Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​ | CEN: World News
Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

ថ្ងៃទី 9 ឧសភា 2012, 03:55:PM

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

Give our kids a better deal
Toyota RAV4 EV គឺជា​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ដ៏​ល្អ​ដាច់​គេ​តែមួយគត់​

 
ក្រុមហ៊ុន​ចែកចាយ​រថយន្ត Toyota Motor Sales, U.S.A., Inc. នៅថ្ងៃនេះ​បាន​បញ្ចេញ​នូវ​រថយន្ត​ស្ព័​រ Toyota RAV4 EV ដ៏​ថ្មីស្រឡាង​នៅឯ​ការប្រមូលផ្តុំ​រថយន្ត​អគ្គិសនី​ប្រចាំឆ្នាំ​លើក​ទី ២៦ នៅ​ទីក្រុង​ឡូ​ស​អែន​ជែ​ល​ឡេស។ 

​រថយន្ត​ស្ព័​រ​ដើរ​ដោយ​អគ្គិសនី​ទាំងស្រុង​នេះ​មាន​រយៈ​ចម្ងាយ​បើកបរ​ក្នុង​កំរិត​ប្រមាណ ១០០ ម៉ា​យ ឬ ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង រយៈពេល​សាក​ភ្លើង​នៅលើ​ឆ្នាំង​សាក​កម្លាំង 240V/40A មាន​ប្រមាណ​ប្រាំមួយ​ម៉ោង។ ការបំពេញ​មុខងារ​បើ​កបរ កម្លាំង និង ការដឹក​ទំនិញ​របស់​រថយន្ត RAV4 EV នេះ​គឺមាន​សមត្ថភាព​ស្មើ ឬ​លើស​រថយន្ត RAV4 V6 ដែល​ដើរ​ដោយ​ឧស្ម័ន​ហ្គាស។  

​ជាមួយនិង​តម្លៃ ៤៩.៨០០ ដុល្លារ​ក្នុង​មួយគ្រឿង រថយន្ត RAV4 EV ពិតជា​មិន​សក្តិសម​និង​ការបំពេញ​មុខងារ​បើក​បរ ភាពងាយស្រួល ឬក៏​ភាព​ស្ទាត់ជំនាញ​របស់​វា​នោះទេ។ រថយន្ត RAV4 EV គឺជា​ផលិតផល​ល្អ​ឯក​ដែលមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Tesla Motors ដែល​ទទួល​បានការ​ជំរុញ​ទឹកចិត្ត​ដោយ​លោក អាគី​អូ តូ​យ៉ូ​ដា ប្រធាន និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Toyota Motor Corporation។ ២២ ខែ​បន្ទាប់ពី​ការប្រកាស​គម្រោង​ការផលិត វិស្វករ​របស់ Toyota  និង Tesla Motors បានទទួល​ជោគជ័យ​ក្នុងការ​នាំមក​នូវ​ផលិតផល​ល្អ​ដាច់​គេ​មកកាន់​ទីផ្សារ​ទាន់ពេលវេលា​ដែល​បានគ្រោង​ទុក។ 

​រថយន្ត RAV4 EV ផលិតឡើង​តាមរយៈ​ការរួមបញ្ចូល​គ្នា​រវាង អាគុយ និង ម៉ាស៊ីន​អគ្គិសនី​របស់​ក្រុមហ៊ុន Tesla ជាមួយនិង​ម៉ូត​រថយន្ត​ស្ព័​រ​ហៅ​កាត់​ថា SUV ដ៏​ពេញនិយម​របស់ Toyota។ រថយន្ត RAV4 EV អនុញ្ញាត​ឲ្យ​អ្នកបើកបរ​ជ្រើសរើស​ជម្រើស​ណាមួយ​ពី Drive Mode ដែលមាន​លក្ខណៈ​ខុសគ្នា​ចំនួន​ពីរ ក្នុងនោះ​មាន Sport និង Normal។ ក្នុង Sport mode រថយន្ត​អាចឈាន​ដល់​ល្បឿន 0-60 ម៉ា​យ​ក្នុង​មួយ​ម៉ោង​ប្រើពេល​ត្រឹមតែ ៧ វិនាទី​ប៉ុណ្ណោះ និង​មាន​ល្បឿន​អតិបរមា ១០០ ម៉ា​យ​ក្នុង​មួយ​ម៉ោង។ ចំណែកឯ Normal mode វិញ​សម្រេចបាន​ល្បឿន 0-60 ម៉ា​យ​ក្នុង​មួយ​ម៉ោង​ប្រើពេល ៨,៦ វិនាទី​ជាមួយនិង​ល្បឿន​អតិបរមា ៨៥ ម៉ា​យ​ក្នុង​មួយ​ម៉ោង។​

