Honda ហៅ​រថយន្ត​ផលិត​នៅ​អាមេរិក​ចំនួន ៥ ម៉ឺន​គ្រឿង​មក​រោងចក្រ​វិញ​ដើម្បី​ជួសជុល​ដង​បង្វិល​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

Honda ហៅ​រថយន្ត​ផលិត​នៅ​អាមេរិក​ចំនួន ៥ ម៉ឺន​គ្រឿង​មក​រោងចក្រ​វិញ​ដើម្បី​ជួសជុល​ដង​បង្វិល​

ថ្ងៃទី 13 មិថុនា 2012, 10:32:AM

Give our kids a better deal

 
​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជ​ប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា Honda មាន​ផែន​ការហៅ​ត្រឡប់មកវិញ​នូវ​រថយន្ត Civic ចំនួន​ប្រហែល ៥ ម៉ឺន​គ្រឿង​នៅក្នុង​សហរដ្ឋអាមេរិក​ដើម្បី​ជួសជុល​ដង​បង្វិល​ដែលមាន​បញ្ហា ។​

Honda បាន​និយាយថា ដង​បង្វិល​នៅក្នុង​រថយន្ត​ម៉ូ​ដែល​ឆ្នាំ ២០១២ មិនត្រូវ​បាន​ដំឡើង​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ និង អាចមាន​សភាព​រលុង ។ ក្រុមហ៊ុន​ហុងដា​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា "​ប្រសិនបើ​ការ​របូត​ចេញពី​គ្នា​កើតឡើង នោះ​ម៉ាស៊ីន​នឹង​លែង​ធ្វើ​ឲ្យ​រថយន្ត​បរ​ទៅមុខ​ទោះ​ប្រឹង​បន្ថែម​ល្បឿន​យ៉ាងណាក៏ដោយ ហើយ​រថយន្ត​អាច​នឹង​រអិល​ចេញ​ឆ្ងាយ ប្រសិនបើ​ហ្វ្រាំងដៃ​មិន​ត្រូវបាន​បង្កើតឡើង នៅពេលដែល​ប្រអប់​ហ្វ្រាំង​ត្រូវបាន​បំពាក់​នៅក្នុង​ទីតាំង Park ដែល​បង្កើន​ឲ្យ​មាន​គ្រោះ​ថា្នក់​នៃ​ការបុក​ទង្គិច និង បង្ក​ជា​របួស​" ។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ​នឹង​រ៉ាប់រង​រាល់​ថ្លៃ​ជួសជុល​ទាំងអស់ ។ ហុងដា​បាន​បន្ថែមថា គ្មាន​ឧបត្តិហេតុ ឬ របួស​ណាមួយ​ត្រូវបាន​រាយការណ៍​ពាក់ព័ន្ធ​នឹង​កំហុស​យាន្ត​យន្ត​នោះទេ ៕ 

ដំណឹងអន្តរជាតិផ្សេងទៀត

អ្នក​ទេស​ចរ​បារាំង​Herve Gourdel ត្រូវ​ពួក​សកម្មប្រយុទ្ធ​ចាប់ពង្រត់​នៅ​អា​ល់ហ្សេ​រី​ (ថ្ងៃទី 23 កញ្ញា 2014)

កាត់​ម្រាមដៃ​ជនរងគ្រោះ​ដើម្បី​ជំរិត​ទារប្រាក់​ពី​គ្រួសារ​ (ថ្ងៃទី 22 កញ្ញា 2014)

អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក​អា​ស្រា​ហ្វ ហ្គា​នី​ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្រោយ​សម្រេច​កិច្ចព្រមព្រៀង​ចែក​អំណាច​ជាមួយ​គូប្រជែង​ (ថ្ងៃទី 22 កញ្ញា 2014)

កងទ័ពជើងទឹក​ថៃ​អាម៉ាសមុខ​នៅពេល​ទាហាន​របស់ខ្លួន​ត្រូវចាប់ខ្លួនជាមួយលុយ​ក្លែងក្លាយ​៧​លាន​ដុល្លារ​នៅកម្ពុជា​ (ថ្ងៃទី 21 កញ្ញា 2014)

DNA​របស់​ជនសង្ស័យ​១២​នាក់​ក្នុង​ឃាតកម្ម​លើ​អ្នកទេសចរ​អង់គ្លេស​នឹង​នាំ​ទៅ​ពិនិត្យ​នៅ​សិង្ហ​បុរី​ (ថ្ងៃទី 21 កញ្ញា 2014)

យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​៦​គ្រឿង​ត្រូវបាន​យន្តហោះ​បស្ចិមប្រទេស​ស្ទាក់ផ្លូវ​ (ថ្ងៃទី 20 កញ្ញា 2014)

ប្រជាជន​ហ្វីលីពីន​រាប់ពាន់​នាក់​វិលត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ខ្យល់ព្យុះ​សម្លាប់​មនុស្ស​៥​នាក់​ (ថ្ងៃទី 20 កញ្ញា 2014)

រាប់ពាន់នាក់ប្រញាយគ្នាទិញ iPhone 6 (ថ្ងៃទី 20 កញ្ញា 2014)

ពួក​អ្នក​ភូមិ​ព្រួត​គ្នា​វាយ​សម្លាប់​បុគ្គលិក​ផ្តល់​ជំនួយ​និង​អ្នកកាសែត​ដោយសារ​តែ​អេ​បូឡា​ (ថ្ងៃទី 20 កញ្ញា 2014)

លទ្ធផល​ប្រជាមតិ​បង្ហាញថា​ស្កត់​លែនច្រាន​ចោល​ឯករាជ្យភាព​ (ថ្ងៃទី 20 កញ្ញា 2014)