន្ធ Mosuo

​មួក​នោះ​ទុក​សម្រាប់​ព្យួរ​ពី​ខាងក្រៅ​បង្អួច​ដើម្បី​អ្នកដទៃ​បានឃើញ ហើយ "​ដកថយ​" ។ ពួកគេ​នៅក្បែរ​គ្នា​ពេញ​១​យប់ តែ​បុរស​នោះ​ត្រូវ​ចាកចេញ​មុនពេល​ព្រះអាទិត្យ​រះ ។​

​បន្ទប់​មួយ​របស់​មហា​គ្រួសារ Musuo

​ទំនាក់ទំនង​នេះ​អាច​តែមួយ​យប់ ឬ​អូសបន្លាយ​យូរអង្វែង ប៉ុន្តែ​ពុំមាន​ចំណង "៥​ប្រការ​" ទេ ។​


​នារីៗ Mosuo អាចបង្កើត​កូន តែ​គ្មាន​បុរស Musuo ណាមួយ​ក្លាយជា​ឪពុក​ឡើយ​
​ឪពុក​មាន​ភារៈ​ចិញ្ចឹម​បង្រៀន​តែ​កូន​របស់ខ្លួន តែ​ពុំ​ចាប់បង្ខំ​ឲ្យ​មក​សួរសុខទុក្ខ​កូន​ឡើយ ។ អ៊ំ ពូ​បង្កើត​ទើប​សំខាន់ចំពោះ​កូន​ខ្លួន ។​


​ពេល​ម្តាយ​ស្លាប់ទៅ កូនស្រី​ច្បង​ជា​អ្នករ៉ាប់រង​ជំនួស​នារី​ជា​ម្តាយ ហៅថា "Ama" ឬ "Dabuo"


Mosuo ពុំមាន​គ្រោះ​ចាប់រំលោភ ឬ​ពេស្យា​ទេ សូម្បីតែ​រឿង​លែងលះ​ក៏​គ្មានការចាប់ អារម្មណ៍​ដែរ ព្រោះ​នារីៗ​អាចយក​ប្រុស​ណា​ក៏បាន ។​


​សួរថា តើ​បុរសៗ Musuo សុភមង្គល​ទេ​? ពួកគេ​ឆ្លើយថា ពិតជា​មាន​! ព្រោះ​ពួកគេ​យក​នារីៗ ជា​គូគាប់​ពុំមែន​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ទេ ! ៕ P​

ប្លែកៗផ្សេងទៀត

អាណាចក្រ​ចុងក្រោយ​នៃ​របប​មាតុ​ធិបតេយ្យ​ដែល​នៅ​...​សេសសល់​! (ថ្ងៃទី 5 កញ្ញា 2017)

ហាង​កាហ្វេ​នៅ​អង់គ្លេស បង្កជម្លោះ​ព្រោះតែ​ចេញ​បំរាម​ហាម​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ​ (ថ្ងៃទី 1 កញ្ញា 2017)

អគ្គិភ័យ​កើតឡើង​ដោយសារ​ព្យុះ Harvey ឆេះ​ខ្ទេច​ផ្ទះ​៣​ខ្នង តែ​ព្រះ​បដិមាករ​ព្រះ​ម៉ែ​ម៉ា​រី​ពុំ​រង​ការខូចខាត​អ្វី​សូម្បីតែ​បន្តិច​ (ថ្ងៃទី 31 សីហា 2017)

ពូជ​ចេក​ដ៏​ធំ​សម្បើម កម្ពស់​ដើម​ដល់ 18m ផ្លែ​ធំៗ​ហូប​១​ពុំ​ចង់​អស់ ស្តាយ​ណាស់ ពុំ​មាននៅ​ស្រុក​យើង​ (ថ្ងៃទី 31 សីហា 2017)

ជឿ​លើ​គ្រូ​កាត់​ស​ប្តិ ជីក​កកាយ ដុត​មឈូស​សព​សង្សារ ត្រូវ​ប្រឈម​នឹង​...​ពន្ធនាគារ​ (ថ្ងៃទី 30 សីហា 2017)

ញាក់សាច់​! រកឃើញ​ពស់​កន្ទុយ​កណ្តឹង ១៩ ក្បាល សម្ងំ​ក្នុង​ឧបករណ៍​សម្រាប់​ក្មេង​...​លេង ! (ថ្ងៃទី 30 សីហា 2017)

មាន១​ក្នុង​ប្រវត្តិ​សាស្រ្ត! ធ្វើ "របង​​​ផ្ទះ​​កញ្ចក់​ចិញ្ចឹម​ត្រី" មាន​អី​ទាក់​ទាញ​មនុស្ស​មក​មើល​១​ថ្ងៃៗ​រហូត​ដល់..... (ថ្ងៃទី 29 សីហា 2017)

ប្រទះឃើញ​ដាវ​អាថ៌កំបាំង​ក្នុង​....​មឈូស​នា​ប្រទេស​ចិន​ (ថ្ងៃទី 29 សីហា 2017)

អស្ចារ្យណាស់! ដែលមានអណ្តើក​ដុះ «​រោម» ​ហើយពណ៌​....បៃតងទៀត (ថ្ងៃទី 28 សីហា 2017)

ស្មានពុំដល់​សោះថាៈ ​តរិច្ឆាន​ដូចគ្នា នៅតែអាច​រួមរស់ជាមួយគ្នាដូច....បងប្អូន​បាន! (ថ្ងៃទី 28 សីហា 2017)