​នៅ​ផ្នែក​ខាងក្នុង​រថយន្ត​វិញ​មាន​បំពាក់​នូវ​អេក្រង់​នាំ​ផ្លូវ​ប្រភេទ Touch-Screen ទំហំ​ប្រាំបី​អ៊ី​ញ និង​មាន​បំពាក់​ប្រព័ន្ធ Entune™ ដែល​អាច​ស្តាប់​វិទ្យុ​តាម​ផ្កាយរណប SiriusXM ហើយ​ក៏មាន​បំពាក់​វិទ្យុ AM/FM ធម្មតា មាន Bluetooth, និង រន្ធ USB សម្រាប់​ដោត iPod ផងដែរ៕ R

បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

ចិន​បាញ់​បង្ហោះ​យានអវកាស​លើក​ទី​មួយ​ទៅ​ឋាន​ព្រះ​ចន្ទ​ហើយ​វា​នឹង​ត្រឡប់​មក​ផែនដី​វិញ​ (ថ្ងៃទី 25 តុលា 2014)

Nokia ប្រកាសថា ក្រុមហ៊ុន Microsoft នឹង​ប្តូរ​ឈ្មោះ​ទូរស័ព្ទ​បន្ទាប់​ទៅជា Microsoft Lumia លែង​ជា Nokia Lumia ទៀតហើយ​ (ថ្ងៃទី 23 តុលា 2014)

iPhone លក់បាន ៣៩,៣ លាន​គ្រឿងក្នុង​រយៈពេល ៣ ខែ ប៉ុន្តែ​ចំនួន​អ្នកទិញ iPad គាំងស្តូក (ថ្ងៃទី 21 តុលា 2014)

Apple​បញ្ចេញ​Pad Air 2 ដែល​មាន​កម្រាស់​តែ០,២​អ៊ីង (ថ្ងៃទី 17 តុលា 2014)

ឧបករណ៍​រំ​ញ័រ​គ្រប់គ្រង​ដោយ​កម្មវិធី​ទូរស័ព្ទ​ដ៏​ថ្មីស្រឡាង​មួយ​អនុញ្ញាត​ឲ្យ​គូស្នេហ៍​ដ៏​ត្រេកត្រអាល​សម្រេច​កាម "​គ្រប់​ទីកន្លែង​" (ថ្ងៃទី 16 តុលា 2014)

របៀប​ធ្វើ​ឲ្យ​ទូរស័ព្ទ iPhone របស់​អ្នក​ប្រសើរឡើង​តាម​គ្រប់​មធ្យោបាយ​ (ថ្ងៃទី 15 តុលា 2014)

ទូរស័ព្ទ Xperia Z3 (ថ្ងៃទី 12 តុលា 2014)

យន្តហោះ​ធុន A350 XWB​មានតម្លៃ​៣​ពាន់​លាន​ដុល្លា​ក្នុង​មួយគ្រឿង​ចេញលក់​នៅ​ខែធ្នូ​ (ថ្ងៃទី 9 តុលា 2014)

ឡាន​ហោះ​ទីបំផុត​ជិត​ឃើញ​បើកបរ​តាមផ្លូវ និង​ហោះ​លើ​មេឃ​ហើយ​! (ថ្ងៃទី 8 តុលា 2014)

ពីមុន​Bendgate ឥឡូវ​HAIRGATE, iPhone 6​ជួប​បញ្ហា​ជា​ថ្មី​ (ថ្ងៃទី 7 តុលា 2014)