World Bank​ព្រមាន​ថា​អឺរ៉ុប​ប្រឈម​បាតុភូត​Lehmans | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

World Bank​ព្រមាន​ថា​អឺរ៉ុប​ប្រឈម​បាតុភូត​Lehmans

ថ្ងៃទី 17 មិថុនា 2012, 12:48:PM

ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ ប្រធាន​ធនាគារ​ពិភពលោក​(World Bank)​ដែល​នឹង​ចាក​ចេញពី​តំណែង​លោក​រ៉ូ​ប៊ឺត ហ្សូ​អេ​លិក​បានព្រមានថា​អឺរ៉ុប​កំពុង​ប្រឈម​"​ព្រឹត្តិការណ៍​Lehmans"​និង​ការដួលរលំ​រូបិយប័ណ្ណ​អឺរ៉ូ​អាច​បង្ក​វិបត្តិ​ពិភពលោក​មួយ​។​

​លោក​ហ្ស៊ូ​អេ​លិកបាន​ប្រាប់​កាសែតរ​បស់​អង់គ្លេស​The Observer​ថា​លោក នឹង​ព្រមាន​ជំនួប​កំពូល​ក្រុម​ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង​២០(G20)​ថា​អឺរ៉ុប​ប្រឈម​ការបង្ក​អោយ​ដួលរលំ​ហិរញ្ញវត្ថុ​មួយ​ដែល​នឹង​មាន​ផល​លំបាក​យ៉ាង​អាក្រក់​សំរាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ថា​"​អឺរ៉ុប​អាច​ខិតខំ​ទាំង​ត្រដេរ​ត្រដរ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​នេះ​តែ​ការ​ប្រឈម​កើនឡើង​។​អាច​មាន​បាតុភូត​ដូច​ការដួលរលំ​ក្រុមហ៊ុន​Lehmans​បើ​អ្វីៗ​មិន​ត្រូវបាន​ដោះស្រាយ​អោយបាន​ល្អ​ទេ​"​។​

​ការដួលរលំ​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​អាមេរិក​Lehman Brothers កាលពី​ឆ្នាំ​២០០៨​ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​បំផុត​មួយ​នៅ​ផ្សារ​ហ៊ុន​Wall Street​បាន​បង្ក​ការភិតភ័យ​តក់ប្រមា​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក​៕

ដំណឹងអន្តរជាតិផ្សេងទៀត

ជំនួប​ពិភាក្សា​ចិន​-​ជប៉ុន​នាំឲ្យ​មាន​សង្ឃឹម​ក្នុង​ការបញ្ចប់​ភាព​តានតឹង​ (ថ្ងៃទី 23 តុលា 2014)

ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺអេបូ​ឡា​កើនឡើង​ជិត​៤.៩០០​នាក់​ (ថ្ងៃទី 23 តុលា 2014)

យី​ង​ឡាក់​និង​ថាក់ស៊ីន​លុបចោល​ដំណើរ​ទៅ​ចូលរួម​កឋិន​នៅ​វត្ត​អាវ​ក្រហម​នៅ​ឥណ្ឌា​ (ថ្ងៃទី 23 តុលា 2014)

មនុស្ស​២​នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​កាណាដា​ (ថ្ងៃទី 23 តុលា 2014)

អ្នក​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ដែល​ត្រូវបាន​ដោះលែង​នោះ មកដល់​ប្រទេស​អាមេរិក (ថ្ងៃទី 23 តុលា 2014)

ក្មេងស្រី​អាមេរិក​៣​នាក់​ដែល​ធ្វើដំណើរ​ទៅ​ចូលរួម​ក្រុម​ឧទ្ទាម​IS ត្រូវបាន​ចាប់ខ្លួន​នៅ​អាល្លឺម៉ង់​ (ថ្ងៃទី 22 តុលា 2014)

កែស​គ្រាប់​អាមេរិក​ដែល​ទម្លាក់​ឲ្យ​ពួក​ឃឺ​ត​ធ្លាក់​ក្នុង​ដៃ​ពួក​ឧទ្ទាម IS ដោយ​ចៃដន្យ​ (ថ្ងៃទី 22 តុលា 2014)

ជនសង្ស័យ​ក្នុង​ឃាតកម្ម​អ្នកទេសចរ​អង់គ្លេស​ដ​ក​ចម្លើយសារភាព​ (ថ្ងៃទី 22 តុលា 2014)

ស៊ុយអែត​បង្កើន​ការតាមរក​នាវាមុជទឹក​អាថ៌កំបាំង​នៅ​ដែនទឹក​របស់ខ្លួន​ (ថ្ងៃទី 21 តុលា 2014)

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ថ្មី​ផ្តោតលើ​កំណើន​និង​ភាព​អាច​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង (ថ្ងៃទី 20 តុលា 2014)