Girls' Generation របស់​កូរ៉េ​ខាងជើង​សម្រាប់​លើក​ទឹកចិត្ត​កងទ័ព​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

Girls' Generation របស់​កូរ៉េ​ខាងជើង​សម្រាប់​លើក​ទឹកចិត្ត​កងទ័ព​

ថ្ងៃទី 24 មិថុនា 2012, 09:47:AM

Give our kids a better deal
​កាសែត​របស់​កូរ៉េខាងជើង Chosun Ilbo បាន​រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងជើង​មាន​ក្រុម​សម្តែង​សិល្បៈ​ស្រី​សម្រាប់​លើក​ទឹកចិត្ត​ដោយ​បទ​ចម្រៀង​និង​សង្វាក់រាំ​

Give our kids a better deal
គេ​ប្រដូច​ក្រុម​"​សិល្បៈ​កងទ័ព​ប្រជាជន​នេះ​" ទៅ​នឹង​ក្រុម Girls' Generation ដ៏​មាន​ប្រជាប្រិយភាព​របស់​កូរ៉េខាងត្បូង​

Give our kids a better deal
​ក្រុម​សម្តែង​សិល្បៈ​នេះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​កាលពី​សប្តាហ៍​មុន​

Give our kids a better deal
ក្រុម "​ធម្មតា​" សម្តែង​សម្រាប់​ក្រុម​ទាហាន​សាមញ្ញ ដោយ​បាន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ធម្មតា ដោយ​មិន​តុបតែង​មុខមាត់​

Give our kids a better deal
​ក្រុម "​ពិសេស​" ដែល​បាន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ស្រស់ស្អាត ដោយ​តុបតែង​មុខមាត់​សម្រាប់​ឆាក​អន្តរជាតិ​

 

យើង​ធ្លាប់តែ​ឮ​ក្រុម​តន្ត្រី​ស្ត្រី​Girls' Generation​របស់​កូរ៉េ​ខាងត្បូង​តែ​ពេល​នោះ​កងទ័ព​កូរ៉េ​ខាងជើង​មាន​ក្រុម​សម្តែង​សិល្បៈ​ស្រី​Girls' Generation​សម្រាប់​លើក​ទឹកចិត្ត​ផ្ទាល់​របស់​គេ​។​

​វេបសាយ Koreabang បាន​ប្រមូល​យក​របាយការណ៍ និង​បាន​បង្ហោះ​វា​ជាមួយនឹង​រូបភាព​ស្តីពី Girls' Generation​កូរ៉េខាងជើង​។​

​ពួក​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណេត បាន​អះអាង​ថា អត្ថបទ​នេះ​ផ្តល់​ការគាំទ្រ​ដល់​យោធា​កូរ៉េខាងជើង និង​ថា​ក្រុម​សម្តែង​សិល្បៈ​ស្រី​ទាំងនេះ គ្មាន​អ្វី​ដែល​អាច​ប្រៀបធៀប​ជាមួយ​ក្រុម Girls' Generation​កូរ៉េខាងត្បូង​បាន​ទេ​។​

​របាយការណ៍​មួយ​ផ្សេងទៀត​បាន​និយាយថា ក្រុម​ទាហាន​កូរ៉េខាងជើង ជ្រើសរើស​របប​អាហា​រសាច់ និង​ស្រា សម្រាប់​ការសម្តែង​ដោយ​ក្រុម​សិល្បករ​ស្រី​នេះ​។ នេះ​គឺជា​ប្រតិកម្ម​ខុសប្លែក​ទាំងស្រុង​មួយ​ចំពោះ​ការ​សប្បាយ​និង​សេចក្តី​រីករាយ ដែល​សម​ភាគី​កូរ៉េខាងត្បូង​របស់​ពួកគេ​មាន នៅពេល​ដែល​ក្រុម Girls' Generation​កូរ៉េខាងត្បូង បាន​ចុះ​សួរសុខទុក្ខ​ពលទាហាន​ដ៏​ភ្ញាក់ផ្អើល​មួយ​។​

​ក្រុម​សម្តែង​សិល្បៈ​កូរ៉េខាងជើង​នេះ ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម ៖ "​ធម្មតា​" និង "​ពិសេស​"​។ ក្រុម​សម្តែង​សិល្បៈ "​ធម្មតា​" ដែល​ស្លៀកពាក់​យ៉ាង​រៀបរយ សម្តែង​សម្រាប់​កងទ័ព ខណៈ​ដែល​ក្រុម​សម្តែង​សិល្បៈ "​ពិសេស​" ដែល​មើលទៅ​ស្រស់ស្អាត សម្តែង​សម្រាប់​ព្រឹត្តិការណ៍ និង​ភ្ញៀវ​អន្តរជាតិ​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

អតីត​តារា​ស្រាត​Playboy​ជាប់គុក​៣​ឆ្នាំ​ចំពោះ​ការនាំ​គ្រឿងញៀន​ចូល​អូស្រ្តាលី (ថ្ងៃទី 30 សីហា 2014)

បវរកញ្ញា​មី​យ៉ាន់​ម៉ា​រត់គេចខ្លួន​ជាមួយនឹង​ម្កុដ​តម្លៃ ១០ ម៉ឺន​ដុល្លារ​ (ថ្ងៃទី 30 សីហា 2014)

ការ​រៀបការរបស់ Brad Pitt និង Angelina Jolie ត្រូវបាន​ប្រកាស​ (ថ្ងៃទី 29 សីហា 2014)

​តារា​បង្ហាញ​ម៉ូត​ម៉ាឡេស៊ី​ត្រូវបាន​ពិន័យ​ប្រាក់ ចំពោះ​ការថតរូប​អាពាហ៍ពិពាហ៍​អាក្រាត​ពាក់កណ្តាល​ខ្លួន​ (ថ្ងៃទី 28 សីហា 2014)

ប៊ែ​ក ជី​យ៉ង់ នឹង​ក្លាយជា​តារាចម្រៀង​ប៉ប់​កូរ៉េ​ដំបូង​ដែល​រៀបចំ​ការប្រគំ​តន្ត្រី​នៅ​មជ្ឈមណ្ឌល Lincoln Center (ថ្ងៃទី 27 សីហា 2014)

​ជេ ឆូវ សុំ​មិត្តស្រី​រៀបការ ពេល​ទៅ​កម្សាន្ត​ម៉ា​ល់​ឌី​វ​ (ថ្ងៃទី 27 សីហា 2014)

គុយទាវ​សាច់គោ​មួយ​ចាន មិនគួរ​ក្លាយជា​ពាក្យ​ចចាមអារ៉ាម​ (ថ្ងៃទី 26 សីហា 2014)

តារាភាពយន្ត​អាមេរិក Lauren Bacall ទុក​មរតក រាប់ពាន់​ដុល្លារ​ឲ្យ​ឆ្កែ​ (ថ្ងៃទី 26 សីហា 2014)

ជេ​ស៊ី ចាន សារភាពថា​ទទួលបាន​គ្រឿងញៀន​ពី​តារាចម្រៀង​រែ​ប​តៃវ៉ាន់​ម្នាក់​ (ថ្ងៃទី 25 សីហា 2014)

​តារា​ចិន​រហូតដល់ ១២០ នាក់ ស្ថិតក្នុង​បញ្ជី​ស៊ើបអង្កេត​គ្រឿងញៀន​ប៉ូ​លិ​ល​ (ថ្ងៃទី 24 សីហា 2014)