Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

Samsung ដាក់​បង្ហាញ​ទូរទស្សន៍​ប្រើ​បច្ចេកវិទ្យា​អេក្រង់ OLED ស្តើង​ជាងគេ​បំផុត

ថ្ងៃទី 11 ឧសភា 2012, 08:52:AM

Give our kids a better deal
Samsung ដាក់​បង្ហាញ​ទូរទស្សន៍​ប្រើ​បច្ចេកវិទ្យា​អេក្រង់ OLED ស្តើង​ជាងគេ​បំផុត

 
​ក្រុមហ៊ុន Samsung Electronics របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ជា​សាធារណៈ​នូវ​ទូរទស្សន៍​គុណភាព​ខ្ពស់​ជំនាន់​ថ្មី​របស់ខ្លួន ខណៈដែល​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លើ​សកលលោក​ជាច្រើន​កំពុង​ស្វែងរក​ការ​ជំរុញ​ការលក់​ដ៏​យឺតយ៉ាវ​ជាមួយនិង​ម៉ូ​ដែល​ដែល​ផ្តល់​ផលចំណេញ​ជាច្រើន។​

​លោក​គីម យ៉ុ​ន ស៊ុ​គ ប្រធាន​ផ្នែក​ផលិត​ទូរទស្សន៍​របស់ Samsung បាន​និយាយថា ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ដ៏​កំពូល​របស់​ពិភពលោក​មួយ​នេះ​នឹង​ចាប់ផ្តើម​លក់​ទូរទស្សន៍​ម៉ូ​ដែល ១៤០ សង់ទីម៉ែត្រ ដែលមាន​បំពាក់​បច្ចេកវិទ្យា​អេក្រង់​ដ៏​ទំនើប នៅក្នុង​ប្រទេស​កូរ៉េ​នៅ​ឆមាស​ទី​ពីរ​ឆ្នាំនេះ។ 

Samsung បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​បានដាក់​បង្ហាញ​ទូរទស្សន៍​របស់ខ្លួន​នៅ​ការិយាល័យ​កណ្តាល​ថា ទូរទស្សន៍​ដ៏​ស្តើង​បំផុត​របស់ Samsung មួយ​នេះ​មាន​ផ្ទៃ​អេក្រង់ OLED ដែល​បង្កើតបាន​រូបភាព​កាន់តែ​ភ្លឺ​ច្បាស់ និង កាន់តែ​ឆើតឆាយ​ជាង​ទូរទស្សន៍​អេក្រង់​សំប៉ែត​ដទៃទៀត។ 

​បច្ចេកវិទ្យា OLED ដែល​ឥឡូវ​ត្រូវបាន​ប្រើ​នៅក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយចំនួន​ដូចជា​ស្មា​ត​ហ្វូ​ន​ជាដើម ត្រូវបាន​គេ​មើលឃើញថា​ជា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ចុងក្រោយ​បន្ទាប់ពី​បច្ចេកវិទ្យា​អេក្រង់ LCD និង LED៕ R

បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

ទូរ​សព្ទ iPhone 6 ផ្លូវការ​មិនទាន់​ចេញ​ផង​នៅ​ចិន​មាន​លក់ (ថ្ងៃទី 16 កក្កដា 2014)

Samsung Galaxy K ZOOM (ថ្ងៃទី 13 កក្កដា 2014)

LG បង្ហាញ​ទូរទស្សន៍​ស្តើង​អាច​បត់​ចូលគ្នា​បាន​ (ថ្ងៃទី 11 កក្កដា 2014)

iPhone បន្ទាប់​អាច​ជា​កញ្ចក់​សុទ្ធ​ (ថ្ងៃទី 10 កក្កដា 2014)

ទូរ​សព្ទ Nokia X2 (ថ្ងៃទី 8 កក្កដា 2014)

រថយន្ត Peugeot ដើរ​ដោយ​ថាមពលខ្យល់​មិនត្រូវ​ការ​អាគុយ និង ការពារ​បរិស្ថាន​ជាង​រថយន្ត​អ​គី្គ​ស​នី​របស់​គូប្រជែង​ទៅទៀត​ (ថ្ងៃទី 4 កក្កដា 2014)

Lenovo A859 (ថ្ងៃទី 3 កក្កដា 2014)

App ថ្មី​អាច​ឲ្យ​អ្នកប្រើប្រាស់​ថតរូប​ខ្លួនឯង (Selfie) ពី​ចម្ងាយ ៣ ម៉ែត្រ​ដោយ​គ្រាន់តែ​ប្រើកាយវិការដៃ (ថ្ងៃទី 1 កក្កដា 2014)

ក្រុមហ៊ុន Honda ធ្វើការ​សាកល្បង​ហោះហើរ​យន្តហោះ​ដំបូង​របស់ខ្លួន​ដោយ​ជោគជ័យ​ (ថ្ងៃទី 30 មិថុនា 2014)

រថយន្ត​វៃឆ្លាត​( Smart Car) របស់​Hyundai (ថ្ងៃទី 29 មិថុនា 2014)