Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្សយ័​បែកថ្នាំ ឬ ​សតិ​មិនល្អ ធ្វើសកម្មភាព​អុកឡុក​អ្នកភូមិ​ម្តុំ​សេតេ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ​សមត្ថកិច្ច នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កម្លាំង​ជំនាញ​បាន​តាម​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​គេ​សង្ស័យ បែកថ្នាំ ឬ​មាន​សតិ​មិនល្អ ក្រោយ​ពី​បុរស​ម្នាក់​នេះ បានធ្វើ​សកម្មភាព​អុកឡុក​អ្នកភូមិ​នៅ​ម្តុំ​សេតេ​។​

សមត្ថកិច្ច​ឱ្យ​ដឹង​បន្តថា មុនដំបូង​បុរស​រូប​នោះ បាន​ចូល​ទៅ​បើក​យក​រថយន្ត​មួយគ្រឿង របស់​ប្រជាពលរដ្ឋ ដោយ​បើក​រត់​យកទៅ​ចូល​ផ្ទះ​អ្នក​ភូមិ​មួយ​កន្លែង​ទៀត នៅក្បែរនោះ រួច​ចត​រថយន្ត​នេះ​ទុកចោល ហើយ​បុរស​រូប​នេះ​ក៏​បាន​ស្ទុះ​ទៅ​យក​ម៉ូតូ របស់​ម្ចាស់ផ្ទះ​នោះ ជិះ​ចេញ​បន្តទៅទៀត រហូត​ដល់​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​វេលា​ម៉ោងជាង ១២​ថ្ងៃត្រង់​ថ្ងៃ​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

បច្ចុប្បន្ន បុរស​សង្សយ័​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ និង​ពិនិត្យ​រកមើល​សារធាតុ​ញៀន​តាម​បច្ចេកទេស និង​នីតិវិធី​។ សមត្ថកិច្ច​បាន​ឱ្យដឹង​បឋម​ថា បុរស​រូប​នេះ ទំនងជា​មិន​មែន​ធ្វើ​សកម្មភាព​ចោរកម្ម​ទេ ប៉ុន្តែ​អាច​ជា​មនុស្ស​ញៀន​ថ្នាំ ឬក៏​ជា​មនុស្ស​មាន​សតិ​មិនល្អ​ ៕​ ដោយ ៖ ដែន សីមា

spot_img
×